ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ណ្ឌិ​.​ត​២៤៥​នាក់ ត្រូវ​បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​​ទិវា​ជ័យជម្នះ​លើ​របប​ប្រ​ល័​.​យ​ពូជសាសន៍

3 ខែ មុន
  • ភ្នំពេញ

ទ​ណ្ឌិ​.​ត​ចំនួន​២៤៥​នាក់ ក្នុង​ស្រី​ចំនួន​២៨​នាក់ ត្រូវ​បាន​បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​ទិវា​ជ័យជម្នះ​៧​មក​រា លើ​របប​ប្រ​ល័​.​យ​ពូ​.​ជ​សាសន៍ ឆ្នាំ​២០២៤​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​

រាជធានី​ភ្នំពេញ ៖ ទ​ណ្ឌិ​.​ត​ចំនួន​២៤៥​នាក់ ក្នុង​ស្រី​ចំនួន​២៨​នាក់ ត្រូវ​បាន​បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​ទិវា​ជ័យជម្នះ​៧​មក​រា លើ​របប​ប្រ​ល័​.​យ​ពូ​.​ជ​សាសន៍ ឆ្នាំ​២០២៤​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។

ឯកឧត្តម គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤​នេះ​ថា «​ក្នុង​ឱកាស​ទិវា​ជ័យជម្នះ លើ​របប​ប្រ​ល័​.​យ​ពូ​.​ជ​សាសន៍ ឆ្នាំ​២០២៤ (៧​មក​រា​) នេះ យោង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ការ​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​.​ត​សម្រាប់​ទិវា​បុណ្យ​នេះ សរុប​ចំនួន​២៤៥​នាក់ (​ស្រី​២៨​នាក់​)»​។

ឯកឧត្តម​បាន​លើក​ឡើង​ថា «​ក្នុង​ចំណោម​ទ​ណ្ឌិ​.​ត​ទាំងនោះ មាន​បន្ថយទោស​រយៈពេល​៣​ខែ ចំនួន​១៧៨​នាក់ (​ស្រី​១៨​នាក់​), បន្ថយទោស​រយៈពេល​៦​ខែ ចំនួន​៥៧​នាក់ (​ស្រី​០៩​នាក់​), បន្ថយទោស​រយៈពេល​៩​ខែ ចំនួន​០៨​នាក់ (​ស្រី​០១​នាក់​), បន្ថយទោស​រយៈពេល​១២​ខែ ចំនួន​០១​នាក់ (​ស្រី​០០​នាក់​), បន្ថយទោស​មួយ​ជី​វិ​.​តម​ក​នៅ​ត្រឹម​៣០​ឆ្នាំ ចំនួន​០១​នាក់ (​ស្រី​០០​នាក់​) ចំពោះ​ការ​លើកលែងទោស​គ្មាន​នោះ​ទេ​»​។

ពាក់ព័ន្ធ​នឹង​បន្ធូរ​បន្ថយទោស​នេះ​ដែរ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ៖ «​ជាមួយ​គ្នា​នេះ ខ្ញុំ​សូម​បញ្ជាក់​ជូន​ជា​ថ្មី​ថា គណៈកម្មការ​ជាតិ​ពុំ​លើកយក​មក​ពិនិត្យ​ពិចារណា​នោះ​ឡើយ ចំពោះ​សំណើ​ទាំងឡាយ​ណា​ទាក់ទង​នឹង​ទ​ណ្ឌិ​.​ត​ដែល​បាន​ប្រព្រឹត្ត​អំពើ​ដូច​ខាងក្រោម ៖

១- ចំពោះ​បទល្មើស​ទូទៅ ៖ ឧ​ក្រិ​.​ដ្ឋ​ជ​.​ន​គ្រឿ​.​ង​ញៀ​.​ន​, អំពើ​សា​.​ហា​.​វយ​.​ង់​ឃ្ន​.​ង​, ករណី​មិន​រាងចាល​, ប្រព្រឹត្ត​លើ​ជន​រង​គ្រោះ​ដែល​ជា​សាច់ញាតិ ឬ​សហ​ព័ទ្ធ​, ប្រព្រឹត្ត​លើ​ជន​រង​គ្រោះជា​មន្ត្រីរាជការ ឬ​មន្ត្រី​សាធារណៈ​, ទ​ណ្ឌិ​.​ត​ធ្លាប់​ទទួល​បានការ​បន្ធូរ​បន្ថយទោស​ម្តង​រួច​មក​ហើយ ។

២- ចំពោះ​បទល្មើស​រំ​លោ​.​ភ​ផ្លូវ​ភេ​.​ទ ៖ ជន​រង​គ្រោះជា​អនីតិជន​អាយុ​ក្រោម​១៤​ឆ្នាំ​, ជន​រង​គ្រោះជា​ជន​មាន​វិ​.​ប​ល្លា​.​ស​ស្មារតី ឬ​ពិការ​, ជន​រង​គ្រោះជា​សាច់សាលោហិត​, ករណី​រំ​លោ​.​ភ​បូ​.​ក​, ករណី​ប៉ុនប៉ង ឬ​បៀ​.​ត​បៀ​.​ន​កេរ្តិ៍​ខ្មា​.​ស​លើ​ជន​រង​គ្រោះជា​សាច់សាលោហិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ