ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​កសិករ​! ឪឡឹក​ទុំ​ពេញ​ចម្ការ​គ្មាន​អ្នកទិញ លុះ​​ទិញ​ជិត​អស់ កសិករ​នៅ​តែ​ស្រក់​ទឹកភ្នែក (​វី​ដេ​អូ​)

2 ខែ មុន
  • កំពង់ឆ្នាំង

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ នារី​ម្នាក់​បាន​ប្រកាស​ក្តែ​ង​ៗ​ថា «​ជី​វិ​.​ត​កម្សត់​ពេក​ហើយ ខំ​ធ្វើ​ចម្ការ តែ​ពេល​ប្រមូល​ផល​អត់​មាន​អ្នកទិញ​»​។ នារី​រូប​ស្រស់​នេះ​បាន​និយាយ​ទៀត​ថា «ឪឡឹក​លក់​មិន​ចេញ ទុំ​ពេញ​ដី គ្មាន​ឈ្មួញ​មក​ទិញ តើ​ឱ្យ​រំពឹង​អ្វី​»​។ ជាមួយ​គ្នា​នោះ

ខេត្តកំពង់ឆ្នាំង ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ នារី​ម្នាក់​បាន​ប្រកាស​ក្តែ​ង​ៗ​ថា «​ជី​វិ​.​ត​កម្សត់​ពេក​ហើយ ខំ​ធ្វើ​ចម្ការ តែ​ពេល​ប្រមូល​ផល​អត់​មាន​អ្នកទិញ​»​។ នារី​រូប​ស្រស់​នេះ​បាន​និយាយ​ទៀត​ថា «ឪឡឹក​លក់​មិន​ចេញ ទុំ​ពេញ​ដី គ្មាន​ឈ្មួញ​មក​ទិញ តើ​ឱ្យ​រំពឹង​អ្វី​»​។ ជាមួយ​គ្នា​នោះ នាង​ក៏​បាន​ទទូច​សុំ​ឱ្យ​មហាជន​ជួយ​ទិញ​ឪឡឹក ដែល​ទីតាំង​ចម្ការ ស្ថិត​នៅ​ក្នុង​ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

ប្រាកដ​ណាស់ ពាក់ព័ន្ធ​រឿង​ប្រជា​កសិករ​ធ្វើ​កសិកម្ម លុះ​ពេល​ប្រមូល​ផល រក​ទីផ្សារ​មិន​បាន​នេះ គឺ​តែងតែ​កើត​មាន​ច្រើន​ករណី​ដែរ ហើយ​ក៏​ជា​ដំណឹង​គួរ​ឱ្យ​សោកស្ដាយ​ចំពោះ​កសិករ​ខ្មែរ ដែល​ខិតខំ​ដាំ​ដុះ​បាន​ផល​ហើយ បែរជា​គ្មាន​អ្នកទិញ​ទៅ​វិញ​។

តាម​រយៈ​ការ​រៀបរាប់​នៅ​ក្នុង​វី​ដេ​អូ​របស់​នារី​ខាងលើ ដែល​ជា​កូន​ម្ចាស់​លក់​ឪឡឹក បាន​និយាយ​រៀប​រាប់​ឱ្យ​ដឹង​ថា «​ឪពុក​នាង​ខិតខំ​ណាស់ ដោយ​ខំធ្វើការ​ក្រោម​ថ្ងៃ​ក្ដៅ ខំ​ភ្ជួរ​រាស់ បា​.​ញ់​ថ្នាំ ដាក់​ជី និង​កម្លាំង​សព្វសារពើ​គ្រប់​បែប​យ៉ាង ដោយ​ក្នុង​មួយ​ហាត់​ដី ដែល​ជា​ចម្ការឪឡឹក​នេះ គឺ​ត្រូវ​ចំណាយ​ប្រមាណ​២​លាន​រៀល ហើយ​បាន​ដាំ​ដំណាំ​ឪឡឹក​ប្រមាណ​ជា​៦ ឬ​៧​ហិ​កតា​»​។

យ៉ាងណាមិញ មនុស្ស​ល្អ ទេវតា​តាម​ជួយ ដូច​ពាក្យចាស់​ពោល​ថា «​នៅ​ក្នុង​គ្រោះ ក៏​មាន​លាភ​» ផង​ដែរ ក្រោយ​ពី​ការ​មាន​ផ្សព្វផ្សាយ​ជា​ហូរហែ​អំពី​ប្អូនស្រី ដែល​ស្រែក​អង្វរ​ឱ្យ​បងប្អូន​យើង​ជួយ​រឿង​ឪឡឹក​ទុំ តែ​គ្មាន​អ្នកទិញ​នោះ ពេល​នេះ​ឃើញ​មាន​បងប្អូន​យើង​ជួយ​ទិញ​បាន​ច្រើន រហូត​ដល់​អស់​ជិត​ពី​ចម្ការ​ទៅ​ហើយ តែ​ក៏​មិន​ចំណេញ​នោះ​ដែរ ពោល​គឺ​បាន​ប្រាក់​ខ្លះ​ៗ​គ្រាន់​រួច​ថ្លៃ​គ្រាប់ពូជ​តែ​ប៉ុណ្ណោះ​។

បើ​តាម​ម្ចាស់​ឪឡឹក បាន​ប្រាប់​ឱ្យ​ដឹង​ថា «​ខ្លួន​បាន​លក់​អស់ហើយ ដោយ​សល់​តែ​នៅ​ក្នុង​ចម្ការ​បន្តិច​តែ​ប៉ុណ្ណោះ ហើយ​ខ្លួន​នៅ​តែ​បន្ត​ការ​ដាំ​ដុះ​ដំណាំ​ឪឡឹក​បន្ត​ទៀត ទោះបីជា​ខ្លួន​ខាត ឬ​ចំណេញ​ក៏​ដោយ»​។

លើស​ពី​នេះ ម្ចាស់​ឪឡឹក ក៏​បាន​ត្អូញត្អែរ​ដែរ​ថា «​កាលពី​ឆ្នាំ​មុន ឪឡឹក​ដាំ​បាន​ផល តែ​លិចលង់​ដោយ​សារ​ទឹកភ្លៀង ធ្វើ​ឱ្យ​ដំណាំ​ខូចខាត​អស់ និង​ឆ្នាំ​នេះ ដាំ​បាន​ផ្លែផ្កា​ល្អ តែ​បែរជា​លក់​មិន​ដាច់​ពេញ​ចម្ការ ហើយ​ទម្រាំ​លក់​ចេញ​អស់ ខាត​ទៀត​»​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកស្រី អ៊ុ សា​រិ​ន ត្រូវជា​ម្តាយ​របស់​នារី​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម បាន​ប្រាប់​ឱ្យ​ដឹង​ថា «​ពេល​នេះ ឪឡឹក​របស់​អ្នកស្រី​ដែល​មា​នទី​តាំង​នៅ​​​ខេត្ត​កំពង់​ឆ្នាំ​នោះ បាន​លក់​ជិត​អស់ហើយ​»​។

អ្នកស្រី​បន្ត​ថា «​ក្រោយ​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​រួច ក៏​មាន​ឈ្មួញ​មក​ទិញ​ជា​បន្តបន្ទាប់ តែ​ការ​លក់​នេះ មិន​បាន​កម្រៃ​រួច​ថ្លៃដើម​នោះ​ឡើយ ពោល​គឺ​ក្នុង​១​ហាត់ អ្នកស្រី អ៊ុ សា​រិ​ន ដែល​ជា​ម្ចាស់​ឪឡឹក​ប្រាប់​ថា លក់​បាន​១​លាន​១០​ម៉ឺន​រៀល ដោយ​ការ​លក់​នេះ គឺ​អ្នកស្រី​ឡៃ​ឡុ​ង មិន​បាន​រួចខ្លួន​នោះ​ទេ​»​។

អ្នកស្រី​បន្ត​ទៀត​ថា «​មូលហេតុ ដោយសារ​កន្លង​ទៅ ត្រូវ​ចំណាយ​ទៅ​លើ​ថ្លៃ​ថ្នាំ ជី ការ​ភ្ជួរ​រាល់ និង​គ្រាប់​ជាដើម​។ ហើយ​គ្រាប់​ក្នុង​១​គីឡូ ជិត​១​លាន​រៀល​បាត់​ទៅ​ហើយ ដូច្នេះ​ឆ្នាំ​នេះ អ្នកស្រី​គឺ​ខាត ហើយ​ក៏​មានការ​សោកស្ដាយ​ផង​ដែរ នៅ​ពេល​ដែល​ដំណាំ​របស់​អ្នកស្រី​លក់​មិន​ចេញ​ដូច្នេះ​»​។

អ្នកស្រី អ៊ុ សា​រិ​ន ដែល​មាន​វ័យ​៥៧​ឆ្នាំ បាន​បន្ត​ទៀត​ថា «​ខ្លួន​និង​ស្វាមី បាន​ដាំ​ដំណាំ​ឪឡឹក​នេះ រយៈពេល​១០​ឆ្នាំ​ជាង​មក​ហើយ តែ​ក្រោយ​ខាត​២​ឆ្នាំ​ជាប់​គ្នា​នេះ អ្នកស្រី​ក៏​នៅ​តែ​បន្ត​ដាំ ព្រោះ​សព្វ​ថ្ងៃនេះ អ្នកស្រី​ពឹងផ្អែក​ទៅ​លើ​ដំណាំ​នេះ​តែ​មួយ​មុខ​ប៉ុណ្ណោះ ទោះបីជា​ខាត ឬ​ចំណេញ ក៏​អ្នកស្រី​នៅ​តែ​បន្ត​ដាំ​ដុះ​ដដែល ដើម្បី​បាន​ថវិកា​ក្នុង​ការ​ផ្គត់ផ្គង់​គ្រួសារ និង​ចិញ្ចឹម​កូនចៅ​ផង​ដែរ​»​។

ជា​ចុង​ក្រោយ អ្នកស្រី​ពិតជា​អរគុណ​ដែល​បាន​ជួយ​ទិញ​ឪឡឹក​អ្នកស្រី ហើយ​បើ​ទោះបីជា​ឆ្នាំ​នេះ​ខាត ឆ្នាំ​ក្រោយ​ៗ​ទៀត អ្នកស្រី​ក្នុង​នាម​ជា​ប្រជា​កសិករ​ខ្មែរ ក៏​តែ​បន្ត​ដាំ​ដុះ​ដំណាំ​ឪឡឹក​នេះ​ម្ដងទៀត​៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ