ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យមួយនៅចិន ដករូបសំណាកនាំលាភ ចេញ ព្រោះអ្នកជំងឺចូល ហើយមិនងាយជា

1 ឆ្នាំ មុន

(ចិន)៖ រូបសំណាក ភីសៀវ ដែលគេចាត់ទុកថាវត្ថុតំណាង និងទាក់ទាញហុងស៊ុយ ហើយបងប្អូនសែស្រឡាយចិនតែងតែយកមកតាំងនៅក្នុងគេហដ្ឋានដើម្បីក្តីសុខសប្បាយ។ ប៉ុន្តែនាពេលថ្មីៗនេះមន្ទីរពេទ្យមួយក្នុងប្រទេសចិន បែរជាមានរឿងចម្រូងចម្រាស់ក្រោយពីតាំងរូបសំណាក សត្វភីសៀវ នៅច្រកចូលនៃមន្ទីរសម្រាកព្យាបាលរបស់ខ្លួន។…

(ចិន)៖ រូបសំណាក ភីសៀវ ដែលគេចាត់ទុកថាវត្ថុតំណាង និងទាក់ទាញហុងស៊ុយ ហើយបងប្អូនសែស្រឡាយចិនតែងតែយកមកតាំងនៅក្នុងគេហដ្ឋានដើម្បីក្តីសុខសប្បាយ។ ប៉ុន្តែនាពេលថ្មីៗនេះមន្ទីរពេទ្យមួយក្នុងប្រទេសចិន បែរជាមានរឿងចម្រូងចម្រាស់ក្រោយពីតាំងរូបសំណាក សត្វភីសៀវ នៅច្រកចូលនៃមន្ទីរសម្រាកព្យាបាលរបស់ខ្លួន។

ភីសៀវ (Pixiu) គឺជាសត្វទេវកថារបស់ចិន ហើយជា និមិត្តសញ្ញា ហុងស៊ុយ ដែលគេនិយាយថា ទាក់ទាញ និងរក្សាទ្រព្យសម្បត្តិ វា​មាន​មាត់​ធំ ដែល​ភាគច្រើន​ស៊ី​មាស និង​ប្រាក់ សត្វភីសៀវ គឺជាសត្វទេពមួយដែលស៊ីតែមិនជុះចេញមកវិញទេ ដែល​បង្ហាញ​ពី​លាភ​សំណាង​ចូល​មក។

ជាហេតុធ្វើឱ្យមានការលើកឡើងថា ការតាំងរូបសំណាក សត្វភីសៀវ នៅមន្ទីរពេទ្យជាហេតុធ្វើឱ្យមានអ្នកជំងឺចូលមកសម្រាក ហើយមិនងាយជា ចាកចេញពីមន្ទីរពេទ្យនោះទេ។​

បុគ្គលិកនៅមន្ទីរពេទ្យ Yuzhou Second People’s Hospital ក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន បានប្រាប់សារព័ត៌មានចិនដីគោក Guoshequ ថា រូបសំណាកទាំងនោះបានតាំងអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ហើយនៅក្នុងពេលនោះគ្មាននរណាម្នាក់បានបង្ហាញការព្រួយបារម្ភនោះទេ ប៉ុន្តែឥឡូវរូប​សំណាក​ត្រូវ​បាន​គេ​យក​ចេញ​ហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ