សម្រាប់រឿងដែលនាងនឹងមិនធ្វើនោះ គឺនាងមិនដាក់ពាក្យទៅប្រកួតកម្មវិធីផ្សេងៗបន្តទៀតឡើយ ប្រសិនបើនាងមិនបានជាប់ទៅប្រកួត «Miss Grand International» ខណៈពេលនោះដែរ នាងក៏បានធ្វើការសន្យាថា នាងនឹងមិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមមកលើរូបនាងសម្រាប់ការប្រកួតមួយនេះឡើយ ។
ស្រីស្រស់ ព្រះ កាយច័ន្ទ បានបង្ហោះសារនៅលើបណ្តាញសង្គមថា «នាងខ្ញុំដាក់ពាក្យប្រកួត Miss Grand Cambodia ចឹងបើនាងខ្ញុំមិនបានជាប់ទៅប្រកួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ អរគុណដែលបងប្អូនគ្រាំទ្រ ខ្ញុំនឹងមិនធ្វើឲ្យបងប្អូនអស់សង្ឃឹមឡើយ ខ្ញុំនឹងព្យាយាមបន្ថែម ដើម្បីកម្ពុជា»។
ចែករំលែកព័តមាននេះ