ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿរបស់ចាស់​បុរាណ​ពីព្រេង​សំណាង​និង​គ្រោះថ្នាក់​

14 ឆ្នាំ មុន

ជំនឿ​របស់​​ចាស់ៗ​នាសម័យ​បុរាណ​មាន​ច្រើន​យ៉ាង​​ ខុសពី​មនុស្ស​សម័យថ្មី​ដែល​​មិន​សូវ​មាន​ជំនឿ​បែប​នេះឡើយ​​ ប៉ុន្តែ​តាម​ការ​កត់​សម្គាល់​​ ដោយសារ​តែការ​មិនសូវ​មាន​​ជំនឿ​​បែប​នេះ​ហើយ​ទើប​តែង​កើត​មាន​ផល​វិបាក​​ ផ្សេងៗជាញឹកញាប់​។ ដូច្នេះ​លោក​អ្នក​ដែល​ស្ថិតក្នុង​ចំណោម​មនុស្ស​សម័យថ្មី គួរតែ​ផ្តោត​អារម្មណ៍​​ស្តាប់​ការ​ប្រៀនប្រដៅ​ពីបុរាណ​​មួយចំនួន​ដូចខាង​​ ក្រោម ៖

ជំនឿ​របស់​​ចាស់ៗ​នាសម័យ​បុរាណ​មាន​ច្រើន​យ៉ាង​​ ខុសពី​មនុស្ស​សម័យថ្មី​ដែល​​មិន​សូវ​មាន​ជំនឿ​បែប​នេះឡើយ​​  ប៉ុន្តែ​តាម​ការ​កត់​សម្គាល់​​ ដោយសារ​តែការ​មិនសូវ​មាន​​ជំនឿ​​បែប​នេះ​ហើយ​ទើប​តែង​កើត​មាន​ផល​វិបាក​​ផ្សេងៗជាញឹកញាប់​។ ដូច្នេះ​លោក​អ្នក​ដែល​ស្ថិតក្នុង​ចំណោម​មនុស្ស​សម័យថ្មី គួរតែ​ផ្តោត​អារម្មណ៍​​ស្តាប់​ការ​ប្រៀនប្រដៅ​ពីបុរាណ​​មួយចំនួន​ដូចខាង​​ក្រោម ៖
* ជីងចក់​ស្រែក​ស្វាគមន៍​ហាម​​ចេញ​ពីផ្ទះ ៖​ ​តាម​​ជំនឿ​របស់​ចាស់​បុរាណ​បញ្ជាក់​ថា ប្រសិន​​បើ​ជីង​ចក់​​យំ​ឆ្លើយ​ឆ្លង​ ទោះជាប៉ុន្មាន​​លើក​ប៉ុន្មាន​​ដង​ក៏ដោយ​ ជាប្រផ្នូមួយ​បញ្ជាក់​ថា នឹង​កើត​ឧប្បត្តិហេតុ​ត្រូវ​ពន្យារ​​ពេល​ការ​ធ្វើ​ដំណើរ​​ចាកចេញ​ពីផ្ទះ​មួយរយៈ​ ឬរយៈ​ពេល​១ថ្ងៃ​ក៏ បាន​។  ស្រប​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​ចំណុច​​​ ​​ល្អៗមួយចំនួន​គួរតែ​ទទួល​យក ព្រោះ​ថា​ប្រសិន​បើ​មាន​សំឡេង​​យំ​ស្វាគមន៍​​​នៅផ្នែក​ខាង​មុខ ឬនៅ​​ខាងឆ្វេង​ដៃ​ ការធ្វើ​ដំណើរ​នឹង​មាន​​លក្ខណៈ​​ងាយ​ស្រួល​​​ត្រជាក់​ត្រជំ និង​បាន​​ទទួល​លាភ​សំណាង រួមទាំង​មុខជំនួញ​មាន​លទ្ធផលល្អ ។​
* បក្សី​ជុះអាចម៍​ដាក់​ក្បាល​នឹង​មាន​សំណាង​អាក្រក់ ៖ ប្រសិន​បើ​​ធ្វើ​ដំណើរ​ទៅ​ណាមកណា មានបក្សី​ជុះអាចម៍​ដាក់​ក្បាល​ អ្នកបុរាណ​មាន​ជំនឿ​ថា ត្រូវឈប់​ធ្វើ​ដំណើរ​​ឬពន្យារពេល​​ទៅ​ថ្ងៃផ្សេង ព្រោះ​អាចមាន​​ឧប្បត្តិហេតុ​ក្នុង​ពេល​ធ្វើ​ដំណើរ ។  ប៉ុន្តែ​ប្រសិន​បើ​ស្ថិត​នៅ​ក្នុង​ផ្ទះហើយ​​ បក្សី​ចូលមក​ជុះអាចម៍​ដាក់​ ហេតុការណ៍​អាក្រក់​​​អាចកើត​ឡើង​មកលើ​ខ្លួនបាន ។
*សត្វ​ទន្សង​វារចូល​ផ្ទះ ៖ អ្នក​បុរាណ​មាន​ជំនឿ​ថា សត្វ​អន្សង​​ជាសត្វ​អពមង្គល​ ប្រសិន​​បើ​វាវារចូល​ក្នុង​ផ្ទះ​ លោកអ្នក​គួរ​និយាយ​ស្តី​ពាក្យ ​ល្អៗ​ ឬត្រូវ​រកធូបទៀន​អុជ​បែបន់​​យក​តែសេចក្តី​សុខ​ចូលផ្ទះ ។
* កណ្តាលយប់​មានឮ​សំឡេង​​ស្រែក​ហៅ​​ពីខាង​​ក្រៅ​​ផ្ទះ​ហាម​ឆ្លើយ​ទទួល ៖ ចាស់​បុរាណ​បាន​ក្រើន​រំលឹកថា នៅ​កណ្តាល​យប់​ពេល​បិទ​ទ្វារ​​បិទភ្លើង​ចូលដំណេក​ ស្រាប់​តែ​ឮ​សំឡេង​​​ហៅត្រូវ​នៅឱ្យ​ស្ងៀម​ ព្រោះ​អាច​ជា​សំឡេង​​នៃ​ដួង​​វិញ្ញាណ​​មក​ហៅ​​ ប្រសិន​បើ​ភ្លេច​ខ្លួន​ឆ្លើយ​តបគឺ​មាន​លក្ខណៈ​ដូចជា​ហៅ​ដួង​វិញ្ញាណ​​ទាំងនោះ​ឱ្យចូល​ក្នុង​ផ្ទះ ៕