ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​​ចាប់​​ជំរិត​ទារ​​​១​ម៉ឺន​​ដុល្លារ​​បាន​​ក្លាយ​ជា​​រឿង​អស់​​សំណើច

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មាន​ការ​ភ្ញាក់​ផ្អើល​​មួយ​​ដែល​ធ្វើ​​ឱ្យ​ប៉ូលិស​​ប៉េអឹម​​គ្រប់​អង្គ​ភាព​បើក​កិច្ច​ប្រតិ​បត្តិ​ការ​តាម​ចាប់​​ជន​ដៃ​ដល់​​ ព្រោះ​តែទទួល​​ព័ត៌​មាន​ថា ​មាន​ជន​ល្មើស​ចាប់​ជន​រងគ្រោះ​​ជំរិត​ទារ​ប្រាក់​​១​ម៉ឺន​ដុល្លារ ។ ប៉ុន្តែ​​ក្រោយ​ពីសមត្ថ​កិច្ច​​ប្រដាប់​អាវុធ​ស្រាវជ្រាវ​ពេញ​មួយ​ថ្ងៃ​រក​ជន​រងគ្រោះ​ឃើញ​មក​​វិញ ​បាន​ក្លាយ​ជា​រឿង​អស់​​​សំណើច​​​ ព្រោះ​ជន​រង​

ខេត្តកំពង់ឆ្នាំង ៖ មាន​ការ​ភ្ញាក់​ផ្អើល​​មួយ​​ដែល​ធ្វើ​​ឱ្យ​ប៉ូលិស​​ប៉េអឹម​​គ្រប់​អង្គ​ភាព​បើក​កិច្ច​ប្រតិ​បត្តិ​ការ​តាម​ចាប់​​ជន​ដៃ​ដល់​​ ព្រោះ​តែទទួល​​ព័ត៌​មាន​ថា ​មាន​ជន​ល្មើស​ចាប់​ជន​រងគ្រោះ​​ជំរិត​ទារ​ប្រាក់​​១​ម៉ឺន​ដុល្លារ ។ ប៉ុន្តែ​​ក្រោយ​ពីសមត្ថ​កិច្ច​​ប្រដាប់​អាវុធ​ស្រាវជ្រាវ​ពេញ​មួយ​ថ្ងៃ​រក​ជន​រងគ្រោះ​ឃើញ​មក​​វិញ ​បាន​ក្លាយ​ជា​រឿង​អស់​​​សំណើច​​​ ព្រោះ​ជន​រង​គ្រោះបាន​និយាយ​ហាក់​បី​ដូច​ជា​វង្វេង​ ។

ហេតុ​ការណ៍​ផ្អើល​រឿង​​ចាប់​ជំរិត​​នេះ​កើត​ឡើង​​នៅ​​វេលា​ម៉ោង​៧​ព្រឹក​​ថ្ងៃ​ទី​២៧ ឧសភា ​នៅ​ភូមិ​ចំបក់​ប្រាសាទ​ ឃុំ​គ្រាំង​ស្គា ស្រុក​ទឹក​ផុស ។ ​យុវ​ជន​ដែល​ថាគេ​ចាប់​ជំរិត​​នោះ​ឈ្មោះ​វ៉ាន់ សុខ​រើន អាយុ​១៨​ឆ្នាំ ​មុខ​របរ​​កាប់​អុស​ដុត​​ធ្វើ​ធ្យូង ​លក់​នៅភូមិ​-ឃុំ​ខាង​លើ ។ ប្រភព​ព័ត៌​មាន​ជំហាន​​ដំបូង​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​បាន​និយាយ​ថា ជន​រងគ្រោះ​​ត្រូវ​បាន​ជន​ល្មើស​​ចាប់​ជំរិត​ ហើយ​ទារ​លុយ​ពី​ឪពុក​ឈ្មោះ​ម៉ក់ រី អាយុ​៥៧​ឆ្នាំ និង​ម្តាយ​ឈ្មោះ​​ឡាយ សេង ចំនួន​​១​មឺុន​ដុល្លារ​ ជា​ថ្នូរនឹង​​​ការ​ដោះ​លែង​​កូន​មក​វិញ ។ ព័ត៌​មាន​​ដ៏​ក្តៅ​​គគុក​នេះ​​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​​ប៉ូលិស​​ ​និង​​ប៉េអឹម​​​នាំ​គ្នា​សម្រុក​ចូល​ព្រៃ​​ជា​ចំណុច​កើត​ហេតុ​​នៃ​អំពើ​ចាប់​ជំរិត​​ដ៏​ព្រហើន​នេះ ។

លោក​គីម ​សារ៉េត ​អធិការ​ស្រុក​​ទឹក​ផុស បាន​​ប្រាប់​តាម​ទូរស័ព្ទ​​ថា លោក​បាន​ទទួល​ព័ត៌​មាន​​នេះ​ហើយ​ ហើយ​​​លោក​កំពុង​ដឹក​នាំ​កូន​ចៅ​ទៅ​ពិនិត្យ ។ ​ប្រមាណជា​ម៉ោង​១០​ន​ិង​៥០​នាទី​ព្រឹកថ្ងៃ​ដដែល​ លោក​បាន​បញ្ជាក់ថា ដូច​ជា​ពុំ​មែន​រឿង​ចាប់​ជំរិត​​ទារ​លុយ​១​ម៉ឺន​​ដុល្លារទេ ព្រោះ​លោក​បាន​ជួប​ឪពុក​​មា​ដែល​ជា​អ្នក​ទទួល​ទូរស័ព្ទ​​ពី​ក្មួយ​ដែល​ថា មាន​មនុស្ស​៤​នាក់​ចាប់​រូប​គេ​ចង​​បិទ​មុខ។ ព័ត៌​​មាន​ពី​ដំបូង​គឺ​ត្រឹម​ប៉ុណ្ណឹង មិន​ឮ​ថា ជំរិត​​ទារ​ប្រាក់​​នោះទេ ​ម្យ៉ាង​ទៀត​គ្រួសារ​​នេះក្រីក្រ​​ណាស់​រក​ស៊ី​​ដុត​​ធ្យូងលក់ ។ លោក​បន្ត​ថា ​ទោះ​បី​ជា​យ៉ាង​ណា​​សមត្ថ​កិច្ច​គ្រប់​ផ្នែក​​បាន​តាម​រក​ជន​រង​គ្រោះ​គ្រប់​ច្រក​ល្ហក​​ ចំណែក​ឯ​ទូរស័ព្ទ​​ក្រោយ​ពី​នោះ​មក​គឺ​ទាក់​ទង​លែង​បាន​​ទៅ​ទៀត ដែល​រឹត​តែធ្វើ​ឱ្យ​មាន​​ការ​សង្ស័យ ។ ​

ក្រោយ​ពី​នាំ​ជន​រង​គ្រោះ​មក​ផ្ទះ និង​ឱ្យ​ហូប​បាយ​រួច​រាល់​​​បាត់​ហត់​​ហើយ​ ប៉ូលិស​​បាន​ធ្វើ​ការ​​សួរ​​នាំ ប៉ុន្តែ​ជន​នោះ​ឆ្លើយ​ម្តងថា អ៊ីចេះម្តង​ថា​អ៊ីចុះ​មិន​ច្បាស់​លាស់​ឡើយ ។ ពី​ដំបូង​​ថា មាន​មនុស្ស​៤​នាក់មកគ្រហឹម​​ដាក់​ ក្រោយ​មក​ក៏ចាប់ ​គេ​ចង​រួច​ច្រក​ការុង ហើយរូប​គេ​រើ​រួច​ដោយខ្លួន​ឯង ។ ​​ប៉ូលិស​បាន​ពិនិត្យ​ខ្លួន​ប្រាណ​​ជន​នេះ ​មិន​មាន​ស្នាម​របួស​អ្វីទេ ៕