ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ ៖ កម្ពុជា​គ្មាន​មហិច្ឆតា​ឈ្លានពាន​ប្រទេស​ណា​ទេ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សា​ធា​រៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា កម្ពុជា​គ្មាន​មហិច្ឆតា រំ​លោ​.​ភ​ឈ្លានពាន​ប្រទេស​ណា​ទេ…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សា​ធា​រៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា កម្ពុជា​គ្មាន​មហិច្ឆតា រំ​លោ​.​ភ​ឈ្លានពាន​ប្រទេស​ណា​ទេ ការ​បំពាក់ និង​ការ​ធ្វើ​ទំនើប​កម្ម​យុទ្ធោបករណ៍ គ្រាន់តែ​ពង្រឹងសមត្ថភាព​ការពារ​ជាតិ​តែ​ប៉ុណ្ណោះ ។

ថ្លែង​ក្នុង​ពិធី​រំលឹក​ខួប លើក​ទី​២៥ ថ្ងៃ​បង្កើត​កងទ័ពជើងគោក នៃ​កង​យោ​ថ​ពល​ខេមរភូមិន្ទ (២៤ មក​រា ១៩៩៩ – ២៤ មក​រា ២០២៤) នៅ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៤ មក​រា​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​កម្ពុជា​គ្មាន​មហិច្ឆតា​រំ​លោ​.​ភ​ឈ្លានពាន​អ្នក​ណា​ទេ កម្ពុជា​ពង្រឹងសមត្ថភាព​ការពារ​ជាតិ​របស់​ខ្លួន ជា​សិទ្ធិ​របស់​កម្ពុជា ដូច​ជា​ប្រទេស​ទាំងអស់ នៅ​លើ​ពិភពលោក គ្មាន​ប្រទេស​ណាមួយ ដែល​មានច្បាប់​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ទំនើប​កម្ម​ការ​ការពារ​ជាតិ​របស់​ខ្លួន​ទេ សមត្ថភាព​កងទ័ព​របស់​យើង ពង្រឹង​ដើម្បី​ចូលរួម​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ស្ថេ​រ​ភាព​ទាំង​ក្នុង​ក្រប​ខណ្ឌ​កម្ពុជា​ផ្ទាល់ និង​ក្រប​ខណ្ឌ​តំបន់ បើសិនជា​មាន​ស្ថានភាព​អ្វី​កើតឡើង ឧទាហរណ៍ ឧក្រិដ្ឋកម្ម ភេរវកម្ម ឬ​បញ្ហា ដែល​កើត​មាន​ឡើង ត្រូវការ​ការ​ចូលរួម​របស់​កម្ពុជា យើង​ចូលរួម​ជួយ​» ។

សម្ដេច​ធិ​បតី ប​ន្ថេ​ម​ថា ជាក់ស្ដែង​កម្លាំង​មួក​ខៀវ​របស់​កម្ពុជា បាន​បញ្ជូន​ទៅ​បំពេញបេសកកម្ម ថែរក្សា​សន្តិភាព ក៏​ដូច​ជា​សកម្មភាព​ដោះ​មីន ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។ សម្ដេច​ថា គ្រឿង​បំពាក់​ជា​ការ​ពិត​ណាស់ គឺ​អង្គការសហប្រជាជាតិ​ជា​អ្នក​ជួយ ប៉ុន្តែ​បើ​យើង​មិន​បង្កើន​សមត្ថភាព កងទ័ព​របស់​យើង​ទេ គឺ​មិន​ទៅ​សមាហរណកម្ម​ជាមួយ​កម្លាំង​គេ​រួច​ទេ ។

នៅ​ចំពោះ​មុខ កងកម្លាំងប្រដាប់អាវុធ សម្ដេច​គូសបញ្ជាក់​ថា បើ​សមត្ថភាព​កងកម្លាំង​របស់​យើង​មិន​ខ្លាំង​ទេ គេ​មិន​ហៅ​យើង​ទៅ​ចូលរួម​បំពេញបេសកកម្ម ចូលរួម​ថែរក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ទេ ។

សម្តេច​ធិ​បតី ថ្លែង​ថា កម្ពុជា​មាន​សិទ្ធិ ក្នុង​ការ​ពង្រឹងសមត្ថភាព​កងទ័ព ដូច​បណ្តា​ប្រទេស​ផ្សេង​ៗ​ដែរ ហើយ​កម្ពុជា គ្មាន​បំណង​ទៅ​បង្កើត​សង្គ្រាម​ជាមួយ​អ្នក​ណា​នោះ​ទេ​។ សម្តេច​ថា កម្ពុជា​ធ្វើ​ទំនើប​កម្ម​កងទ័ព​នេះ ក៏​ដើម្បី​ចូលរួម​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​នៅ​ក្នុង​តំបន់ និង​លើ​ពិភពលោក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ