ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​​ភ្ញាក់​ផ្អើល​​ប្រទះ​ឃើញ​​ទន្សាយ​ពិការ​ត្រចៀក​នៅ​ក្បែរ​រោង​​ចក្រ​​ នុយ​ក្លេ​អ៊ែរ​មាន​ជាតិ​វិទ្យុ​សកម្ម​​សង្ស័យ​ថា​អាច​​ប៉ះ​ពាល់​​ដល់​មនុស្ស​

12 ឆ្នាំ មុន

ទីភ្នាក់​ងារ​ «អាំង​ទែរ​ណា​ស្យូ​ណាល់​ ប៊ី​ស៊ី​នីស ​ថែម» ផ្សាយ​ថា ​​ប្រទះ​ឃើញ​ទន្សាយ​​កើត​មក​ពិការគ្មាន​​ត្រចៀក​ក្នុងតំបន់​ក្បែរ​​រោង​ចក្រ ​​អគ្គិ​សនី​​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា​​របស់ជប៉ុន ដែល​​មាន​​ការ​លេច​ធ្លាយ​ជាតិ​វិទ្យុ​សកម្ម​​។ បញ្ហា​នេះ​បង្ក​ឱ្យ​មាន​ក្តី​បារម្ភ​ថា​ ផល​ប៉ះ​ពាល់​​ខាង​លើ​​អាចធ្វើ​ឱ្យ​​ជះ​ឥទ្ធិ​ពល​ដល់​មនុស្ស ។
​នៅក្នុង​របាយ​ការណ៍​បញ្ជាក់​​ថា ​ការ​បង្ហើប​ឱ្យ​ដឹង​​ខាងលើ​ត្រូវបាន​ផ្សព្វ​ផ្សាយ​តាម​វេប​សាយ «យូ​ទូប» ដោយ​ប្រើ​​ឈ្មោះ​ថា “Younosato” រួម​ទាំង​មាន​សំឡេង​ជា​ភាសា​ជប៉ុន​​មាន​អត្ថ​ន័​យ​ថា ក្រោយ​​ពីមាន​វិបត្តិ​​នុយ​ក្លេ​អ៊ែរ​រដ្ឋា​ភិបាល​ និង​ទីភ្នាក់ងារ​​ផ្សព្វ​ផ្សាយ​នានា​ប្រាប់​ថា គ្មាន​ផល​ប៉ះ​ពាល់​​អ្វី​មួយ​​ដល់​សុខ​ភាពទេ ប៉ុន្តែ​​នៅ​ក្នុង​ទី​ក្រុង​​ណេ​ម៉េ ស៊ូ​ស៊ី​​ម៉ា ដែល​នៅឆ្ងាយ​​ពីតំបន់​​ភៀស​ខ្លួន​ពីវិបត្តិ​​ជាតិ​វិទ្យុ​សកម្ម​​ ផល​ប៉ះ​ពាល់​​បាន​កើតឡើង ។

ទីភ្នាក់​ងារ​ «អាំង​ទែរ​ណា​ស្យូ​ណាល់​ ប៊ី​ស៊ី​នីស ​ថែម» ផ្សាយ​ថា ​​ប្រទះ​ឃើញ​ទន្សាយ​​កើត​មក​ពិការគ្មាន​​ត្រចៀក​ក្នុងតំបន់​ក្បែរ​​រោង​ចក្រ​​អគ្គិ​សនី​​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា​​របស់ជប៉ុន ដែល​​មាន​​ការ​លេច​ធ្លាយ​ជាតិ​វិទ្យុ​សកម្ម​​។ បញ្ហា​នេះ​បង្ក​ឱ្យ​មាន​ក្តី​បារម្ភ​ថា​ ផល​ប៉ះ​ពាល់​​ខាង​លើ​​អាចធ្វើ​ឱ្យ​​ជះ​ឥទ្ធិ​ពល​ដល់​មនុស្ស ។
នៅក្នុង​របាយ​ការណ៍​បញ្ជាក់​​ថា ​ការ​បង្ហើប​ឱ្យ​ដឹង​​ខាងលើ​ត្រូវបាន​ផ្សព្វ​ផ្សាយ​តាម​វេប​សាយ «យូ​ទូប» ដោយ​ប្រើ​​ឈ្មោះ​ថា “Younosato” រួម​ទាំង​មាន​សំឡេង​ជា​ភាសា​ជប៉ុន​​មាន​អត្ថ​ន័​យ​ថា ក្រោយ​​ពីមាន​វិបត្តិ​​នុយ​ក្លេ​អ៊ែរ​រដ្ឋា​ភិបាល​ និង​ទីភ្នាក់ងារ​​ផ្សព្វ​ផ្សាយ​នានា​ប្រាប់​ថា គ្មាន​ផល​ប៉ះ​ពាល់​​អ្វី​មួយ​​ដល់​សុខ​ភាពទេ ប៉ុន្តែ​​នៅ​ក្នុង​ទី​ក្រុង​​ណេ​ម៉េ ស៊ូ​ស៊ី​​ម៉ា ដែល​នៅឆ្ងាយ​​ពីតំបន់​​ភៀស​ខ្លួន​ពីវិបត្តិ​​ជាតិ​វិទ្យុ​សកម្ម​​ ផល​ប៉ះ​ពាល់​​បាន​កើតឡើង ។

បច្ចុ​ប្បន្ន​​នៅ​មិន​ទាន់​មាន​ដំណឹង​ពី​ផល​​ប៉ះ​ពាល់​នេះ​​ត្រូវ​បាន​ផ្សព្វផ្សាយ​ទេ។ មាន​មនុស្ស​សង្ស័យ​ថា ​រដ្ឋា​ភិបាល​​ហាក់​បី​ដូច​ជា​ចង់​​បិទ​បាំង​ការ​លេច​ធ្លាយ​សារ​ធាតុ​វិទ្យុ​សកម្ម​ដែល​កើត​ឡើង ។
ទន្សាយ​ពិការ​ត្រចៀក​បាន​ស៊ី​ស្មៅ​ជា​ចំណី និង​ជា​លទ្ធ​ផល​​ធ្វើ​ឱ្យ​​វា​គ្មាន​ត្រចៀក​ ។ នេះជា​ជីវិត​ខុស​ប្រក្រតី​មួយ​កើតឡើង​​​ ខណៈ​ពេល​ដំណើរ​ជីវិត​​របស់​ទន្សាយ​ខ្លី​ជាង​មនុស្ស​​ធ្វើ​ឱ្យ​គេ​សង្ស័យ​​ថា ប្រសិន​បើ​​មនុស្សត្រូវ​ក្លាយ​ជា​ជន​​រងគ្រោះ​​បន្ត​ មនុស្ស​ដំបូង​ដែល​​ទទួល​ផល​ប៉ះ​ពាល់​គឺទារក ៕