ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា យ៉ាងហោចណាស់ កម្មករជីកអណ្តូងចំនួន២នាក់បានស្លា.ប់បា.ត់ប.ង់ជីវិ.ត និងម្នាក់ទៀតជួយសង្គ្រោះទាន់ពេលវេលា ក្រោយពីជីកដីធ្វើអណ្តូងក្នុងជម្រៅជាច្រើនម៉ែត្រ បណ្តាលឱ្យដីបា.ក់សង្ក.ត់ពីលើ ដោយមិនអាចកាយដីចេញ ដើម្បីសង្គ្រោះឱ្យទាន់ពេលវេលាបាន។

ហេតុការណ៍រន្ធ.ត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្រុម២១ ចំណុចដីសម្បទានសង្គមកិច្ច ក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍ពីសមត្ថកិច្ចស្តីពីករណីកម្មករជីកដីធ្វើអណ្តូងបា.ក់ដីសង្ក.ត់ជនរងគ្រោះចំនួន២នាក់ស្លា.ប់ខាងលើនេះ ម្នាក់មានឈ្មោះ ប៉ែន សុខណា ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅក្រុម២១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ និងម្នាក់ទៀតឈ្មោះ ស្រី ពៅគល់ពិសី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងឡាន មានស្រុកកំណើតភូមិចុងព្រែក ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ចំណែកឈ្មោះ ឆេង សុធា ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្នជាមួយជនរងគ្រោះដែលស្លា.ប់ខាងលើ បានរងរបួសស្រាល ហើយត្រូវនាំទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកស្ទឹងហាវ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច័យ និងប្រគល់ស.ពជូនក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។

សូមបញ្ជាក់ផងដែរថា ដីដែលជីកអណ្តូងនេះ គឺជាដីល្បាយខ្សាច់ងាយនឹងបា.ក់ណាស់ ។ ហើយគេក៏បានបន្ទោសទៅលើជនរងគ្រោះថា «ការជីករណ្តៅដីនេះ គប្បីធ្វើរបងបាំងការពារ តែពួកគេមានការធ្វេសប្រហែស ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ ពិតជាគួរឱ្យសោកស្ដាយណាស់»៕




អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ