ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! នាង​តូច​ឱប​ប្អូនស្រី​ស្រែកយំ៖«​ម៉ែ​ប្រហែល​​មិន​ស្រលាញ់​កូន​ទេ បាន​ម៉ែ​ទៅ​ចោល​កូន»

2 ខែ មុន
  • កំពង់ធំ

នាង​តូច​ម្នាក់​យំ​ឱប​ប្អូនស្រី បាន​ធ្វើ​ឱ្យ​មហាជន​ស្រក់​ទឹកភ្នែក​តាម​ហើយ ក្រោយ​ពេល​ឮ​នាង​ពោល​ថា «​ចង់បាន​ម៉ែ ម៉ែ​ប្រហែល​មិន​ស្រលាញ់​កូន​ទេ បាន​ម៉ែ​ទៅ​ចោល​កូន ដោយ​គ្មាន​អាល័យ​»​។ ប្រយោគ​មួយ​ឃ្លា​ពោល​ថា «​ម្តាយ​ឯណា​មិន​ស្រលាញ់​កូន ស្រី​ឯណា​មិន​ស្រលាញ់​ប្ដី​» តែ​អ្វី​ៗ​មិន​អាច​ត្រឡប់​ក្រោយ​បាន​ឡើយ ក្រោយ​ពេល​ស្ត្រី​ម្នាក់​

ខេត្តកំពង់ធំ ៖ នាង​តូច​ម្នាក់​យំ​ឱប​ប្អូនស្រី បាន​ធ្វើ​ឱ្យ​មហាជន​ស្រក់​ទឹកភ្នែក​តាម​ហើយ ក្រោយ​ពេល​ឮ​នាង​ពោល​ថា «​ចង់បាន​ម៉ែ ម៉ែ​ប្រហែល​មិន​ស្រលាញ់​កូន​ទេ បាន​ម៉ែ​ទៅ​ចោល​កូន ដោយ​គ្មាន​អាល័យ​»​។ ប្រយោគ​មួយ​ឃ្លា​ពោល​ថា «​ម្តាយ​ឯណា​មិន​ស្រលាញ់​កូន ស្រី​ឯណា​មិន​ស្រលាញ់​ប្ដី​» តែ​អ្វី​ៗ​មិន​អាច​ត្រឡប់​ក្រោយ​បាន​ឡើយ ក្រោយ​ពេល​ស្ត្រី​ម្នាក់​សម្រេចចិត្ត​បញ្ច​.​ប់​ជី​វិ​.​ត​ខ្លួនឯង ចាកចេញ​ទៅ​ឆ្ងាយ​ចោល​កូន​តូច​ៗ​ឱ្យ​នៅ​រងា ហើយ​យំ​ទ្រហឹង​ពេញ​ផ្ទះ​។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «​ស្រេង សុ​ជាតិ ( Sreang Socheat )» បាន​ធ្វើការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា «​ថ្ងៃនេះ សិស្ស​ដ៏​កម្សត់​របស់ខ្ញុំ​ជួប​ទុក្ខ​ធំ ដែល​បាន​បា​.​ត់ប​.​ង់​ម្ដាយ​ជាទី​ស្រលាញ់​របស់​គាត់ ដោយសារ​ការ​ធ្វើ​ឃា​.​ត​ខ្លួនឯង (​ច​.​ង​.​ក​) គ្រួសារ​គាត់ ដូច​អ៊ំ ពូ មីង បានឃើញ​ជាក់ស្ដែង​។ ខ្ញុំ​ពិតជា​ស្រណោះ​សម្ដី​កូន​ណាស់ «​ម៉ែ​ប្រហែល​មិន​ស្រលាញ់​កូន​ទេ បាន​ម៉ែ​ទៅ​ចោល​កូន​»​។ សូម អ៊ំ មីង ជួយ​មើលថែ​ខ្ញុំ​ផង ខ្ញុំ​សូម​បងប្អូន​ជិត​ឆ្ងាយ​មេត្តា​ជួយ​កាន់ទុក្ខ និង​ចូលរួម​ពិធីបុណ្យ​ដោយ​ជ្រះថ្លា តាម​សុទ្ធា​ផង​ចុះ ដោយ​អនុគ្រោះ ។ ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចំបក់​ជ្រុំ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។ ២៩/០១/២០២៤»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ករណី​ខាងលើ​នេះ ពិតជា​គួរ​ឱ្យ​អាណិត​ដល់​ក្មេង​ៗ​តូច​ៗ​ណាស់ ព្រោះថា គ្នា​មិន​ទាន់​នឹង​ដឹងក្តី​បាន​តបស្នង​សងគុណ​ផង ស្រាប់តែ​ស្ត្រី​ម្នាក់​ដែល​មានឈ្មោះ​ថា «​ម៉ែ​» បែរជា​ឃ្លាតឆ្ងាយ គ្មាន​ថ្ងៃ​វិល​វិញ​ដូច្នេះ ពោល​គឺ​ពិតជា​គួរ​ឱ្យ​អាណិត​ពេក​ក្រៃ​។ ហើយ​គ្រួសារ​មួយ​នេះ ក៏​មានការ​ជីវភាព​ខ្វះខាត ដូចដែល​បងប្អូន​បាន​ទស្សនា គឺ ជ​ញ្ចាំ​ងរ​ហែក យក​ចង្អេរ​មក​បាំង ស្ទើរតែ​មិន​ជិត​ផង​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកគ្រូ ស្រេង សុ​ជាតិ បានឱ្យ​ដឹង​ថា «​អ្នកគ្រូ​ពិតជា​អាណិត​ដល់​ក្មេង​ៗ​ណាស់ ដោយ​កូនសិស្ស​របស់​អ្នកគ្រូ​រូប​នេះ​មានឈ្មោះ​ថា លី​ម ស្រី​ឡា​ត់​។ ក្រោយ​ពី​ម្តាយ​ប្អូន​បាន​លាចាក​លោក​នោះ ប្អូន​បាន​យំ​នឹក​ម្តាយ និង​រៀបរាប់​ទាំង​ក្តុកក្តួល​ថា «​ចង់បាន​ម៉ែ ម៉ែ​ប្រហែល​មិន​ស្រលាញ់​កូន​ទេ បាន​ម៉ែ​ទៅ​ចោល​កូន​។ អត់​ម៉ែ​ហើយ​ក្រ​ទៀត តើ​មាន​មិត្តភក្តិ​ឯណា​រាប់រក​ខ្ញុំ? បងប្អូន អ៊ំ ពូ មីង​អើយ​… ខ្ញុំ​អស់​ម្តាយ​ហើយ ជួយ​មើល​ខ្ញុំ​ផង​»​។

អ្នកគ្រូ ស្រេង សុ​ជាតិ ដែល​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​រូប​នោះ បាន​បន្ត​ថា «​ប្អូនស្រី​រូប​នេះ អាច​នឹង​ពិបាក​ខ្លាំង​ក្រោយ​គ្មាន​ម្តាយ​នោះ ដោយសារ​នាង​គឺជា​កូន​ទី​៣ ក្នុង​ចំណោម​បងប្អូន​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់ និង​ប្រុស​២​នាក់​។ ចំពោះ​ការ​សិក្សា​វិញ ប្អូនស្រី លី​ម ស្រី​ឡា​ត់ គឺ​មធ្យម ដោយ​សារ​នាង​មក​រៀន​បាន​ទៀងទាត់ ហើយ​សព្វថ្ងៃ នាង​រៀន​ថ្នាក់​ទី​៤​។ អ្វី​ៗ​ដែល​អ្នកគ្រូ​អាណិត​នាង ដោយសារ​តែ​នាង​ជា​មនុស្ស​ស្លូតបូត ឧស្សាហ៍ រួសរាយ​រាក់ទាក់ តែ​ជា​អកុសល​បែរជា​ម្តាយ​បាន​ទៅ​ចោល​នាង​ទាំង​ក្មេង​វ័យ​ដូច្នេះ​»​។

បើ​ងាក​មក​មើល​ផ្ទះ​របស់​នាង​វិញ អ្នកគ្រូ បាន​ជម្រាប​ទៀត​ថា «​គ្រួសារ​របស់​នាង​ក៏​មានការ​ខ្វះខាត ជ​ញ្ចាំ​ង​អី​រហែក​អស់ហើយ ហើយ​គ្រួសារ​នាង​ប្រកបការងារ​ជា​កសិករ ធ្វើការ​មួយ​ថ្ងៃ​រំពឹង​មួយ​ថ្ងៃ ចុះ​ទម្រាំ​អត់​ម្តាយ តើ​ជី​វិ​.​ត​បងប្អូន​នាង​ទាំង​៤​នាក់​នឹង​ទៅ​ជា​បែប​ណា?​»​។

គួរ​បញ្ជាក់​ទៀត​ថា នាង​នៅ​សល់​ឪពុក និង​ជីតា​ខាង​ម្តាយ ដូច្នេះ​សង្ឃឹមថា ជី​វិ​.​ត​នាង​ថ្ងៃមុន​របស់​នាង​នឹង​ល្អ​ប្រសើរ ខណៈ​ពេល​បច្ចុប្បន្ន នាង​ខ្វះខាត​ផង បែរជា​មក​ជួប​រឿង​បែប​នេះ​ទៀត ពិតជា​គួរ​ឱ្យ​អាណិត​ខ្លាំង​ណាស់ ៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ