ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចៅហ្វាយស្រុក​មិន​បើកភ្លើង​ខៀវ​ទេ គ្មាន​ទេ​ការ​កាយ​ដីក្រហម ដោយ​ឈ្មួញ​ថ្លើមធំ​… ហេ​! ហេ​! (​វី​ដេ​អូ​)

8 ខែ មុន
  • ពោធិ៍សាត់

នៅ​ពេល​នេះ ឈ្មួញ​២​ក្រុម​កំពុង​តែ​ដាក់​គ្រឿងចក្រ​កាយ​ដីក្រហម​យក​អាច​ម៌​ដី​លក់​យ៉ាង​គគ្រឹកគគ្រេង នៅ​ក្នុង​តំបន់​សហគមន៍​អូរ​សណ្តាន់ ស្ថិត​ក្នុងភូមិ​ក្រាំង​ធំ ឃុំ​អូរ​សណ្ដាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ពួក​ឈ្មួញ​ទាំងនោះ ទំនងជា

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍ បានឱ្យ​ដឹង​ថា នៅ​ពេល​នេះ ឈ្មួញ​២​ក្រុម​កំពុង​តែ​ដាក់​គ្រឿងចក្រ​កាយ​ដីក្រហម​យក​អាច​ម៌​ដី​លក់​យ៉ាង​គគ្រឹកគគ្រេង នៅ​ក្នុង​តំបន់​សហគមន៍​អូរ​សណ្តាន់ ស្ថិត​ក្នុងភូមិ​ក្រាំង​ធំ ឃុំ​អូរ​សណ្ដាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ពួក​ឈ្មួញ​ទាំងនោះ ទំនងជា​ត្រូវរ៉ូវ​ជាមួយ​អាជ្ញាធរ​ស្រុក ទើប​ធ្វើ​សកម្មភាព​ដោយ​បើកចំហ ព្រមទាំង​ប្រើ​រថយន្ត​ធំ​ៗ​ដឹក​ដី​ក្រួស​ក្រហម បំផ្លាញ​ផ្លូវ​ងងឹត​មេឃងងឹត​ដី​ទៀត​ផង​។

អភិបាលស្រុក​ក្រគរ លោក លីវ សេង​ហ៊ី​ម បាន​ប្រកាស​ទទួលស្គាល់​សកម្មភាព​ជីក​កាយ​ដី​នៅ​តំបន់​អូរ​សណ្ដាន់​នោះ​ដែរ​ថា «​ក្រោម​បញ្ជា​របស់​ខ្លួន ដើម្បី​យក​អាចម៍ដី​ទៅ​ធ្វើ​ផ្លូវ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​»​។

យ៉ាងណា​ក៏​ដោយ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អូរ​សណ្ដាន់ បាន​មើលឃើញ​ថា «​ជា​វិធានការ កន្ទេល​ធំ​បន្លំ​ដេក ដើម្បី​ផលប្រយោជន៍​នៃ​ពពួក​ឈ្មួញ​រកស៊ី​លក់​ដី​ក្រួស​ក្រហម និង​អាជ្ញា​ធរ​ស្រុក​ក្រគរ​»​។

ចំណែក​ចៅហ្វាយស្រុក​ក្រគរ​វិញ ក៏​បាន​អះអាង​ឱ្យ​ដឹង​ដែរ​ថា «​ប្រសិនបើ​ដំណើរការ​ជីក​យក​អាចម៍ដី​ក្រួស​ក្រហម​នោះ ខុស​បទដ្ឋាន​បច្ចេកទេស លោក​នឹង​ស្នើ​ឱ្យ​បញ្ឈប់​សកម្មភាព​នៃ​ការ​ជីក​កកាយ​នោះ​ជា​បន្ទាន់​»​។

គួរ​បញ្ជាក់​ថា ឈ្មួញ​២​ក្រុម​ដែល​កំពុង​ធ្វើ​សកម្មភាព​ជីក​យក​អាចម៍ដី​ក្រួស​ក្រហម​នោះ គឺ​ភូមិ​ក្រាំង​ធំ ឃុំ​អូ​សណ្តាន់ ស្រុក​ក្រគរ ដោយ​ក្រុម​ទី​១- ឈ្មោះ តាំង សា​រ៉េ​ត និង​ក្រុម​ទី​២- ឈ្មោះ​លោក​ម៉ិ​វ​។ ពួក​គេ​ធ្វើ​សកម្មភាព ដោយ​ប្រើ​រថយន្ត​កង់​១០​ធំ​ៗ​ច្រើន​គ្រឿង ឡើង​ហុយ​ងងឹត​មេឃ​តែ​ម្ដង​។

អ្នក​ភូមិ​រស់នៅ​ក្នុង​តំបន់​នោះ មិនដឹង​ថា តើ​អាចម៍ដី​ក្រួស​ក្រហម​ដឹក​ចេញពី​តំបន់​អូរ​សណ្ដាន់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ធ្វើ​ផ្លូវ​នៅ​តំបន់​ណា​នោះ​ទេ? ពោល​គឺ​មិនឃើញ​មានការ​ធ្វើ​ផ្លូវ នៅ​ក្នុងស្រុក​ក្រគរ ឬ​ស្រុក​កណ្តៀង នោះ​ឡើយ​។ បើ​មាន​ធ្វើ​ផ្លូវ​មែន ក៏​ផ្លូវ​នោះ​ត្រូវ​ចំណាយ​លុយ​ទិញ​ដី​ក្រួស​ក្រហម​ពេញ​ថ្លៃ​សម្រាប់​ធ្វើ​ដែរ មិនមែន​យក​អាចម៍ដី​មក​ចាក់​ងាយ​ៗ​បែប​នេះ​ទេ​។ អ្នក​ភូមិ​សង្ស័យ​ថា «​វា​ជា​អំពើ​ពុ​.​ករ​លួ​.​យ​ឃុ​.​ប​ឃិ​.​ត​គ្នា រវាង​អភិបាលស្រុក​ក្រគរ លោក លីវ សេង​ហ៊ី​ម និង​ឈ្មួញ​ទាំង​២​ក្រុម​ខាងលើ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​»​។

លោក អឹ​ម ទួ​ច ប្រធាន​ការិយាល័យ​រ៉ែ និង​ថាមពល នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តពោធិ៍សាត់ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​ការ​ដាក់​គ្រឿងចក្រ​កាយ​ដី​ព្រៃ​សហគមន៍​អូ​សណ្តាន់ គឺ​មិន​ទាន់​បាន​ចេញ​ច្បាប់​ឱ្យ​នោះ​ទេ ។ ដូច្នេះ​សកម្មភាព​ដែល​ពួក​គេ​កំពុង​ធ្វើ​សព្វ​ថ្ងៃនេះ គឺជា​ទ​ង្វើ​ខុសច្បាប់​ទាំងស្រុង​។ ទ​ង្វើ​ខុសច្បាប់​នេះ គឺ​ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​របស់​លោក លីវ សេង​ហ៊ី​ម អភិបាលស្រុក​ក្រគរ ជា​មួយ​ពួក​ឈ្មួញ​ពីរ​បី​នាក់​គ្នីគ្នា​គេ​នោះ ដែល​ធ្វើ​ឡើង​ក្នុង​ផលប្រយោជន៍​»​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ