ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​ពិនិត្យ និង​ចាប់ពិន័យ​រថយន្ដ​បំពាក់​ស៊ី​រ៉ែ​ន និង​ភ្លើង​ខុស​បច្ចេកទេស

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​បញ្ជា​ឲ្យ​ផាកពិន័យ និង​ត្រួតពិនិត្យ​រថយន្ដ​គ្រប់​ប្រភេទ បំពាក់​ភ្លើង​ខុស​បច្ចេកទេស ជា​ពិសេស​ភ្លើង​ស៊ី​រ៉ែ​ន និង​ភ្លើង​ហ្វា នាំ​ឲ្យ​មាន​ហានិភ័យ​ដល់​អ្នក​ដទៃ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​បញ្ជា​ឲ្យ​ផាកពិន័យ និង​ត្រួតពិនិត្យ​រថយន្ដ​គ្រប់​ប្រភេទ បំពាក់​ភ្លើង​ខុស​បច្ចេកទេស ជា​ពិសេស​ភ្លើង​ស៊ី​រ៉ែ​ន និង​ភ្លើង​ហ្វា នាំ​ឲ្យ​មាន​ហានិភ័យ​ដល់​អ្នក​ដទៃ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ នា​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤ នា​ទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើក​ឡើង​ថា ការ​បំពាក់​ភ្លើង​ខុស​លក្ខណៈ​បច្ចេកទេស នាំ​ចាំង​ភ្នែក​ដល់​អ្នក​ដទៃ និង​មាន​ហានិភ័យ នៅ​ពេល​បើកបរ​ផង​ដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បាន​សង្កេត​ឃើញ​ថា ការ​បំពាក់​ភ្លើង​ខុស​លក្ខណៈ​បច្ចេកទេស ទាំង​ភ្លើង​ហ្វា និង​ភ្លើង​ស៊ី​រ៉ែ​ន តែងតែ​កើត​មាន​ឡើង​នៅ​លើ​រថយន្ដ​ដឹក​ទំនិញ​ធុន​ធំ និង​រថយន្ដឈ្នួល​ជាដើម ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បាន​បញ្ជាក់​ថា ៖ «​រថយន្ត​ធំ​មួយ​ចំនួន ប្រើ​ស៊ី​ផ្លេ​រ​កែ​(​ឮ​សំឡេង​ខ្លាំង​) ក្នុង​នោះ​ការ​ប្រើប្រាស់​ភ្លើង​ហ្វា​មួយ​ចំនួន ដែល​មិន​អនុញ្ញាត​។ ទាំងនេះ គឺ​ខុស​លក្ខណៈ​បច្ចេកទេស ដែល​យើង​ទាំងអស់​គ្នា​ចូលរួម​ត្រួតពិនិត្យ ហើយ​សម្អាត​ឱ្យ​បាន​យ៉ាង​យូរ​ត្រឹម​ខែ​៦​នេះ (​ខែមិថុនា​)» ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បន្ដ​ថា ៖ «​ក្នុង​នោះ​ដែរ ភ្លើង​ស៊ី​រ៉ែ​ន សូម​ឲ្យ​ដោះ​ចេញ​ទាំងអស់ ឫ​ត្រូវ​ចាប់​ផាកពិន័យ ព្រោះថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មានការ​កើនឡើង នូវ​ការ​ប្រើប្រាស់​ភ្លើង និង​មធ្យោបាយ​មួយ​ចំនួន ដែល​មិន​អនុញ្ញាត​» ។

នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​ស្ថាប័ន ក្រោម​ចំណុះ​ក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​ណែនាំ​ឲ្យ​ពិនិត្យ​មើល​រថយន្ដ​ទាំងឡាយ ពិសេស​រថយន្ដ​ដឹកនាំ​ទំនិញ ធុន​ធំ ដែល​បិទ​ស្ទឹ​ក​ឃ័​រ​អក្សរ ឬ​រូបភាព​ផ្សេង​នៅ​លើ​កញ្ចក់ ឬ​ដាក់​រាំង​ន​ន ដែល​ធ្វើ​បាំង​កំ​ហើ​ញ នៅ​ពេល​បើកបរ ហើយ​ជា​កត្តា​ងាយ​រងគ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នៅ​តាម​ដងផ្លូវ​។ ការ​អនុវត្ត​វិធានការ​ទាំងអស់​នេះ គឺ​សំដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ