ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​សៀម​​​ប្រពន្ធ​​ខ្មែរ​​វិល​ទៅ​​ប្រទេស​​​វិញ​​ខ្យល់​គរ​ស្លា.ប់​​លើ​រថយន្ត​

14 ឆ្នាំ មុន

​ក្រុង​ប៉ោយ​ប៉ែត ៖ បុរស​ចំណាស់​​ជន​ជាតិ​សៀម​ម្នាក់​បាន​ស្លា.ប់​នៅតាម​ដង​ផ្លូវ ខណៈ​កំពុង​ជិះ​រថយន្ត​មក​ពី​​ខេត្ត​កំពង់​ចាមជា​មួយ​កូន​និង​កូន​ប្រសា ​ហើយ​​​សព​ត្រូវ​បាន​ដឹក​យក​​មក​តម្កល់​នៅ ​ក្នុង​វត្ត​រតនា​រាម ហៅវត្ត​ផ្សារ​កណ្តាល ស្ថិត​ក្នុង​ភូមិ​គីឡូ​​ម៉ែត្រ​លេខ​៤ សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ​កាលពីវេលា​ម៉ោង​៨​​យប់​ ថ្ងៃ​ទី​២៥ ឧសភា

​ក្រុង​ប៉ោយ​ប៉ែត ៖ បុរស​ចំណាស់​​ជន​ជាតិ​សៀម​ម្នាក់​បាន​ស្លាប់​នៅតាម​ដង​ផ្លូវ ខណៈ​កំពុង​ជិះ​រថយន្ត​មក​ពី​​ខេត្ត​កំពង់​ចាមជា​មួយ​កូន​និង​កូន​ប្រសា ​ហើយ​​​សព​ត្រូវ​បាន​ដឹក​យក​​មក​តម្កល់​នៅ ​ក្នុង​វត្ត​រតនា​រាម ហៅវត្ត​ផ្សារ​កណ្តាល ស្ថិត​ក្នុង​ភូមិ​គីឡូ​​ម៉ែត្រ​លេខ​៤ សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ​កាលពីវេលា​ម៉ោង​៨​​យប់​ ថ្ងៃ​ទី​២៥ ឧសភា ។​ ទាំងសព​ទាំងកូន​និង​កូន​ប្រសា​ត្រូវ​គេ​សង្ស័យថា ចូល​មក​ដី​ខ្មែរដោយ​ខុស​ច្បាប់ ព្រោះពេល​សួរ​នាំពួក​គេ​ឆ្លើយ​ថា លិខិត​ឆ្លង​​ដែន​ភ្លេច​​នៅ​ឯ​ស្រុក​​ម្តាយ​ចុង​ជា​ខ្មែរ​នៅឯ​ខេត្ត​កំពង់​ចាម ឯ​ទិដ្ឋាការ​ឆ្លង​ដែន​របស់សព​​ប្រាប់ថា បាត់​រក​មិន​ឃើញ ។

សាក​សព​និង​កូន​​ ព្រម​ទាំង​កូន​ប្រសា​ទាំង​៣​នាក់​នោះ ១-ឈ្មោះ​​អំផាន់​ ភូ​បាន​ឈឺន អាយុ​៥២​ឆ្នាំ (សព) ២-ឈ្មោះ​វ៉ា​សនា ភូ​បាន​ឈឺន ភេទប្រុស អាយ​ុ២០​ឆ្នាំ ជា​កូន និង៣-ឈ្មោះ​កាល់ ឡាយ៉ា សែន​យ៉ា​មូន ភេទស្រី អាយុ​២០​ឆ្នាំ ​ជា​កូន​ប្រសា ពួក​គេ​មក​ពីភូមិ​ណង​វ៉ា ឃុំ​ឃូ​ខាត ស្រុក​បួយ៉ា ខេត្ត​នគ​រាជ​​សីមា ប្រទេស​សៀម ។
បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​ឈ្មោះ​ភី ឆេង​ស៊ឹម អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​​ក្នុង​ឃុំ​​បឹង​កុក ​ក្រុង​កំពង់​ចាមថា បុរស​សៀម​ដែល​ស្លាប់​នេះ ​ជា​ប្តី​របស់​ខ្លួន​បាន​គ្នា​១៧​ឆ្នាំ​ហើយ ។ ប្តី​គាត់​បាន​ស្លាប់​​​លើ​រថយន្ត ខណៈ​ពួក​គាត់​កំពុង​ធ្វើ​​ដំណើរ​​មក​ពី​លេង​ស្រុក​កំណើត​​ឯ​ខេត្ត​កំពង់​ចាម។ ស្ត្រី​​ខ្មែរ​ជា​ប្រពន្ធ​​បន្ត​ថា មុន​ពេល​ស្លាប់​​ប្តីរបស់​គាត់​មាន​អាការ​មិន​ស្រួល​ខ្លួន​តាម​ផ្លូវ​ចាប់​ពី​ខេត្ត​បាត់​ដំបងមក ហើយ​ក៏​​បាន​ស្លាប់​នៅ​លើ​រថយន្ត​តែ​ម្តង ។

សាក​សព​ត្រូវបាន​មន្ត្រី​​ការិយា​ល័យ​ទំនាក់​ទំនង​ព្រំដែន​នៃប្រទេស​ទាំង​២​សម្រប​សម្រួល​គ្នា​ដឹក​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​សៀម​វិញ​នៅវេលា​ម៉ោង​ជិត​៧​យប់ ថ្ងៃទី​២៦ ឧសភា។ ដោយ​ឡែក​២​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​កូន​ និង​​កូន​ប្រសា​ត្រូវបាន​គេ​ឱ្យ​អង្គុយ​ក្នុង​រថយន្តដឹក​សព​ទៅ​ស្រុក​វិញ ព្រោះ​តែ​គ្មាន​លិខិត​ឆ្លងដែន​ត្រឹម​ត្រូវ​ ថែម​ទាំង​​​​គ្មាន​​អត្តសញ្ញាណ​ប័ណ្ណ​ជាប់​ខ្លួន​ទៀត​​ផង៕