ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​នាំ​កម្មករ​បរទេស​រាប់​ម៉ឺន​នាក់​ជំនួស​កម្មករ​ប៉ា​ឡេ​ស្ទី​ន ដោះស្រាយ​សំណង់​ជាប់​គាំង

2 ខែ មុន

អ៊ី​ស្រា​អែ​ល ៖ រដ្ឋាភិបាល​ប្រទេស​អ៊ី​ស្រា​អែ​ល កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ថា ខ្លួន​នឹង​នាំ​យក​

អ៊ី​ស្រា​អែ​ល ៖ រដ្ឋាភិបាល​ប្រទេស​អ៊ី​ស្រា​អែ​ល កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ថា ខ្លួន​នឹង​នាំ​យក​កម្មករ​បរទេស​ចំនួន ៦៥,០០០​នាក់​មក​ពី​ប្រទេស​ឥណ្ឌា ស្រី​លង្កា និង​អ៊ូ​ស​បេ​គី​ស្ថាន ដើម្បី​បន្ត​ការ​សាងសង់​បណ្តា​សំណង​កំពុង​ជាប់​គាំង ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែតុលា កាលពី​ឆ្នាំ​មុន នៅ​ពេល​ដែល​កម្មករ​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ផ្ទះ​ពួក​គេ​វិញ បន្ទាប់​ពី​ការ​វាយប្រហារ​លើ​អ៊ី​ស្រា​អែ​ល​ដោយ​ក្រុម​ហា​ម៉ាស​។

កម្មករ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ប្រហែល​៧២,០០០​នាក់ ត្រូវ​បាន​ជួល​ឱ្យមក​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល មុន​ពេល​ការ​វាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់ ដែល​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​បញ្ឈប់ និង​ប​ញ្ចូ​ន​ពួក​គេ​ចេញពី​ប្រទេស​ក្រោម​ហេតុផល​សុវត្ថិភាព​។ កម្មករ​បរទេស​ប្រហែល ២០,០០០​នាក់ ដែល​មិនមែន​ប៉ា​ឡេ​ស្ទី​ន​នៅ​តែ​បន្ត​បំពេញការងារ​របស់​ពួក​គេ​ដដែល ប៉ុន្តែ​ស្ទើរតែ​ពាក់កណ្តាល​នៃ​ការដ្ឋាន​សំណង់​របស់​អ៊ី​ស្រា​អែ​ល​ត្រូវ​បាន​បិទ​ដោយសារ​តែ​កង្វះ​កម្លាំង​ពលកម្ម​។

អ្នកនាំពាក្យ​ក្រសួង​លំនៅ​ឋាន​ប្រទេស​អ៊ី​ស្រា​អែ​ល​លើក​ឡើង​ថា ក្រុម​ពលករ​បរទេស​ថ្មី​ត្រូវ​បាន​រំពឹង​ថា នឹង​មក​ដល់​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ខណៈ​ដែល​រដ្ឋាភិបាល​ព្យាយាម​ជៀសវាង​ការ​ជាប់​គាំង​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ដែល​នឹង​ប្រថុយ​នឹង​ការ​ឡើងថ្លៃ​អចលនទ្រព្យ នៅ​ពេល​ដែល​អត្រា​ការ​ប្រាក់​ចាប់ផ្តើម​ធ្លាក់​ចុះ​៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ