ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​កម្ចី​ប្រាក់​អន​ឡាញ​ខុសច្បាប់ បញ្ជូន​ទៅ​តុលាការ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៤ ដោយ​មានការ​ឯកភាព​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់ ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៤ ដោយ​មានការ​ឯកភាព​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់ ឈ្មោះ ន​ន់ កុសល អាយុ​៤០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​កម្ចី​តាម​អន​ឡាញ វ៉ង់ វ៉ង់ មិន​មានច្បាប់​អនុញ្ញាត ដែល​មាន​តួនាទី ជា​អ្នក​ទារប្រាក់​ពី​អតិថិជន និង​ទម្លាក់​លុយ​ឲ្យ​អតិថិជន​ខ្ចី ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានអោយ​ដឹង​ថា ការ​ផ្តល់​កម្ចី​ជា​អាជីវកម្ម​ជូន​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​អនុញ្ញាត គឺជា​អំពើ​ខុសច្បាប់​មាន​ចែង​ក្នុង​មាត្រា​៥១ នៃ​ច្បាប់ ស្តី​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ។

ទោះជា​យ៉ាងណា ម្ចាស់បំណុល​នៅ​តែ​មាន​សិទ្ធិ ប្តឹង​ទៅ​កាន់​ស្ថាប័ន​តុលាការ ដើម្បី​ទាមទារ​ប្រាក់​ពី​កូនបំណុល ស្រប​តាម​នីតិវិធី នៃ​ច្បាប់ ។

ជាមួយ​គ្នា​នេះ​ដែរ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សូម​ជៀសវាង​ការ​កម្ចី​ប្រាក់​ក្រៅ​ប្រព័ន្ធ ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​ឈាន​ដល់​ការ​រង នូវ​ការ​បរិហា​កេរ្តិ៍​គ្រប់​រូបភាព​ពី​សំណាក់​ក្រុម​កម្ចី​ខុសច្បាប់​ទាំងនោះ ។

សូម​ជម្រាប​ឡើង​វិញ​ថា ជនសង្ស័យ ៣​នាក់ ជា​ភ្នាក់ងារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​កម្ចី​អន​ឡាញ​មួយ ដែល​ដើរតួ​នាទី​ជា​អ្នក​បញ្ចុះបញ្ចូល​រក​អ្នក​ត្រូវការ​សេវា​ខ្ចីប្រាក់ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៣ ។

ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ​បាន​សារភាព​ថា ខ្លួន​បាន​បម្រើ​ការ​ជា​ភ្នាក់ងារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​កម្ចី​អន​ឡាញ​មួយ ហើយ​ខ្លួន​បាន​ដើរតួ​នាទី​ជា​អ្នក​បញ្ចុះបញ្ចូល​រក​អ្នក​ត្រូវការ​សេវា​ខ្ចីប្រាក់ និង​ជា​អ្នក​ចុះ​ទៅ​ទារប្រាក់​ពី​អ្នក​ខ្ចីប្រាក់​ទាំងនោះ ដែល​ជា​ញឹកញាប់​តែងតែ​គំរាមកំហែង​ដល់​អ្នក​ដែល​មិន​បាន​សង​ប្រាក់​ទាន់​ពេលវេលា ។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ក្រុមហ៊ុន​សេវាកម្ម​កម្ចី​ប្រាក់​ទាំងនេះ មិន​មាន​អាជ្ញាប័ណ្ណ និង​សុំ​ច្បាប់​អនុញ្ញាត​ពី​ធនាគារជាតិ​កម្ពុជា​ឡើយ ។

យោង​តាម​ប្រកាស​របស់​អគ្គស្នងការ​នគរបាល​ជាតិ និង​ធនាគារជាតិ​កម្ពុជា ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣ បាន​បញ្ជាក់​ថា នឹង​ចាត់វិធានការ​តឹង​រឹង​តាម​ផ្លូវច្បាប់​ចំពោះ​ការ​ផ្ដល់​ឥណទាន​ខុសច្បាប់ និង​ផ្សព្វផ្សាយ​នានា តាម​គ្រប់​រូបភាព​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ។

ក្នុង​សេចក្តី​ប្រកាស​រួម​ក៏​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ជៀសវាង​ដាច់ខាត ចំពោះ​ការ​ខ្ចីប្រាក់​ពី​អ្នក​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ ដែល​ពុំ​មានការ​អនុញ្ញាត​ពី​ធនាគារជាតិ និង​ដើម្បី​ជួយ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​ចាត់វិធានការ​ផ្លូវច្បាប់​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ