ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ឈប់​កង់​ពាំង​ផ្លូវ រហូត​ក្លាយជា​ជម្លោះ​ផ្ទុះ​ហិ​.​ង្សា​រវាង​អ្នកលក់​ម្ជូរ និង​អ្នក​ជិះ​កង់

2 ខែ មុន
  • ភ្នំពេញ

បុរស​អ្នកលក់​ម្ជូរ​តាម​ម៉ូតូ​ម្នាក់ ចិត្តខ្លាំង​ប្រើ​អំពើ​ហិ​.​ង្សា ដោយ​យក​កាំ​បិ​.​ត​បុ័ងតោ កា​.​ប់​ទៅ​លើ​អ្នក​ជិះ​កង់​ពាំង​ផ្លូវ បណ្ដាល​ឱ្យ​រយះ​ម្រាមដៃ​ហូរ​ឈា​.​ម​ស្រោច​ពេញ​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​ម្ជូរ​តាម​ម៉ូតូ​ម្នាក់ ចិត្តខ្លាំង​ប្រើ​អំពើ​ហិ​.​ង្សា ដោយ​យក​កាំ​បិ​.​ត​បុ័ងតោ កា​.​ប់​ទៅ​លើ​អ្នក​ជិះ​កង់​ពាំង​ផ្លូវ បណ្ដាល​ឱ្យ​រយះ​ម្រាមដៃ​ហូរ​ឈា​.​ម​ស្រោច​ពេញ​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​បុរី​ញ៉ូ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ខាងលើ មានឈ្មោះ ចាប សក្ក​ដា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ផ្នែក​ចុងភៅ ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ និង​មានស្រុក​កំណើត ស្រុក​ស្ទឹង​ហាវ ក្រុងព្រះសីហនុ​។ ចំណែក​ជនសង្ស័យ​វិញ​មានឈ្មោះ លន់ ថា​ន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​ម្ជូរ ស្នាក់​នៅ​ភូមិ​អណ្ដូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ ។ រីឯ​ភាគី​ម្នាក់​ទៀត​ពាក់ព័ន្ធ​នឹង​រឿង​គ្រឿ​.​ង​ញៀ​.​ន មានឈ្មោះ ហៀ​ង សុខ​​​ហៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ ខណ្ឌមានជ័យ​។ ខណៈ​ពេល​ដែល​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ល្បាត​ពួនស្ទាក់​បទល្មើស ដោយ​មានការ​សង្ស័យ​ក៏​ធ្វើការ​ឆែកឆេរ ហើយ​ក៏​ឃើញ​មាន​គ្រឿ​.​ង​ញៀ​.​ន​ចំនួន​២​កញ្ចប់ ក៏​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ជាមួយ​គ្នា​តែ​ម្ដង​។

យោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា «មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​កង់​ទៅ​ទិញ​បារី​នៅ​ទីតាំង​ខាងលើ រួច​ក៏​ឈប់​កង់​នៅ​ពីមុខ​ម៉ូតូ​សណ្ដោង​លក់​ម្ជូរ​របស់​ជន​បង្ក​។ បន្ទាប់​មក អ្នក​ទាំង​ពីរ​ក៏​បាន​ឌឺដង​ពាក្យ​សម្ដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិ​.​ង្សា​ប្រវា​.​យ​ប្រតប់​គ្នា​តែ​ម្ដង​។ ភ្លាម​ៗ​នោះ ស្រាប់តែ​ខាង​អ្នកលក់​ម្ជូរ ទាញ​យក​កាំ​បិ​.​ត​បុ័​.​ង​តោ​ទៅ​កា​.​ប់​ជន​រង​គ្រោះ​ចំ​ដៃ បណ្ដាល​ឱ្យ​រយះ​ហូរ​ឈា​.​ម​ស្រោច​ពេញ​ខ្លួន ហើយ​ត្រូវ​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ឃើញ​ក៏​នាំ​គ្នា​ស្ទុះស្ទា​ទៅ​ជួយ​ចាប់​ឃាត់​ជន​បង្ក រួច​រាយការណ៍​​ប្ដឹង​ទៅ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​ជន​បង្ក​យក​ទៅ​សួរនាំ​នៅ​ភ្លាម​ៗ ចំណែក​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​»​។

ក្រោយ​ពេល​កើតហេតុ ខាង​សាច់ញាតិ​របស់​ជន​រង​គ្រោះ ក៏​នាំ​គ្នា​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍ បន្ទាប់​​ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្ដឹង​រួច សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​នេះ ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ព្រម​គ្នា ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​បន្ត​ទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ