ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុដែលឡាន​ទំនើប​១​គ្រឿង​​ឆេះ​សន្ធោ​សន្ធៅផ្អើល​នៅ​​ក្រុង​ព្រះសីហនុ ​

3 ខែ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ ៖ ក្រោយ​ពី​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​​ទំនើប​មួយ​គ្រឿង ម៉ាក​( Mercedes-Benz) គឺបានរង​ការ​ខូចខាត​អស់ទាំង​ស្រុង​ ដោយ​បន្សល់​តែ​គ្រោងឆ្អឹង​តែ​ប៉ុណ្ណោះ ។ ហេតុការណ៍​រន្ធត់​នេះ កើតឡើង​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​អូរ​ត្រេះ…

ក្រុងព្រះសីហនុ ៖ ក្រោយ​ពី​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​​ទំនើប​មួយ​គ្រឿង ម៉ាក​( Mercedes-Benz) គឺបានរង​ការ​ខូចខាត​អស់ទាំង​ស្រុង​ ដោយ​បន្សល់​តែ​គ្រោងឆ្អឹង​តែ​ប៉ុណ្ណោះ ។

ហេតុការណ៍​រន្ធត់​នេះ កើតឡើង​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​អូរ​ត្រេះ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ ដែល​សង្ស័យ​អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង ។

ម្ចាស់រថយន្តខាងលើ​រង​គ្រោះ​ខាងលើ ឈ្មោះ សួរ ឌី​ណា ភេទ​ប្រុស អាយុ៤១ឆ្នាំ ជាជនជាតិ​ខ្មែរ មានស្រុក​កំណើត​នៅសង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ រថយន្តមាន​ម៉ាក MERCEDES BENZ V250 ពណ៌.ស ដែល​មាន​ស្លាក​លេខ​ភ្នំពេញ​2BN​-5585 បាន​​ខូចខាត​​​ឆេះ​អស់​ទាំង​ស្រុង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន និង​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​ភ្លាម​ៗ សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរា​គមន៍​​និង​ប្រាប់​ថា ក្រៅពី​រថយន្ត​រង​ការ​ខូចខាត គឺសំណាងល្អមិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ទេ ​ ។

សមត្ថកិច្ច​បាន​ចេញ​រថយន្ត​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ​ដែរ ដោយ​រថយន្ត​ប្រើប្រាស់​រថយន្ត​ទឹក​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​មួយ​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ​ចំនួន​១​គ្រឿង​ផង​ដែរ ។

អត្ថបទសរសេរ ដោយ