ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចដ៏ធំវៀតណាម Mobile World បន្តកាត់បន្ថយបុគ្គលិក និងបិទហាងជាបន្តបន្ទាប់
1 ឆ្នាំ មុន
នៅក្នុងបរិបទធុរកិច្ចដ៏លំបាកមួយដោយសារតែតម្រូវការអ្នកប្រើប្រាស់ថយចុះ បុគ្គលិករាប់ពាន់នាក់នៅក្នុងវិស័យលក់រាយគ្រឿងអេឡិចត្រូនិចប្រឈមនឹងការបាត់បង់ការងារនៅឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Zing News។ យោងតាមរបាយការណ៍ស្ថានភាពធុរកិច្ចរបស់ ក្រុមហ៊ុនអេឡិចត្រូនិចវៀតណាម Mobile World ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣…
យោងតាមរបាយការណ៍ស្ថានភាពធុរកិច្ចរបស់ ក្រុមហ៊ុនអេឡិចត្រូនិចវៀតណាម Mobile World ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ក្រុមហ៊ុនលក់រាយ ទូរស័ព្ទ និងឧបករណ៍ប្រើប្រាស់ជាមួយគ្រឿងអេឡិចត្រូនិកដ៏ធំមួយនេះបាននិយាយថា ខ្លួនបានបិទហាងលក់រាយជិត២០០កន្លែងដែលរកប្រាក់ចំណូលពុំសូវបាន ដើម្បីបង្កើនប្រសិទ្ធភាពនៃការចំណាយ។
ខណៈពេលដែល Mobile World បានកត់ត្រាប្រាក់ចំណេញសុទ្ធទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ ដោយឈានដល់ត្រឹមតែជិត ១៧០ពាន់លានដុង កាលពីឆ្នាំមុន។
ទន្ទឹមនឹងនោះ លោក Nguyen Duc Tai ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mobile Worldក៏បានកាត់បន្ថយបុគ្គលិកយ៉ាងគំហុកផងដែរ។ ចំនួនបុគ្គលិក Mobile World នៅចុងឆ្នាំ 2023 ត្រូវបានកត់ត្រាចំនួន ៦៥,៤១៤នាក់ ធ្លាក់ចុះជិត ៨,៦០០ នាក់បើធៀបនឹងដើមឆ្នាំ។
ចែករំលែកព័តមាននេះ