ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដេញ​អធិការរង​ក្រុង​កំពត​ម្នាក់ ចេញពី​ក្របខ័ណ្ឌ​ជា​ផ្លូវការ ក្រោយ​រក​ឃើញ​ពាក់ព័ន្ធ​គ្រឿងញៀ.ន

2 ខែ មុន

ខេត្តកំពត ៖ លោក​អនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរង​ក្រុង​កំពត និង​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ជា​ផ្លូវការ​ហើយ ក្រោយ​រក​ឃើញ​ថា មានការ​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន…

ខេត្តកំពត ៖ លោក​អនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរង​ក្រុង​កំពត និង​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ជា​ផ្លូវការ​ហើយ ក្រោយ​រក​ឃើញ​ថា មានការ​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ថា ការ​បណ្ដេញ​អធិការរង​ក្រុង​កំពត​ម្នាក់​នេះ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ នៅ​ពេល​នេះ គឺជា​សារ​សម្រាប់​ដាស់តឿន​ដល់​កម្លាំង​ដទៃ​ទៀត ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ធ្វើ​ជា​នគរបាល​ល្អ សម្រាប់​បម្រើ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​គោរព​ស្នើ​សុំ​គោលការណ៍ ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ចំពោះ​លោក​អនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរង​ក្រុង​កំពត ដែល​បាន​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិយស​កងកម្លាំង​នគរបាល​ជាតិ ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ចាត់​ទុក​ថា ការ​បណ្ដេញ​អធិការរង​ម្នាក់​ចេញពី​ក្របខ័ណ្ឌ ប្រៀប​ដូច​ជា​សារ​ព្រមាន​ដល់​កងកម្លាំង​ទាំងអស់ នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពត ដាច់ខាត​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។

សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន បាន​ដំណើរការ​ធ្វើតេស្ត​ត្រួតពិនិត្យ​រក​សារធាតុ​ញៀន ដល់​មន្ត្រី​នគរបាល​ទូ​ទាំង​ខេត្ត​។ ដោយ​ចាប់​អនុវត្ត​ពី​មន្ត្រី នៅ​ក្នុង​ការិយាល័យ​ជំនាញ​ជា​មុន រួច​ហើយ​បន្ត​រហូត ដល់​មន្ត្រី​នៅ​អធិការដ្ឋាន​នគរបាល​ទាំង ៩ ក្រុង ស្រុក ទូ​ទាំង​ខេត្តកំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ