ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ.ង​រឿង​ចា.ក់​​មាន់​ជ.ល់ចាញ់​ច្រើន​ពេក ផ្ទុះជម្លោះបែកផ្សែង

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​របួសធ្ងន់​បែ.កក្បាល​ បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​រឿង​ចា.ក់​ល្បែ.ង​ជល់​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​របួសធ្ងន់​បែ.កក្បាល​ បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​រឿង​ចា.ក់​ល្បែ.ង​ជល់​មាន់​ចាញ់​ច្រើន​ពេក​ ត្រូវ​ភាគី​ម្ខាង​ទៀត​វា.យ បង្កការភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ​ស្ថិត​នៅ​ចំណុច​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​ហេតុ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ណាត់​បបួល​គ្នា​លេង​ចាក់​លុយ​ជល់​មាន់​ជាមួយ​ភាគី​ខាង​ម្ខាង​ទៀត​ ចាប់តាំងពី​វេលា​ម៉ោង​៧​ព្រឹក​រហូត​មក​ដល់​វេលាម៉ោង​កើត​ខាងលើ​ ។ ដោយ​សារ​ខាង​រង​គ្រោះ​បាន​ចាក់​ចាញ់​មួយគូ​ហើយ​មួយគូ​ទៀត​ក៏​សុំ​ជល់​បន្ត​ទៀត ស្រាប់តែ​ខាង​បក្ខពួក​ដែល​ជល់​ឈ្នះ​បដិសេធ ​មិន​ព្រម​ជល់​បន្ត ទើប​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​ រហូត​ឈាន​ដល់​ថ្នាក់​ប្រើ​អំពើ​ហិ.ង្សា​វា.យ​ បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​របួស​រួច​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​អោយ​សមត្ថកិច្ច​ជួយ​អន្តរា​គម​ន៍ ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ចង្អុល​បង្ហាញមុខ​ជន​បង្ក​ រួច​សួរនាំ​ខាង​បង្ក​ប្រកែក​ថា​ខ្លួន​មិន​បាន​វាយ​នោះ​ទេ​ ក្នុង​នោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ទីតាំង​ខាងលើ​នាំ​គ្នា​ការពារ​គាំទ្រ​កាន់ជើង​ជន​បង្ក​ ដោយ​ចោទប្រកាន់​ថា​ចាប់​មនុស្ស​វ៉ៃ​ខ្នោះ​ខុស​ទៅ​វិញ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​កំលាំង​ផ្នែក​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ជំ​នាញ​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ