ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ខ្នាត​តូច​១​គ្រឿង កំពុង​ហោះហើរ​សុខ​ៗ​ផ្ទុះ រួច​ធ្លាក់​លើ​ភ្នំ​ឆ​.​ក់​យក​ជី​វិ​.​ត​អ្នកដំណើរ

2 ខែ មុន

អាជ្ញាធរ​ប្រេ​ស៊ី​ល បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា មនុស្ស​ចំនួន​៧​នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​នៅ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ខ្នាត​តូច​មួយ​គ្រឿង

ប្រទេស​ប្រេ​ស៊ី​ល ៖ អាជ្ញាធរ​ប្រេ​ស៊ី​ល បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា មនុស្ស​ចំនួន​៧​នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​នៅ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ខ្នាត​តូច​មួយ​គ្រឿង កាលពី​ថ្ងៃអាទិត្យ នៅ​ក្នុង​រដ្ឋ Minas Gerais ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ប្រេ​ស៊ី​ល​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន AFP កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤​នេះ​។

បើ​តាម​សារព័ត៌មាន AFP បានឱ្យ​ដឹង​ថា «​យន្តហោះ​ខ្នាត​តូច​មួយ​គ្រឿង​នេះ បាន​ចាក​ចេញពី​អាកាស​យានដ្ឋាន Amarais ទីក្រុង Campinas រដ្ឋធានី Sao Paulo ដោយ​ហោះហើរ​ឆ្ពោះទៅ​កាន់​អាកាស​យានដ្ឋាន Confins ស្ថិត​ក្នុង​ទីក្រុង Belo Horizonte​។ តាម​ពិត​ទៅ យន្តហោះ​នេះ បាន​ទៅ​ដល់ទី​ក្រុង Campinas តាំងពី​យប់​ថ្ងៃ​សុក្រ​មក​ម្ល៉េះ ហើយ​ក៏​បាន​ចត​ចោល​នៅ​ក្នុង​កា​រ៉ា​ស់ឯក​ជន​មួយ»​។

សារព័ត៌មាន AFP បានឱ្យ​ដឹង​បន្ត​ថា «​លុះ​នៅ​ព្រឹក​ថ្ងៃអាទិត្យ យន្តហោះ​នេះ​ក៏​ហោះ​ចេញពី​អាកាស​យានដ្ឋាន Amarais នៅ​វេលា​ម៉ោង​១០​និង​០៩​នាទី ដោយ​មាន​មនុស្ស​ចំនួន​៧​នាក់​ជិះ​លើ​យន្តហោះ ក្នុង​នោះ​មាន​អ្នកដំណើរ​ចំនួន​៥​នាក់ និង​អ្នក​បើក​យន្តហោះ​ចំនួន​២​នាក់​។ ក្រោយ​ការ​ហោះហើរ​មិន​ទាន់​បាន​៣០​នាទី​ស្រួលបួល​ផង យន្តហោះ​មួយ​គ្រឿង​នេះ​ស្រាប់តែ​ផ្ទុះ ហើយ​ក៏​ធ្លាក់​នៅ​ម៉ោង​ប្រហែល​១០​និង​៣៨​នាទី ស្ថិត​ក្នុង​ទីក្រុង​ជនបទ Itapeva នៃ​រដ្ឋ Minas Gerais»​។

ពេល​នោះ​ផង​ដែរ នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ប្រចាំ​ទីក្រុង Itapeva បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «​ក្រុម​ពន្លត់​អគ្គិភ័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​បើក​ប្រតិ​បត្តិការ​សង្គ្រោះ​នៅ​ទីនោះ​។ ភ្លាម​ៗ​នោះ គេ​បាន​រក​ឃើញ​សា​.​កស​.​ព​ជន​រង​គ្រោះ​តែ​៥​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​យន្តហោះ ក្នុង​នោះ​មាន​ស្ត្រី​២​នាក់ បុរស​២​នាក់ និង​ក្មេង​ប្រុស​ម្នាក់​ផង​ដែរ ហើយ​ក្រុម​សង្គ្រោះ​ក៏​បាន​ព្យាយាម​ទាញ​យកសា​.​កស​.​ព​ជន​រង​គ្រោះ​ដែល​ជាប់​នៅ​កណ្តាល​តួ​យន្តហោះ​ចេញ​មក​ក្រៅ​។ ក្រោយមក ទើប​រក​ឃើញ​សា​.​កស​.​ព​ជន​រង​គ្រោះ​២​នាក់​ទៀត​»​។

ចំណែក​រូបភាព​ថត​បាន​ពី​អ្នកស្រុក ដែល​បង្ហាញ​ពី​បំណែក​យន្តហោះ​ភ្លាម​ៗ បន្ទាប់​ពី​ធ្លាក់​ចំ​លើ​ភ្នំ ដែល​គ្របដណ្តប់​ទៅ​ដោយ​ស្មៅ និង​ដើមឈើ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រេ​ស៊ី​ល​។

បើ​តាម​សាក្សី​នៅ​ក្នុង​តំបន់​គ្រោះថ្នាក់ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​របស់​ប្រទេស​ប្រេ​ស៊ី​ល ឱ្យ​ដឹង​ថា «យន្តហោះ​នេះ បាន​ផ្ទុះ​កណ្តាល​អាកាស មុន​ពេល​ធ្លាក់​ចុះ​មក​ដី ហើយ​ស​ម្លា​.​ប់​មនុស្ស​ទាំងអស់​ដែល​ជិះ​នៅ​លើ​យន្តហោះ​នោះ​»​។ ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា «​នៅ​វេលា​កើតហេតុ គឺ​មាន​ព្យុះ​ភ្លៀង និង​ខ្យល់​កន្ត្រាក់ បោ​.​កបក់​មក​លើ​តំបន់​ដែល​យន្តហោះ​ធ្លាក់​នោះ​»​។

ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ី​វិល​ជាតិ​ប្រេ​ស៊ី​ល ក៏​បានឱ្យ​ដឹង​ដែរ​ថា «​យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាត​តូច​នោះ គឺជា​ម៉ូ​ដែល Piper PA46 ផលិត​ក្នុង​ឆ្នាំ​១៩៩៦ ដោយ​ក្រុមហ៊ុន Piper Aircraft ហើយ​តាម​ពិត​ទៅ យន្តហោះ​ប្រភេទ​នេះ ត្រូវ​បាន​កំណត់​សម្រាប់​តែ​ការ​ហោះហើរ​ជា​ឯកជន​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បម្រើសេវា​ដឹក​អ្នកដំណើរ​នោះ​ឡើយ​។ យន្តហោះ​នេះ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​ឥណទាន​ហិរញ្ញវត្ថុ Credfranco ។ ចំណែក​ស្ថាបនិក​២​នាក់​នៃ​ក្រុមហ៊ុន​នេះ គឺ​លោក Marcilio Franco និង​លោក André Amaral ត្រូវ​បាន​បញ្ជាក់​ថា គឺជា​ជន​រង​គ្រោះ​នៅ​ក្នុង​ចំណោម​អ្នក​ស្លា​.​ប់​ទាំង​៧​នាក់​នោះ ប៉ុន្តែ​ក្រៅពី​នោះ អ្នក​ជិះ​ក្នុង​យន្តហោះ​ផ្សេង​ទៀត ក៏​ជា​សមាជិកគ្រួសារ​របស់​អ្នក​ទាំង​ពីរ​ផង​ដែរ​»​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន CredFranco តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន ក៏​បាន​ផ្សព្វផ្សាយ​លិខិត​រំលែក​ទុក្ខ ដោយ​សម្តែង​ការ​សោកស្ដាយ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង និង​ផ្ញើ​សារ​រំលែក​ទុក្ខ​ទៅ​កាន់​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​។ ចំណែក​មជ្ឈមណ្ឌល​ស៊ើបអង្កេត និង​បង្ការ​គ្រោះថ្នាក់​អាកាសយានិក នៃ​ភ្នាក់ងារ​អាកាសចរណ៍​ស៊ី​វិល​ជាតិ​ប្រេ​ស៊ី​ល វិញ ក៏​បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត ដើម្បី​កំណត់​ស្វែងរក​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ខាងលើ​នេះ​៕

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ