ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ​ជុង​អ៊ុ​ន​ ទៅ​ពិនិត្យ​ការ​បា.ញ់​សាក​មី​ស៊ីល​​បណ្ដែត

10 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ពេល​កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង រវាង​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​ព្យុ​ង​

ប្រទេស​កូរ៉េ​ខាងជើង ៖ ពេល​កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង រវាង​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​ព្យុ​ង​យ៉ាង ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​នា​ថ្ងៃ​ទី​២៩​ មក​រា​ថា មេដឹកនាំ​ប្រទេស​លោក​គី​ម​ជុង​អ៊ុ​ន បាន​មក​ពិនិត្យ​ផ្ទាល់​ការ​បាញ់​សាក​មី​ស៊ី​ល​បណ្ដែត​ដែល​បាញ់​ចេញពី​នាវាមុជទឹក​។

កូរ៉េ​ខាងជើង​បាន​សាកល្បង​គ្រឿង​សព្វាវុធ​នានា​ក្នុងឆ្នាំនេះ ពិសេស​ការ​បាញ់​សាក​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា ប្រព័ន្ធ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​សមុទ្រ និង​មី​សី​ុ​ល​បាលី​ស្ទិ​ក​លឿន​ជាង​សំឡេង​ប្រើ​ឥន្ធនៈ​រឹង​។ តាម​KCNA​ថា បណ្ដា​មី​សី​ុ​ល​បណ្ដែត​បាន​ហោះ​លើ​អាកាស​ពីលើ​សមុទ្រ​ខាងកើត ដើម្បី​ទៅ​កាន់​គោលដៅ​នៅ​លើ​កោះ​។ នោះ​ជា​មី​សី​ុ​ល​PULHWASAL -3-31​ជា​មី​សី​ុ​ល​បណ្ដែត​យុទ្ធសាស្ត្រ ដែល​ក្រុង​ព្យុ​ង​យ៉ាង និយាយ​ថា​បាញ់​សាកល្បង​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៤​មក​រា ទៅ​កាន់​សមុទ្រ​លឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ