ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​អន្តរជាតិរយៈ​ពេល​​​​​៣ថ្ងៃ​​ស្តីពីការ​ពិនិត្យ​​​ និងរកឃើញ​​​ជំងឺ​ដង្ហើម​​​ និង​ជំងឺ​​​ផ្សេងទៀត​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​​​២៩ ​ឧសភា ២០១១ ​​យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​​​​របស់​វិទ្យា​ស្ថានប៉ាស្ទ័រ ​​បាន​ឱ្យ​ដឹង​​ថា ក្រសួង​សុខាភិបាល​​​បានធ្វើ​សន្និសីទ​​​អន្តរជាតិ​​រយៈ​ពេល​​​​៣​ថ្ងៃ​ស្តី​ពី​​ការពិនិត្យ និ​ង​រកឃើញ​​​​ជំងឺ​ដ​ង្ហើម​​​​ និងជំងឺ​​ផ្សេង​ទៀត​​ប្រព្រឹត្តទៅ​ក្នុង​រាជធានី​​ភ្នំពេញ ​ក្រោមអធិបតី​ភាព​របស់​លោក​ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​​ក្រសួងសុខា​ភិ​បាល

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​​​២៩ ​ឧសភា ២០១១ ​​យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​​​​របស់​វិទ្យា​ស្ថានប៉ាស្ទ័រ ​​បាន​ឱ្យ​ដឹង​​ថា ក្រសួង​សុខាភិបាល​​​បានធ្វើ​សន្និសីទ​​​អន្តរជាតិ​​រយៈ​ពេល​​​​៣​ថ្ងៃ​ស្តី​ពី​​ការពិនិត្យ និ​ង​រកឃើញ​​​​ជំងឺ​ដ​ង្ហើម​​​​ និងជំងឺ​​ផ្សេង​ទៀត​​ប្រព្រឹត្តទៅ​ក្នុង​រាជធានី​​ភ្នំពេញ ​ក្រោមអធិបតី​ភាព​របស់​លោក​ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​​ក្រសួងសុខា​ភិ​បាល និង​​លោកគ្រី​ស្តស្យង់ ​កូណន ឯកអគ្គ​​​​​រដ្ឋ​ទូត​​បារាំងប្រចាំ​នៅ​ប្រទេស​កម្ពុជា ។ សន្និសីទ​​​នេះ​ប្រព្រឹត្ត​ទៅ​​នៅសណ្ឋាគារ​​សាន់វេ ​​កាល​ពី​ព្រឹក​ថ្ងៃទី​​​២៩ ដល់ថ្ងៃទី​​៣១ ឧសភា ​​​២០១១ ។​

​វិទ្យាស្ថាន​​ប៉ាស្ទ័រ​បន្ត​ថា ​សន្និសីទ​​នេះមាន​គោលបំណង​​​ដើម្បីបង្ហាញ​​​ពីការ​បញ្ចប់​វគ្គ​​ស្តី​ពីគម្រោង​​​របស់​បណ្តា​​​ញ​អន្តរជាតិនៃ​​វិទ្យាស្ថាន​​​ប៉ាស្ទ័រ ​គាំទ្រ​​ដោយទីភ្នាក់ងារ​​​​បារាំង​​​សម្រាប់​ការ​​​អភិវឌ្ឍន៍ (AFD) និង​ក្រសួង​សុខាភិបាល​អាមេ​រិក ។ ​​ការជួបជុំគ្នានេះ ធ្វើឡើង​​ក្នុងគោលបំណង​បង្កើត​​​​វេទិកា​ពិភាក្សា​​​មួយរវាង​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​ទាំងអស់ ​និង​ដៃគូ​របស់ខ្លួន​​នៅក្នុង​​​​​តំបន់អាស៊ី​​​ប៉ា​ស៊ីហ្វិក ​លើការ​​​រីកចម្រើន​​​ និង​ភាពខ្វះចន្លោះ​​​​នូវការ​យល់​​​ដឹង​​​អំពីការ​​កើតឡើង​​​​​ជំងឺឆ្លង​ ។ ​​សន្និ​សីទ​​នេះជា​ឱកាស​​មួយអនុញ្ញាត​ឱ្យ​​អ្នកវិទ្យា​សាស្ត្រ​ អាជ្ញាធរ​​​សុខាភិបាល​​​នានា ​​សាកល​វិទ្យា​ល័យ​​អង្គការក្រៅ​រដ្ឋាភិបាល ​និង​ភ្នាក់ងា​របណ្តុះ​បណ្តាល​​ចូលរួមយ៉ាង​សកម្ម​នៅ​ក្នុងវិស័យ​​​នេះ​គ្រប់​​​​​កម្រិត​​​តំបន់ ៕