ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី​៖​ ជំនួប​សំណេះសំណាល​ពលរដ្ឋ​នៅ​ក្រៅប្រទេស ​មិនមែន​ទិញ​ទឹកចិត្ត​ឡើយ​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​ពី​ប្រទេស​បារាំង សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រីនៃ​កម្ពុជា បាន​ថ្លែងប្រាប់​អ្នក​រិះគន់​ថា ជំនួប​សំណេះសំណាល​នា​ពេល​នេះ មិនមែន​ជា​ការ​ទិញ​ទឹក​ចិត្ត​ឡើយ…

រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​ពី​ប្រទេស​បារាំង សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រីនៃ​កម្ពុជា បាន​ថ្លែងប្រាប់​អ្នក​រិះគន់​ថា ជំនួប​សំណេះសំណាល​នា​ពេល​នេះ មិនមែន​ជា​ការ​ទិញ​ទឹក​ចិត្ត​ឡើយ ដូច្នេះ​ អ្នក​រិះគន់​ទាំងនោះ កុំ​មើល​ស្រាល​ប្រជាពលរដ្ឋ​ខ្មែរដែល​រស់នៅ​ក្រៅប្រទេស​ ។

នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​សហគមន៍​ខ្មែរ រស់នៅ​ក្នុង​ទ្វីប​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអរគុណ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ដំណើរ​ដើម្បី​ចូលរួម​កម្មវិធី​សំណេះសំណាលនា​ពេល​នេះ ​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូស​ញ្ជា​ក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំសូម​អរគុណ​ចំពោះ​ការ​ចូលរួម និង​ឆ្លៀតឱកាស​ជួបជុំ​គ្នា​នៅ​ថ្ងៃនេះ ហើយ​នេះ គឺ​បង្ហាញ​អំពី​ស្មារតី នៃ​ការ​សាមគ្គី​គ្នា ការ​ស្រលាញ់​គ្នា រាប់អាន​គ្នា ក្នុង​នាម​ជា​ប្រជា​តិ​ខ្មែរ​តែ​មួយ ហើយ​ទាំង​អស់នេះ ខ្ញុំ​គិត​ថា មិនមែន​ជា​ការ​ទិញ​ទឹកចិត្ត​នោះ​ទេ​។

ថ្លែងប្រាប់​ក្រុមប្រឆាំង​ និង​អ្នក​ដែល​តែងតែ​រិះគន់​សម្ដេច​ធិ​បតី​បាន​លើក​ឡើង​ថា «​អ្នកខ្លះ​គេ​ថា ឱ្យ​តែ​រាជរដ្ឋាភិបាល ជួប​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​តែ​ទិញ​ទឹកចិត្ត បាន​មាន​អ្នកចូលរួម ​។ ខ្ញុំសូម​ជូនដំណឹង​ទៅ​អ្នក​ទាំងនោះ​វិញ​ថា សូមកុំ​មើល​ស្រា ល​ប្រជាពលរដ្ឋ​ខ្មែរ ស្មារតី​នៃ​ការ​រួម​គ្នា ក្នុង​នាម​ជា​ខ្មែរ​នេះ គេ​ហៅ​ថា ឈាម​ខាប់​ជាង​ទឹក នៅ​ទីណា​ក៏​ដោយ សុខចិត្ត​ឈាម​ចូល​គ្នា ដើម្បី​ជួបជុំ​គ្នា ហើយ​បង្ហាញ​ស្មារតី​អំពី​ការ​រាប់អាន​គ្នា ជា​ពិសេស​ចង់​ដឹង​ប្រទេស​ជាតិ​របស់​ខ្លួន​»​។

ជា​មួ​យគ្នា​នោះ​ដែរ​ សម្ដេចនាយក​រដ្ឋមន្ដ្រីបន្ថែម​ថា ប្រជាពលរដ្ឋ​ខ្មែររស់នៅ​ទីណា​ក៏​ដោយ គឺ​នៅ​តែ​គិត​អំពី​ប្រទេស​ជាតិ​របស់​ខ្លួន​។ ដូច្នេះ ​ការ​ជួបជុំ​គ្នា នា​ពេល​នេះ គឺ​ពួក​គាត់​ចង់​ដឹង​អំពី​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា តើ​រដ្ឋាភិបាល​ធ្វើ​អ្វីខ្លះ? សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​៕​

អត្ថបទសរសេរ ដោយ