ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​មាន​ជម្រើស​ច្រើន សម្រាប់​ដំណើរ​កម្សាន្ត​មក​កាន់​ខេត្តស្ទឹងត្រែង រមណីយដ្ឋាន​សំខាន់​ៗ ៧​ទីតាំង

2 ខែ មុន

ខេត្តស្ទឹងត្រែង ៖ ទោះបីជា​ខេត្តស្ទឹងត្រែង ហាក់​នៅ​ឆ្ងាយ​បន្តិច​ក៏​ពិតមែន ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ គ្មាន​អ្វី​ជា​ការ​លំបាក​ទៀត​ទេ ខណៈ​ដែល​ភ្ញៀវ​ទេសចរ មក​ពី​គ្រប់​ទិស​ទី ក្នុង​ប្រទេស​កម្ពុជា…

ខេត្តស្ទឹងត្រែង ៖ ទោះបីជា​ខេត្តស្ទឹងត្រែង ហាក់​នៅ​ឆ្ងាយ​បន្តិច​ក៏​ពិតមែន ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ គ្មាន​អ្វី​ជា​ការ​លំបាក​ទៀត​ទេ ខណៈ​ដែល​ភ្ញៀវ​ទេសចរ មក​ពី​គ្រប់​ទិស​ទី ក្នុង​ប្រទេស​កម្ពុជា អាច​អញ្ជើញ​ទៅ​ទស្សនា​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​នេះ ដោយ​រលូន និង​ឆាប់រហ័ស ។

លោក អ៊​ន ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា សក្តានុពល​ទេសចរ​ធម្មជាតិ និង​កន្លែង​កែ​ច្នៃ ចំនួន​៧ ក្នុង​ខេត្ត ជា​ជម្រើស​ល្អ​បំផុត ក្នុង​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​មក​កាន់​ទឹកដី​ភាគ​ឦ​សាន្ត ជាប់​ព្រំដែន​ឡាវ ហើយ​ដែល​គេ​ទទួលស្គាល់​ថា ជា​ខេត្ត​ពោរពេញ​ដោយ​សក្តានុពល​ធម្មជាតិ ។

លោក​ប្រធាន​មន្ទីរ បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ថា នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ចិន​-​វៀតណាម ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ គ្រប់​រមណីយដ្ឋាន​ធម្មជាតិ ក៏​ដូច​ជា​រមណីយដ្ឋាន​កែ​ច្នៃ​ទាំងអស់ គឺ​បាន​ត្រៀម​រួចរាល់ ទាំង​ការ​លម្អ​ទីតាំង និង​ការ​ផ្តល់​សេវា​គ្រប់​ផ្នែក​ប្រកបដោយ​ដោយ​ភាពរួស​រាយ​រាក់ទាក់ និង​សមរម្យ ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

បើ​តាម​លោក អ៊​ន ប៉ោ​សឿ​ន គឺ​មន្ត្រី​ជំនាញ​បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​រមណី​ដ្ឋា​ន ទាំង​រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​កែ​ច្នៃ ឲ្យ​រៀបចំ​កែ​លម្អ ឲ្យ​មាន​សោភណភាព និង​មាន​ភាព​ទាក់ទាញ ឬ​ក៏​មានការ​តាំង​បង្ហាញ នូវ​ផលិតផល​ផ្សេង​ៗ ដែល​ខ្លួន​មាន រួម​ទាំង​ការ​សម្អាត​បរិស្ថាន អនាម​យ័ សន្តិសុខ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ធ្វើ​បដិសណ្ឋារកិច្ច និង​សេវា​ម្ហូបអាហារ ខណៈ​ដែល​បញ្ហា​នេះ ខាង​មន្ត្រី​ជំនាញ បាន​ចុះ​ណែនាំ​ឲ្យ​អនុវត្ត​ឲ្យ​ខាន​តែ​បាន ព្រោះ​វា​ជា​តម្ពក់​ស្រូប​យក​ភ្ញៀវ​ទេសចរ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ក៏​បាន​ណែនាំ​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម នេះ ខេត្តស្ទឹងត្រែង មាន​កន្លែង​បោះ​តង់​តាម​ឆ្នេរ​ខ្សាច់ ដង​ទន្លេមេគង្គ​លើ ផង​ដែរ ខណៈ​មាន​សណ្ឋាគារ​ចំនួន​៤ ផ្ទះសំណាក់​ចំនួន​២៧ មាន​បន្ទប់​សរុប​ចំនួន ៨០០​បន្ទប់ ។

ចំណែកឯ រមណីយដ្ឋាន គឺ​មាន​៧​កន្លែង រី​ហ្សត ចំនួន​២​កន្លែង ដើម្បី​ត្រៀមលក្ខណៈ​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​ឆាប់​ខាង​មុខ​។
លោក​បញ្ជាក់​ថា រមណីយដ្ឋាន​សំខាន់​ៗ​ទាំង​៧ ដែល​ភ្ញៀវ​អាច​ទៅ​បាន​មាន ៖
១. រមណីយដ្ឋាន​អូរ​ឬ​ស្សី​កណ្តាល ស្ថិត​នៅ​ក្នុងស្រុក​សៀម​បូក​។
២. អន្លង់​ផ្សោត​ព្រះ​រំកិល​។
៣. អូរ​ស្វាយ​សែន​ជ័យ ស្ថិត​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។
៤. ភ្នំ​ជម្រក​សត្វ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។
៥. សម្រស់​កោះ​ហាន ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។
៦. កោះ​ព្រះ ស្រុក​សៀម​បូក​។
និង​៧. ឆ្នេរ​ខ្សាច់​សេ​កុង​។
ក្រៅពី​នោះ​ក៏​មាន​រី​ហ្សត ចំនួន​២ គឺ ១. រី​ហ្សត​បក្សី​មេគង្គ និង​២.​ស្ទឹង​ត្រែង រី​ហ្សត​ផង​ដែរ ។

លោក អ៊​ន ប៉ោ​សឿ​ន បាន​អំពាវនាវ​ជា​ជ្មី​ម្តងទៀត ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សូម​អញ្ជើញ​មក​ទស្សនា សម្រាក​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​សន​ទឹង​ត្រែង នា​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ឲ្យ​បាន​ច្រើន​កុះករ ខណៈ​ដែល​គ្រប់​សេវាកម្ម​ទេសចរណ៍​ទាំងអស់ យើងខ្ញុំ​បាន​ត្រៀម​រៀបចំ​រួចរាល់ សម្រាប់​ទទួលភ្ញៀវ​ទេសចរ មិន​ឲ្យ​ខកបំណង​នោះ​ទ្បើ​យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ