ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់ជួបគ្រោះអកុសល ខណៈជិះម៉ូតូធ្វើដំណើរតាមផ្លូវ​

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​មន្ត្រី​យោធា​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ណៃ​ហត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ក៏​បាន​រ៉េ​

រាជធានីភ្នំពេញ ៖ បុរស​ជា​មន្ត្រី​យោធា​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ណៃ​ហត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ក៏​បាន​រ៉េ​ចង្កូត​ឡើង​ខឿន​ចិញ្ចើម​ផ្លូវ​ទៅ​បុក​ទម្លុះ​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ ​បណ្ដាល​ឱ្យ​ដួ.ល​បោ.ក​ក្បាល​នឹង​បង្គោល​ស្លាក​សញ្ញា​ស្លា.ប់​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៤ តាម​បណ្ដោយ​ផ្លូវ​២០១១ ស្ថិត​នៅ​ភូមិ​សុពណ៌ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ។

​ជនរងគ្រោះ​ឈ្មោះ ឈួ​ន សេរី​សួស្ដី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា រស់នៅ​ភូមិ​អន្លង់​វិល​. ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​មុនពេលកើតហេតុ គេ​ឃើញ​ម៉ូតូ​ម៉ាក​ណៃ​ហតមួយគ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1BD-7747​ ជិះ​ដោយ​បុរស​រង​គ្រោះ​​ធ្វើ​ដំណើរតែម្នាក់ឯង​ តាម​បណ្ដោយ​ផ្លូវ​២០១១ ក្នុង​​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ពុំ​ដឹង​ថា​ បុរស​រង​គ្រោះ​រូបនោះ​មាន​បញ្ហា​អ្វី​នោះ​ទេ​ ក៏​បាន​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ​ឡើង​លើ​ខឿន​ចិញ្ចើម​ផ្លូវ​ រួច​បន្ត​ល្បឿន​ទៅ​បុ.ក​ទម្លុះ​ចូល​របង​ផ្ទះ​​ប្រជា​ពលរដ្ឋ​ បណ្ដាល​ឱ្យ​បោ.ក​ក្បាល​នឹង​បង្គោល​ស្លាក​បង្គោល​ប៉ាណូ​បាក់​ក​ស្លា.ប់​ភ្លាម​ៗ ។ ពេល​នោះ​ដែរ ប្រជា​ពលរដ្ឋ​ជិតខាង​ក៏​បាន​នាំ​គ្នារ​ត់ទៅ​ជួយដែរ​ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លា.ប់​បាត់​ទៅ​ហើយ រួច​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​ទីតាំង​កើតហេតុ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ចុះ​មក​ដល់​ហើយ​វាស់វែង​ធ្វើ​កំណត់ហេតុ​យក​ម៉ូតូ​ទៅ​រក្សា​ទុក ចំណែក​ស.ពជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​​ឱ្យទៅ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ