លោកពូទីន អះអាងជាថ្មីថាចង់លុបបំបាត់ជាស្ថាពរលទ្ធិណាហ្ស៊ី
សង្គ្រាមអ៊ុយក្រែន ៖ ប្រមុខវិមានក្រឹមឡាំងលោកវ្ល៉ាឌីមៀពូទីន កាលពីថ្ងៃទី២៧មករា បានចូលរួម
សង្គ្រាមអ៊ុយក្រែន ៖ ប្រមុខវិមានក្រឹមឡាំងលោកវ្ល៉ាឌីមៀពូទីន កាលពីថ្ងៃទី២៧មករា បានចូលរួម
សង្គ្រាមអ៊ុយក្រែន ៖ ប្រមុខវិមានក្រឹមឡាំងលោកវ្ល៉ាឌីមៀពូទីន កាលពីថ្ងៃទី២៧មករា បានចូលរួមក្នុងពិធីកំណត់ខូប៨០ឆ្នាំនៃការបញ្ចប់ការឡោមព័ទ្ធក្រុងឡេនីនក្រាដ ដោយកងទ័ពអាល្លឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី២។
ក្នុងសារមិនផ្ទាល់មួយសំដៅទៅអ៊ុយក្រែន ដែលលោកបញ្ជាឲ្យកងទ័ពវាយលុកលុយចាប់តាំងពីជិត២ឆ្នាំមកហើយ លោកពូទីនរំលឹកថាលោកចង់ធ្វើអ្វីគ្រប់យ៉ាង លុបបំបាត់ចោលជាស្ថាពរលទ្ធិណាហ្សុី។ ដោយឲ្យកងទ័ពលោកវាយលុកលើអ៊ុយក្រែន លោកពូទីនលើកឡើងថា លោកចង់រំសាយអាវុធនិងរំលាយចោលណាហ្សុីនៅអ៊ុយក្រែនដោយលោកថា ប្រទេសនោះកំពុងដឹកនាំដោយពួកណាហ្សុីបែបថ្មី។ លោកថារបបក្រុងគៀវកំពុងបន្តលើកតម្កើងពួករួមគំនិតជាមួយហីុត្លែរហើយកំពុង ធ្វើទុក្ខបុកម្នេញប្រឆាំងពួកអ្នកដែលមិនដើរតាមពួកគេ។
គួររំឭកថាកាលសម័យសង្គ្រាមលោកលើកទី២ អាលឺ្លម៉ង់បានឡោមព័ទ្ធជិតក្រុងឡេនីនក្រាដអស់ពេលដល់៨៧២ថ្ងៃ រវាងឆ្នាំ១៩៤១និង១៩៤៤ នាំឲ្យមនុស្សស្លាប់ដល់ជាង៨០០.០០០នាក់ពិសេសដោយសារការអត់ឃ្លាន៕
J28-3
ចែករំលែកព័តមាននេះ