ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូចចិត្ត​ប្រពន្ធ​លែង បុរស​កូន​មួយ​អារ​.​ក​ខ្លួនឯង រង​របួស​ធ្ងន់

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ខូចចិត្ត​ប្រពន្ធ​លែងលះ បាន​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​បាន​ព្យាយាម​ស​ម្លា​.​ប់​ខ្លួន​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយសារ​តែ​បងប្អូន និង​កូនប្រុស​ជួយ​ទាន់ លុះដល់​លើក​ចុង​ក្រោយ ខណៈ​បងប្អូន…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ខូចចិត្ត​ប្រពន្ធ​លែងលះ បាន​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​បាន​ព្យាយាម​ស​ម្លា​.​ប់​ខ្លួន​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយសារ​តែ​បងប្អូន និង​កូនប្រុស​ជួយ​ទាន់ លុះដល់​លើក​ចុង​ក្រោយ ខណៈ​បងប្អូន និង​កូន​មិន​នៅ បុរស​រូប​នេះ ក៏​បាន​យក​កាំបិត​ចិតបន្លែ​អារ​.​ក ខ្លួនឯង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង ។

ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៤​នេះ នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​មានឈ្មោះ នៅ ឡឹ​ង អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ទួល​កំ​រៀង ឃុំ​ថ្មី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ និង​មានស្រុក​កំណើត ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

បើ​តាម​ស្ត្រី​ម្នាក់ ដែល​ត្រូវជា​ប្អូន​ប​ង្កើ​របស់​បុរស​រូប​នេះ បាន​និយាយ​ថា បងប្រុស​របស់​នាង មាន​ប្រពន្ធ និង​កូនប្រុស​១​នាក់ អាយុ​៦​ឆ្នាំ ម្នាក់ ប៉ុន្តែ​បាន​លែងលះ​គ្នា ច្រើន​ខែ​មក​ហើយ ដោយ​ប្រពន្ធ​ជា​អ្នក​សុំ​លែង ហើយ​ទុក​កូនប្រុស ឲ្យ​បងប្រុស​នាង​មើលថែ​។ ចាប់តាំងពី​ពេល​ប្រពន្ធ​លែងលះ​រួច​មក បងប្រុស​នាង​ខូចចិត្ត និង​ពិបាកចិត្ត​ខ្លាំង​ណាស់ ហើយ​បាន​ដើរ​ផឹកស៊ី​ស្រវឹង​រាល់ថ្ងៃ មិនតែប៉ុណ្ណោះ រយៈពេល​៣​ថ្ងៃ​មក​ហើយ ដែល​បងប្រុស​នាង ប៉ុនប៉ង​ស​ម្លា​.​ប់​ខ្លួនឯង ប៉ុន្តែ​មិន​បាន​សម្រេច ដោយសារ​តែ​បងប្អូន និង​កូនប្រុស​តាម​មើល​រហូត ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​កើតហេតុ ខណៈ​បងប្អូន និង​កូនប្រុស​មិន​នៅ ស្រាប់តែ​បងប្រុស​នាង​រូប​នេះ ដើរ​ចេញពី​ក្នុង​បន្ទប់ រួច​យក​កាំបិត​ចិតបន្លែ​អារ​.​ក​ខ្លួនឯង​ដើម្បី​បញ្ចប់ជីវិត ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ស្លា​.​ប់​តាម​បំណង​នោះ​ឡើយ គ្រាន់តែ​រង​របួស​ធ្ងន់ធ្ងរ​។ ខណៈនោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ និង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ