ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះ​បន្ទប់​មួយនៅ​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​​សូគីម៉ិច ​ពុំរាលដាល​​​ធ្ងន់ធ្ងរ​ទេ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អគ្គិភ័យ​បាន​ប្រើ​អំណាច​​​ឃោរឃៅ​លេបត្របាក់​បន្ទប់​មួយនៃ​អគារ​សេវា​ ប្តូរប្រេង​ម៉ាស៊ីន​របស់​​ស្ថាន​​ប្រេង​ឥន្ធនៈ​​សូគីម៉ិច ដោយ​ខ្ជាក់​​ផ្សែង​ខ្មៅ​​អាប់​​ហុយ​ទ្រលោម​​ឡើងទៅលើ ​បង្ក​ឱ្យ​ក្លាយទៅជា​​មហន្ត​រាយ​​គួរ​ឱ្យរន្ធត់កាលពីវេលាម៉ោង​​១១​និង​​ ៤៥នាទី​ថ្ងៃត្រង់​​​ ទី​​២៩ ​ឧសភា ​២០១១ ​​ស្ថិតក្នុង​សង្កាត់បឹងកក់​ទី​២ ​​ខណ្ឌ​ទួលគោក ខាង​លិច​​ជាប់​រង្វង់​​មូលទួល​គោក​តែម្តង ។
អគ្គិភ័យ​​នេះមិនមាន​​អណ្តាត​ភ្លើង​​សន្ធោ​សន្ធៅ​ធំ​ដុំ​ទេ​ ព្រោះ​​វាជា​អគារ​​ថ្ម ហើយ​​​បន្ទប់​​ដែល​ឆាបឆេះ​​​ហុយផ្សែង​​ខ្មៅ​​​អាប់នេះ ស្ថិតនៅ​​ជាន់​ទី១ ​មិនបានរាលដាល​​ឆេះ​កន្លែង​​​បូមសាំង

រាជធានីភ្នំពេញ ៖ អគ្គិភ័យ​បាន​ប្រើ​អំណាច​​​ឃោរឃៅ​លេបត្របាក់​បន្ទប់​មួយនៃ​អគារ​សេវា​ប្តូរប្រេង​ម៉ាស៊ីន​របស់​​ស្ថាន​​ប្រេង​ឥន្ធនៈ​​សូគីម៉ិច ដោយ​ខ្ជាក់​​ផ្សែង​ខ្មៅ​​អាប់​​ហុយ​ទ្រលោម​​ឡើងទៅលើ ​បង្ក​ឱ្យ​ក្លាយទៅជា​​មហន្ត​រាយ​​គួរ​ឱ្យរន្ធត់កាលពីវេលាម៉ោង​​១១​និង​​៤៥នាទី​ថ្ងៃត្រង់​​​ ទី​​២៩ ​ឧសភា ​២០១១ ​​ស្ថិតក្នុង​សង្កាត់បឹងកក់​ទី​២ ​​ខណ្ឌ​ទួលគោក ខាង​លិច​​ជាប់​រង្វង់​​មូលទួល​គោក​តែម្តង ។
អគ្គិភ័យ​​នេះមិនមាន​​អណ្តាត​ភ្លើង​​សន្ធោ​សន្ធៅ​ធំ​ដុំ​ទេ​ ព្រោះ​​វាជា​អគារ​​ថ្ម ហើយ​​​បន្ទប់​​ដែល​ឆាបឆេះ​​​ហុយផ្សែង​​ខ្មៅ​​​អាប់នេះ ស្ថិតនៅ​​ជាន់​ទី១ ​មិនបានរាលដាល​​ឆេះ​កន្លែង​​​បូមសាំង ​​ឬ​ស្តុក​សាំង​នោះទេ​ ដោយសារ​តែ​​សមត្ថកិច្ច​​​បញ្ចេញ​រថយន្ត​​ពន្លត់​​អគ្គិភ័យ​បាញ់ទឹក​​​ទប់ស្កាត់​​ទាន់ ហើយ​​បានបង្ក្រាប​​ភ្លើង​​​ឱ្យ​រលត់​​សូន្យសុង ​នៅវេលាម៉ោង​​១២​​ថ្ងៃត្រង់​​ ពោល​គឺ​​ការ​ឆេះ​​នេះមាន​រយៈ​ពេល​​តែ​​១៥នាទីប៉ុណ្ណោះ​។​
មូលហេតុនៃការ​​ឆាបឆេះ​គឺ​បណ្តាល​មក​ពី​ពួក​​ជាង​ផ្សារ​​គ្រឿង​​ដែកផ្សេងៗ​​នៅក្នុង​​​បន្ទប់​នោះ បណ្តាល​ឱ្យ​​​​​ឆេះ​​រាលដាល​​ទៅដល់​​ខ្សែ​ភ្លើង​​​ និង​ទុស្សេ​​ឆេះ​​​កាន់តែ​ខ្លាំង​បញ្ចេញ​ផ្សែង​ខ្មៅ​​​អាប់តែ​ម្តង ៕