ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងនិយាយប្លែកៗ២យ៉ាង មានទាំងអបិយជំនឿ ប្រាប់អ្នកស្គាល់គ្នា រួចក៏កើតរឿងអកុសលយ៉ាងរន្ធ.ត់

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ស្ត្រីវ័យ​ប្រមាណ​៤០​ឆ្នាំម្នាក់​ បាន​លោ.ត​ពីលើ​អគារ​ជាន់​ទី​៥​មួយ​កន្លែង​ បណ្តាល​ឲ្យ​​

រាជធានីភ្នំពេញ ៖ ​ស្ត្រីវ័យ​ប្រមាណ​៤០​ឆ្នាំម្នាក់​ បាន​លោ.ត​ពីលើ​អគារ​ជាន់​ទី​៥​មួយ​កន្លែង​ បណ្តាល​ឲ្យ​​បាត់បង់ជីវិត និងបង្ក​ការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​​ដល់​អ្នក​ភូមិ​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​​ឈានចូលព្រឹកថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​នៅ​ផ្លូវលំ ក្រោម​អគារ​ដែល​មាន​បន្ទប់​ជួល​មួយកន្លែង មាន​កម្ពស់​៥​ជាន់ ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ។

​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ជា​អ្នក​ស្គាល់គ្នា​ជាមួយស្ត្រីរងគ្រោះ បាន​រៀបរាប់​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បានឃើញ​ស្ត្រី​រង​គ្រោះ​ចុះពីលើផ្ទះ​មក​និយាយ​ជាមួយ​គាត់ ដោយ​លើក​ឡើង​នូវ​រឿង​២ យ៉ាង ក្នុង​នោះ​ស្ត្រី​រង​គ្រោះ​បាន​និយាយ​អំពី​អបិយ​ជំនឿថា​ គាត់​បានឃើញ​វិញ្ញាណ​អាក្រក់​មក​រក​គាត់ បន្ទាប់​មក​ស្ត្រីរងគ្រោះ​​បាន​បន្ត​ថា «បើ​ថ្ងៃ​ណាមួយ​គាត់​ស្លា.ប់ មាន​អ្នក​ធ្វើបុណ្យ​អោយ​គាត់​ឬទេ?» ។ ក្រោយ​ឮ​ដូច្នេះ​ ស្ត្រី​ជា​អ្នក​ស្គាល់គ្នា​បាន​និយាយ​វិញ​ថា​ «ម៉េច​ក៏​និយាយ​អ៊ីចឹង កុំ​គិត​អី​ឆ្កួ.ត​ៗ​ទៀត គិត​រឿង​ល្អ​ៗ​ទៅ​» ។ ពេល​ជជែក​គ្នា​រួច លុះដល់​ម៉ោង​កើតហេតុ ស្រាប់តែ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​លោ.ត​ពីលើ​អគារ​ជាន់​ទី​៥ ដែល​នាងបាន​រស់​នៅ​នោះ​ បណ្តាល​ឱ្យ​ស្លា.ប់​បាត់បង់ជីវិត​តែ​ម្តង​ ។

តាម​ប្រភព​បន្ថែម​ពី​យុវជន​ម្នាក់​ដែល​ជា​អ្នក​ដឹក​ជញ្ជូន​ បាន​រៀបរាប់​ឱ្យ​​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ដឹក​ម្ហូប​ដែល​ភ្ញៀវ​​កុំម៉ង់​ទិញ យក​មក​អោយ​ភ្ញៀវ​នៅ​ក្បែរ​ទីតាំង​កើតហេតុ ខណៈកំពុង​តែ​អង្គុយ​លើ​ម៉ូតូ ចាំ​​ភ្ញៀវ​​មក​ទទួលយក​​ម្ហូប ស្រាប់តែ​ឮ​សម្លេង​ធ្លាក់​នៅ​ក្បែរ​គាត់​តែ​ម្តង ​។​ពេលនោះ​ធ្វើ​​​ឱ្យ​​គាត់​​ស្លុត​យ៉ាង​ខ្លាំង រួច​ក៏​បាន​ទៅ​មើល​ជិត ​ដឹង​ត្រឹម​ថា​អ្នក​ស្លា.ប់​នោះ​ជា​មនុស្ស​ស្រី បន្ទាប់​ពី​ប្រគល់​ម្ហូប​ជូន​ភ្ញៀវ​រួច គាត់​ក៏​ប្រ​ញ៉ាប់​ជិះ​ម៉ូតូ​ចេញ​មក​វិញ​តែ​ម្តង​។

ក្រោយ​កើតហេតុ​ គេ​ឃើញ​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន​នៃ​សង្កាត់​ទន្លេបាសាក់​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ បន្ទាប់​ពី​ទទួល​ដំណឹង​ពី​​ប្រជា​ពលរដ្ឋ​ ។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ​ខ្សែ​ដើម្បី​ការពារ​ជុំវិញ​ទីតាំង​កើតហេតុ រួច​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ ផ្នែក​កោសល្យ​វិ​ច្ឆ​យ ដើម្បី​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​សាកស.ព និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ