ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ត្រូវសមត្ថកិច្ចហៅសួរនាំ ក្រោយរើស​ស.ព​ទារកដែលគេ​​បោះចោល​ យក​ទៅ​បូជា​ក្នុង​វត្ត​ទឹកថ្លា​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស.ព​ទារក​ម្នាក់ ត្រូវ​បាន​គេ​យក​ទៅ​បោះចោលនៅ​ក្បែរ​គំនរ​សំរាម ហើយបុរស

រាជធានី​ភ្នំពេញ​៖ ស.ព​ទារក​ម្នាក់ ត្រូវ​បាន​គេ​យក​ទៅ​បោះចោលនៅ​ក្បែរ​គំនរ​សំរាម ហើយបុរសជាជន​អនា​ថាម្នាក់​បី​យក​ទៅ​ទុក​ក្នុង​វត្ត​ទឹកថ្លា ក្បែរ​ឈាបនដ្ឋាន ដើម្បី​អោយ​តា​អាចារ្យ​បូជា បានបង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃទី​៩ ខែ មក​រា ឆ្នាំ ២០២៤​។

ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា ស.ព​ទារកនោះ ត្រូវ​បាន​ឪពុក​ម្តាយយក​ទៅ​បោះចោលតាំងពី​ពេល​ណា​នោះ​ទេ ។​ បន្ទាប់​ពី​ភ្ញាក់ផ្អើល​ សព​ត្រូវ​បាន​តា​អាចារ្យបូជា​ភ្លាម​ៗ ហើយ​បុរស​ជា​ជន​អនា​ថា​រូបនោះ​ត្រូវ​បាន​នគរបាល​ហៅ​ទៅ​សួរនាំ​ផង​ដែរ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ស.ពទារក​នោះ​មាន​ទំហំ​ប្រមាណ​ប៉ុនកំភួនដៃ ហើយ​អាចទើបតែរលូត ចេញពី​ផ្ទៃ​ម្តាយ ហើយត្រូវ​បាន​គេ​យក​ទៅ​បោះចោលតែ​ម្តង ។​ ទោះបីជា​យ៉ាងណា ស.ព​ទារក​នោះ​បាន​រលូត​ដោយ​ខ្លួនឯង ឬ​ម្តាយលេបថ្នាំ​ទម្លាក់​នោះ​ទេ ។

​តាម​ព័ត៌មាន​អោយ​ដឹង​ថា ស.ព​ទារក​នោះ​ គេ​រុំ​នឹង​ក្រណាត់​យក​ទៅ​បោះចោលនៅ​ក្បែរ​គំនរ​សំរាម​មុខវត្ត​ទឹកថ្លា ក្នុងសង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ ហើយមាន​គេ​អោយជន​អនា​ថាដែល​មាន​សតិ​មិនល្អ យក​ចូល​ទៅ​ក្នុង​វត្ត​ដើម្បីបូជា​ ។ ​លុះ​ក្រោយមក ក៍​មាន​គេ​សួរនាំ និង​ថត​បង្ហោះក៏​មានការ​ភ្ញាក់ផ្អើល ហើយសមត្ថកិច្ច​ក៍បាន​ចុះ​ទៅ​នាំជន​អនា​ថា ​ដើម្បី​សាកសួរ ។

​ដោយឡែក សព​ទារក​ភ្លាម​ៗ​ត្រូវ​បាន​តា​អាចារ្យ​ចាត់ចែង​បូជា ដោយ​មិន​បាន​រង់​ចាំសមត្ថកិច្ច ចុះ​ទៅ​ត្រួតពិនិត្យឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ