ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់មានស្នាមរបួសហូរឈា.មត្រង់.ក បានដើរនៅតាមផ្លូវបុរីកម្មករម្តុំជិតផ្សារពាណិជ្ជកម្ម ក្រុងព្រះសីហនុ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន កាលពីវេលាម៉ោងជិត៣កន្លះរសៀលថ្ងៃ២៥ មករា ឆ្នាំ២០២៤ ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានស្ត្រីម្នាក់ប្រឡាក់ឈាមលាយឡំជាមួយសម្រែកទាមទាររកយុត្តិធម៌ត្រូវបានសមត្ថកិច្ច ហៅរថយន្តសង្គ្រោះមកដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះ ប៉ុន្តែត្រូវស្ត្រីរងគ្រោះប្រកែករហូតមានការសម្របសម្រួលជាងកន្លះម៉ោង ទើបស្ត្រីនោះព្រមឡើងរថយន្ត ។
ជុំវិញករណីនេះ បើយោងតាមប្រភពបឋមពីសមត្ថកិច្ចបានបង្ហើបថា ស្ត្រីរូបនេះ (ទំនងជាបង្កឱ្យមានរបួសស្នាមដោយខ្លួនឯង និងមិនទាន់ដឹងមូលហេតុ) ព្រោះខណៈមានពាក្យចចាមអារ៉ាមពីប្រជាពលរដ្ឋនិងមានការសួរនាំពីកម្លាំងសមត្ថកិច្ច ស្ត្រីដែលរងរបួសនៅតែពុំបង្ហាញពីអត្តសញ្ញាណ និងកន្លែងស្នាក់នៅ ពិសេសនោះ គឺមូលហេតុដែលធ្វើឱ្យមានការរងរបួសបែបនេះ ។
ដោយឡែក បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឱ្យដឹងថា កាលវេលាម៉ោងប៉ុន្មាន០២ និង៤០នាទី គេឃើញស្ត្រីរូបនោះបានដើរចេញពីម្ដុំរីសត360 ម្ដុំសរសេរទេ ស្ថិតក្នុងភូមិពីរសង្កាត់3 ក្រុងនិងខេត្តព្រះសីហនុ ដោយនៅលើខ្លួនប្រឡាក់ដោយឈាមដើរតាមបណ្ដោយផ្លូវបុរីកម្មករ ឆ្ពោះមកផ្សារពាណិជ្ជកម្ម។
ដោយឃើញភាពមិនប្រក្រតីបែបនេះ ប្រជាពលរដ្ឋដែលឃើញក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ ។ តែមួយសន្ទុះ កម្លាំងសមត្ថកិច្ចរដ្ឋបាលសង្កាត់លេខ2 បានមកដល់កន្លែងកើតហេតុ ក្បែរផ្សារពាណិជ្ជកម្មដែលស្ត្រីរងគ្រោះនោះមកអង្គុយនៅលើចិញ្ចឹមផ្លូវ ។ បន្ទាប់មក ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចម្ការចេកតាមរយៈរថយន្តសង្គ្រោះ ។
ចែករំលែកព័តមាននេះ