ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរចេញ​​ពីធ្វើការ​​ត្រឡប់ទៅផ្ទះ​​បាន​ពាក់​កណ្តាល​ផ្លូវ​​ត្រូវរន្ទះបា.ញ់​​​ស្លា.ប់​​​​ម្នាក់​ សន្លប់​​​២នាក់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​កម្មការិនី​​​រោង​ចក្រ​កាត់ដេរ​​​​ម្នាក់បាន​ស្លា.ប់បាត់បង់​ជីវិតនៅ​​​នឹង​កន្លែង​អាណោច​អាធ័ម​​​ និង​​​២នាក់​ទៀត​រង​របួស​​​យ៉ាង​​​​ធ្ងន់ធ្ងរ​ ដួល​សន្លប់បាត់ស្មារតី​​​ ដោយ​សារ​​រន្ទះបា.ញ់​​ ​​ខណៈ​​​ពួកនាង​​ដើរ​​ចេញពីរោងចក្រ​​​ត្រឡប់​ទៅ​​ផ្ទះជួល​វិញ​​​ចំ​ពេល​​មេឃកំពុង​ធ្លាក់​ភ្លៀង​​​​លាយឡំ​​ទៅនឹង​​ផ្លេក​បន្ទោរ​​ និងផ្គរ​រន្ទះ​​ផង​នោះ ។ ​ហេតុការណ៍​​ដ៏រន្ធត់​​នេះ​​

រាជធានីភ្នំពេញ ៖ ​​កម្មការិនី​​​រោង​ចក្រ​កាត់ដេរ​​​​ម្នាក់បាន​ស្លាប់បាត់បង់​ជីវិតនៅ​​​នឹង​កន្លែង​អាណោច​អាធ័ម​​​ និង​​​២នាក់​ទៀត​រង​របួស​​​យ៉ាង​​​​ធ្ងន់ធ្ងរ​ ដួល​សន្លប់បាត់ស្មារតី​​​ ដោយ​សារ​​រន្ទះបាញ់​​ ​​ខណៈ​​​ពួកនាង​​ដើរ​​ចេញពីរោងចក្រ​​​ត្រឡប់​ទៅ​​ផ្ទះជួល​វិញ​​​ចំ​ពេល​​មេឃកំពុង​ធ្លាក់​ភ្លៀង​​​​លាយឡំ​​ទៅនឹង​​ផ្លេក​បន្ទោរ​​ និងផ្គរ​រន្ទះ​​ផង​នោះ ។ ​ហេតុការណ៍​​ដ៏រន្ធត់​​នេះ​​បានកើតឡើង​​កាលពីវេលាម៉ោង​​៦​និង​​​៤០​នាទី​​​ល្ងា​ចថ្ងៃទី​​​២៦ ​​ឧសភា ​២០១១ នៅ​ខាង​ក្រោយ​​​​ព្រះវិហារ​​អ៊ិស្លាម ​​​ស្ថិតក្នុង​​​ភូមិ​ត្រពាំង​​ពោធិ៍​ សង្កាត់​ចោម​ចៅ ​​ខណ្ឌដង្កោ ​​។ ​​

កម្មការិនី​​​ដែល​​​ស្លាប់បាត់បង់​ជីវិត​​​ឈ្មោះ​​សន សុទី អាយុ​​២០ឆ្នាំ ​ធ្វើការ​នៅ​​រោងចក្រ​​​កាត់ដេរ​​​​រិច​ឌា ​​ដែល​មាន​​​ទីតាំង​ស្ថិតនៅ​​ភូមិ​ជង្រុក​ សង្កាត់​​ត្រពាំង​​​ក្រសាំង មានស្រុកកំណើត​​​​ភូមិ​​​​រយាស ឃុំ​ឈានឡើង ​​​ស្រុក​​​សាមគ្គី​មានជ័យ ​ខេត្ត​កំពង់​ឆ្នាំង ។ ​ចំណែក​​​ឯពីរនាក់​ទៀត ដែល​​រង​របួស​​សន្លប់​នោះម្នាក់​​​ឈ្មោះ​​​ស្រី អូន អាយុ​​២០​ឆ្នាំ ​មានទីលំនៅ​​ភូមិ​​ជាមួយ​គ្នា ​និង​ម្នាក់ទៀត​ឈ្មោះ​​​ប៉ុល ​​ង៉ែត អាយុ​​២០ឆ្នាំ ​មាន​​​​ទីលំនៅ​ភូមិ​​​ស្រែ​ឫស្សី ​ឃុំ​​ឈាន​ឡើង ​​ស្រុក​សាមគ្គី​មានជ័យ ​​។ នារី​​រងគ្រោះ​​ទាំង​​៣នាក់​នេះ បានជួលផ្ទះ​ស្នាក់​នៅ​​ជាមួយគ្នា ក្នុង​​​ភូមិ​​​​ចាក់​​​ជ្រូក ​​សង្កាត់​​សំរោង​​​ក្រោម ខណ្ឌដង្កោ ​​ចម្ងាយ​ពី​​រោងចក្រ​​​ដែលពួក​នាង​ធ្វើការ​ប្រមាណ​​ជិត​១គីឡូម៉ែត្រ ​។ តាម​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ​​នៅមុនពេលកើត​ហេតុ​​​​ខាងលើ ​​នារី​រងគ្រោះ​​ទាំង​​​៣នាក់​បាន​​​ចេញ​ពីធ្វើការ​​រោងចក្រ​​ ហើយ​​​បាននាំគ្នា​​​ដើរ​​​សំដៅ​ទៅ​ផ្ទះ​ជួលដែល​ខ្លួន​ស្នាក់​នៅ​​​ដូចរៀង​រាល់​ថ្ងៃ​ដែរ​។ ​

ពេលឃើញ​​ចេញផុតពី​​រោងចក្រ​បន្តិច​​​​ មេឃ​ក៏​​បានចាប់​ផ្តើម​​​​ប្រែពណ៌​ពីស​ទៅជា​ខ្មៅ​ងងឹត​​​ និង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ទៀតផង ហើយ​​​មិន​តែ​ប៉ុណ្ណោះ​​​​មានលាយឡំ​ជាមួយផ្លេក​​បន្ទោរ​​ និង​ផ្គរ​​​​រន្ទះ​គួរ​ឱ្យខ្លាច ។ ​​ពេល​​​ធ្វើដំណើរ​​នោះ​ពុំ​មែន​​​មានតែ​​​​​ជន​រង​គ្រោះ​ទាំង​​​៣នាក់​នេះ​ទេ ​​​​គឺ​មាន​កម្ម​ករ កម្មការិនី​​ផ្សេងទៀត ដើរ​តាម​​ផ្លូវ​នេះ​​​ហូរហែ​​​ដែរ។ ​​លុះពេល​ទៅដល់​ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ ភ្លៀង​​បាន​ថម​ថយ​ស្ទើរតែ​​​ទាំង​ស្រុង​ទៅ​​ហើយ ​​គឺ​នៅ​​រលឹម​ចុង​​ក្រោយ​តិចៗ​ប៉ុណ្ណោះ ​​​ក៏ស្រាប់​តែ​​​មានផ្លេក​បន្ទោរ​​​មួយឆ្វាច​យ៉ាង​ខ្លាំង​​ រួច​រន្ទះ​​ក៏បាញ់​​​​​​ក្ឌាំង​​បណ្តាល​ឱ្យ​​ស្លាប់ និង​​​របួស​​​តែ​ម្តង ៕