ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ដល់​ប្រទេស​ថៃ ប្រកបដោយ​សុវត្ថិភាព

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មក​ដល់​អាកាសយានដ្ឋាន​យោធា ដ​ន​មឿ​ន រាជធានី​បាងកក ព្រះរាជាណាចក្រ​ថៃ ប្រកបដោយ​សុវត្ថិភាព ដោយ​មានការ​ទទួល​បដិសណ្ឋារកិច្ច​ពី​សំណាក់ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មក​ដល់​អាកាសយានដ្ឋាន​យោធា ដ​ន​មឿ​ន រាជធានី​បាងកក ព្រះរាជាណាចក្រ​ថៃ ប្រកបដោយ​សុវត្ថិភាព ដោយ​មានការ​ទទួល​បដិសណ្ឋារកិច្ច​ពី​សំណាក់ ឯកឧត្តម ប៉ាន​ព្រី បា​ហិ​ថា​នុ​កា​រ៉ា (Parnpree Bahiddha-Nukara) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស នៃ​ព្រះរាជាណាចក្រ​ថៃ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ថៃ តប​តាម​ការ​អញ្ជើញ​របស់​លោក សេដ្ឋា ថា​វី​ស៊ី​ន នាយក​រដ្ឋមន្ត្រី​ថៃ ។

យោង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេល នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ សម្តេច​ធិ​បតី និង​លោក​ជំទាវ នឹង​ចូល​ក្រាប​បង្គំ​គាល់ ព្រះមហាក្សត្រ​ថៃ នៅ​ព្រះ​បរមរាជវាំង ។

ជាមួយ​គ្នា​នេះ សម្តេច​ធិ​បតី ក៏​នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក ជាមួយ​ប្រធាន​ព្រឹទ្ធសភា និង​ប្រធានរដ្ឋសភា របស់​ថៃ​ផង​ដែរ ។

បន្ទាប់​ពី​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក សេដ្ឋា ថា​វី​ស៊ី​ន នឹង​ជួប​ពិភាក្សា​ការងារ​លើ​កិច្ច សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​។ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ ក៏​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ទ្វេភាគី​មួយ​ចំនួន​។ ដោយឡែក សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា បើក​នៅ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ថៃ ។

សូម​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​ធិ​បតី ទៅ​ថៃ នឹង​ពង្រឹង​បន្ថែម​ទៀត នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង និង​ចំណងមិត្តភាព​ជា​ប្រពៃណី រវាង​ប្រទេស​ទាំង​ពីរ ស្រប​តាម​ស្មារតី​នៃ «​ការ​ពង្រឹង​ភាព​ជា​ដៃគូ ដើម្បី​សន្តិភាព​និង​វិបុលភាព​» ដែល​ផ្តល់​ផលប្រយោជន៍ ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុង​សហគមន៍​អាស៊ាន និង​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ