ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tiger Woods បញ្ចប់​ភាព​ជា​ដៃគូ​រយៈពេល​វែង​ជាមួយ Nike ក្រោយ​រកបាន​៥០០​លាន​ដុល្លារ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កំពូល​កីឡាករ​វាយកូនគោល Tiger Woods និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្លៀក​បំពាក់​

សហរដ្ឋអាមេរិក ៖ កំពូល​កីឡាករ​វាយកូនគោល Tiger Woods និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្លៀក​បំពាក់​កីឡា​របស់​សហរដ្ឋអាមេរិក Nike បាន​ប្រកាស​បញ្ចប់​ភាព​ជា​ដៃគូ​រយៈពេល​វែង​ជា​ផ្លូវការ បន្ទាប់​ពី​ចំណាយពេល​ជាមួយ​គ្នា​ជាង​២៧​ឆ្នាំ​។

ម្ចាស់​ជើងឯក​កីឡា​វាយ​កូន​ហ្គោ​ល​ពិភពលោក​១៥​សម័យកាល វ័យ​៤៨​ឆ្នាំ​រូប​នេះ បាន​ក្លាយជា​ដែ​គូ​សហការ​យ៉ាង​សំខាន់​របស់​ក្រុមហ៊ុន​ខ្នាត​យក្ស​អា​មេ​រិ​ក Nike ចាប់តាំងពី​គាត់​បាន​ប្រែ​ក្លាយជា​កីឡាករ​អាជីព​នៅ​ឆ្នាំ​១៩៩៦​មក​ម្ល៉េះ​។

កំពូល​កីឡាករ​វាយកូនគោល​សញ្ជាតិ​អា​មេ​រិ​កបាន​បញ្ជាក់​អំពី​ដំណឹង​នេះ លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​លោក កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​ថា «​ចាប់តាំងពី​ថ្ងៃ​នោះ​មក គឺ​ពោរពេញ​ទៅ​ដោយពេល​វេលា និង​ការ​ចង​ចាំ​ដ៏​អស្ចារ្យ​ជា​ច្រើន​»​។ ស្រប​ពេល​ដែល​ក្រុមហ៊ុន Nike ក៏​បាន​បញ្ជាក់​ថា «​វា​ជា​កិត្តិយស​មួយ​ដែល​បាន​ចាប់ផ្តើម​ភាព​ដៃគូ​ជាមួយនឹង​អត្ត​ព​លិ​ក​ដ៏​អស្ចារ្យ​បំផុត​ម្នាក់ ដែល​ពិភពលោក​មិន​ធ្លាប់​បានឃើញ​»​។

ប្រភព​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ធំ​ៗ​នៅ​សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា Tiger Woods ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា រកបាន​ប្រហែល​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​២៧​ឆ្នាំ​ភាព​ជា​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន Nike​។ បន្ទាប់​ពី​ឈ្នះ​ជើងឯក U.S. Amateur កីឡាករ Tiger Woods ការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដំបូង​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន Nike ក្នុង​ឆ្នាំ ១៩៩៦ នៅ​ពេល​គាត់​មាន​អាយុ​ត្រឹម​២០​ឆ្នាំ ដោយ​ទទួល​បាន ៤០​លាន​ដុល្លារ ដែល​ជា​កិច្ចព្រមព្រៀង​រក​ប្រាក់​កម្រៃ​ច្រើន​បំផុត​មិន​ធ្លាប់​មាន សម្រាប់​អត្ត​ព​លិ​ក​អាជីព​នៅ​ពេល​នោះ​។

ក្រោយមក ភាគី​ទាំង​ពីរ​បាន​បន្ត​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​បន្ថែម​ទៀត​ក្នុង​តម្លៃ ១០០​លាន​ដុល្លារ ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ២០០១ ហើយ​កិច្ចសន្យា​បន្ទាប់​រវាង​ភាគី​ទាំង​ពីរ​មាន​រយៈពេល​៨​ឆ្នាំ​ក្នុង​តម្លៃ​១៦០​លាន​ដុល្លារ ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ២០០៦​។ ការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ចុង​ក្រោយ​របស់ Tiger Woods ជាមួយនឹង​ក្រុមហ៊ុន Nike កើតឡើង​ក្នុង​ឆ្នាំ ២០១៣ ដែល​មាន​តម្លៃ​រហូត​ដល់ ២០០​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ឆ្នាំ​។

សូម​ជម្រាប​ថា Tiger Woods បាន​ក្លាយជា​កីឡាករ​អាជីព​នៅ​ក្នុង​ឆ្នាំ ១៩៩៦ រយៈពេល​២៧​ឆ្នាំ​កន្លង​មកនេះ Woods បាន​ឈ្នះ​ជើងឯក​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន ១៥​សម័យ​កា​l​រួម​មាន ៖

Masters Tournament ៥​សម័យកាល (១៩៩៧, ២០០១, ២០០២, ២០០៥, ២០១៩)
-PGA Championship ៤​សម័យកាល (១៩៩៩, ២០០០, ២០០៦, ២០០៧)
-U.S. Open ៣​សម័យកាល (២០០០, ២០០២, ២០០៨)
-The Open Championship ៣​សម័យកាល (២០០០, ២០០៥, ២០០៦)៕ (​ប្រភព ៖ BBC, CNBC និង golf.com)

    អត្ថបទសរសេរ ដោយ

    កែសម្រួលដោយ