ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធី​បញ្ចប់​​​លំហាត់សម​​យុទ្ធ​ឆ្មាំ​អង្គរ​​​​នឹង​រៀបចំ​ឡើងនៅរសៀលនេះ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​ថ្ងៃ​ទី​​​២៧ ឧសភា ២០១១ នេះ ​លំហាត់​សមយុទ្ធ​ឆ្មាំអង្គរ​​ បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ ​ដោយមាន​ពិធី​បិទ​នៅ​សាលា​ហ្វឹក​​ហ្វឺន​​​​សម្រាប់កម្លាំង​​ថែរក្សា​សន្តិភាព​ពហុ​ជាតិ វេលាម៉ោង​​​​៣រសៀល​​ក្នុង​ខេត្តកំពង់ស្ពឺ ។​ ​យោង​តាម​ព័ត៌មានពី​មន្ត្រី​​ក្រសួង​ការពារ​ជាតិ ​បាន​ឱ្យ​ដឹង​ថា​ លោក​នាយ​​ឧត្តម​សេនីយ៍​​ទៀ បា.ញ់​ ឧបនាយករដ្ឋ​មន្ត្រី​​​ និង​ជា​រដ្ឋ​​មន្ត្រី​​ក្រសួង​ការពារជាតិ

រាជធានីភ្នំពេញ ៖ ​​ថ្ងៃ​ទី​​​២៧ ឧសភា ២០១១ នេះ ​លំហាត់​សមយុទ្ធ​ឆ្មាំអង្គរ​​ បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ ​ដោយមាន​ពិធី​បិទ​នៅ​សាលា​ហ្វឹក​​ហ្វឺន​​​​សម្រាប់កម្លាំង​​ថែរក្សា​សន្តិភាព​ពហុ​ជាតិ វេលាម៉ោង​​​​៣រសៀល​​ក្នុង​ខេត្តកំពង់ស្ពឺ ។

​យោង​តាម​ព័ត៌មានពី​មន្ត្រី​​ក្រសួង​ការពារ​ជាតិ ​បាន​ឱ្យ​ដឹង​ថា​ លោក​នាយ​​ឧត្តម​សេនីយ៍​​ទៀ បាញ់​ ឧបនាយករដ្ឋ​មន្ត្រី​​​ និង​ជា​រដ្ឋ​​មន្ត្រី​​ក្រសួង​ការពារជាតិ នឹង​ធ្វើ​​ជា​​អធិបតី​ក្នុង​​ពិធីបិទនោះ​និង​មាន​ការអញ្ជើញ​​ចូល​រួមពី​​ឧត្តមសេនីយ៍​ត្រី Alexander Kozlov មេ​បញ្ជា​ការ​​​​រង​មក​​ពី បញ្ជា​ការ​​ដ្ឋាន​កង​ទ័ព​​សហរដ្ឋអាមេរិក​​ប្រចាំ​នៅ​​តំបន់ប៉ាស៊ីហ្វិក ​។

លោកទាំង​ពីរ​​នឹងថ្លែង​​សុន្ទរ​ក​ថា​​​ក្នុង​ពិធីនោះ​ ។ ​លំហាត់សម​យុទ្ធ​​​ឆ្មាំអង្គរ​​​ឆ្នាំ​​២០១១ គឺ​​ជាលំហាត់​​​ហ្វឹកហ្វឺន​​​​ពហុ​ភាគី​គាំទ្រ​​​​ប្រតិ​បត្តិការ​​​​គាំពារ​សន្តិភាព ដែល​ឧបត្ថម្ភ​​​រួមគ្នា​ដោយ​​​កង​កម្លាំង​​​សហរដ្ឋអាមេរិក ​​ប្រចាំ​នៅ​​​តំបន់​ប៉ាស៊ី​ហ្វិក ​និង​កងយោធ​ពលខេមរ​ភូមិន្ទ​​​ដោយ​មាន​បំណង​​ផ្តល់​នូវ​​បរិយាកាស​​មួយសម្រាប់​ភាពជា​ដៃគូ ​​រវាងកងទ័ពកម្ពុជា​​​ និងកងទ័ព​​សហរដ្ឋ​អាមេរិក ព្រមទាំង​​ប្រទេស​ជា​មិត្ត​​​ផ្សេង​ទៀត​។​

​គម្រោងសកម្ម​ភាព​សំណង់ស៊ីវិល​​​​ក្នុងអំឡុង​ពេល​​នៃ​លំហាត់​សមយុទ្ធ​​​​រួម​មាន​​ការ​សាង​សង់​​អគារ​សា​លា​រៀន​ថ្មីមួយ​​មាន​​​៣បន្ទប់ និង​អណ្តូង​​​ទឹកថ្មី​មួយនៅភូមិ​​​តាំង​សៀ និង​មណ្ឌល​​សុខភាព ​​ដំណាក់​​ចាន់ ក្នុងភូមិ​ត្រពាំងអន្ទង់ ត្រូវបាន​ផ្លាស់​​​ដំបូលថ្មី ​និង​លាបថ្នាំ​​​ថ្មី ហើយ​​​ត្រូវ​បាន​​ផ្តល់​ប្រព័ន្ធ​​​ទឹកស្អាត​​ និងថាមពល​ព្រះអាទិត្យ ។ ​ចំណែកការ​ពិនិត្យព្យាបាល​​​ជំងឺទូទៅ​​២វគ្គ ដោយ​​ឥតគិត​ថ្លៃ​​​នៅវិទ្យាល័យ​​​​បាត់ដឹង ​និង​សាលា​បឋម​​សិក្សាត្រែង​​ទ្រយឹង ក្នុងខេត្តកំពង់​ស្ពឺ ។ មានអ្នកជំងឺ​​ជាង​៣ពាន់​នាក់ បានទទួលការ​ពិនិត្យ​ព្យា​បាល​​​ជំងឺ ៕