ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញថ្នាំ​ញៀន​អ៊ិ​ច​ស្តា​ស៊ី ៣០៤​កញ្ចប់ (​ជាង​២​គីឡូក្រាម​) ទុកនៅ​ជាប់​របង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍ រក​ឃើញ​សារធាតុ​ញៀន ចំនួន​៣០៤​កញ្ចប់ នៅ​ជាប់​របង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ខណៈ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ករណី​ប្រទះ​ឃើញ​គ្រឿងញៀន​នេះ​ហើយ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍ រក​ឃើញ​សារធាតុ​ញៀន ចំនួន​៣០៤​កញ្ចប់ នៅ​ជាប់​របង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ខណៈ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ករណី​ប្រទះ​ឃើញ​គ្រឿងញៀន​នេះ​ហើយ ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ បាន​រក​ឃើញ​ថង់ ចំនួន​០៣​ថង់ សង្ស័យ​ជា​សារធាតុ​ញៀន ក្នុង​នោះ​មាន​កញ្ចប់​ពណ៌​ខៀវ​ទំពាំងបាយជូ ចំនួន ១៩៤​កញ្ចប់ និង​កញ្ចប់​ពណ៌​ក្រហម​ស្តូ​ប៊ូ​រី ចំនួន ១១០​កញ្ចប់ ទុក​ចោល​នៅ​ជាប់​របង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ ។

កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ពិនិត្យ​ឃើញ​ថា ជា​សារធាតុ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី (MDMA) ចំនួន ៣០៤​កញ្ចប់ ទម្ងន់ ២,៤៤១.៧៨​ក្រាម ។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​។ យោង​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា គឺ​ជនសង្ស័យ​ភ័យ​ខ្លាច ដោយ​មាន​គោលដៅ កម្លាំង​សមត្ថកិច្ច ចុះ​អនុវត្ត​ត្រួតពិនិត្យ ជាតិ​ស្រវឹង និង​អាវុធ​ជាតិ​ផ្ទុះ​នោះ ទើប​ជនសង្ស័យ​ទម្លាក់​ទុក​ក្បែរ​របង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ