ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរ​ស្រក់​ទឹកភ្នែក​! កូនសិស្ស​ម្នាក់​គ្មាន​សូ​ម្បី​តែ​សាច់ញាតិ​ម្នាក់ ថែម​ទាំង​មាន​ជំងឺ​ទៀត

3 ខែ មុន
  • បាត់ដំបង

ជី​វិ​.​ត​ពិត ខុស​ពី​រឿងនិទាន ហើយ​គ្មាន​នរណា​ម្នាក់​ចង់​កើតមក​តែលតោល​នោះ​ឡើយ ពោល​គឺ​បើ​អាច​រើស​កន្លែង​កើត​បាន​នោះ​ពិតជា​ប្រសើរ ជាក់ស្ដែង​ក្មេង​ស្រី​ដ៏​កម្សត់​ម្នាក់​កំព្រា​ឪពុក​ម្តាយ ពិតជា​គួរ​ឱ្យ​អាណិត និង​ស​ង្រេ​ក​ចិត្ត​ពេក​ក្រៃ ក្រោយ​ពេល​ឃើញ​នាង

ខេត្ត​បាត់ដំបង ៖ ជី​វិ​.​ត​ពិត ខុស​ពី​រឿងនិទាន ហើយ​គ្មាន​នរណា​ម្នាក់​ចង់​កើតមក​តែលតោល​នោះ​ឡើយ ពោល​គឺ​បើ​អាច​រើស​កន្លែង​កើត​បាន​នោះ​ពិតជា​ប្រសើរ ជាក់ស្ដែង​ក្មេង​ស្រី​ដ៏​កម្សត់​ម្នាក់​កំព្រា​ឪពុក​ម្តាយ ពិតជា​គួរ​ឱ្យ​អាណិត និង​ស​ង្រេ​ក​ចិត្ត​ពេក​ក្រៃ ក្រោយ​ពេល​ឃើញ​នាង​គ្មាន​សាច់ញាតិ បងប្អូន ឬ​គ្រួសារ​ទីពឹង​នោះ​ឡើយ ហើយ​ថែម​ទាំង​មាន​ជំងឺ​ទៀត​។

នេះ​ហើយ​ជី​វិ​.​ត​ពិត​របស់​ក្មេង​ស្រី​ដ៏​កម្សត់​ម្នាក់ គ្មាន​គ្រួសារ គ្មាន​បងប្អូន សាច់​ញា​តិ្ត​ក៏​គ្មាន​ដែរ ដោយ​​នាង​បាត់បង់​គ្រួសារ​ដ៏​កក់ក្តៅ បាន​ត្រឹមតែ​ស្នាក់​នៅ​សាលារៀន​មួយ​កន្លែង ធ្វើ​ឱ្យ​មហាជន​មានការ​អាណិតអាសូរ​ជា​ពន់ពេក ក្រោយ​ពេល​បានដឹង​ពី​រឿងរ៉ាវ​ជី​វិ​.​តរបស់​នាង​។ ហើយ​បើ​ងាក​មក​មើល​ដៃ និង​ជើង​កូនសិស្ស​រូប​នេះ ឃើញ​ថា មាន​ជំងឺ​សើ​ស្បែក ចំណែក​ទឹកមុខ​របស់​នាង ក៏​ដូច​ជា​មិនសូវ​ស្រស់​នោះ​ឡើយ​។

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​ថា «​ស៊ី​ប ឡា​លី​ន ( Sip Lalin)» បាន​ធ្វើការ​រៀបរាប់​អំពី​ក្មេង​ស្រី​រូប​នេះ ដោយ​ប្រាប់​ឱ្យ​ដឹង​ថា «​កូនកំព្រា​គ្មាន​ឪពុក​ម្តាយ ម៉ែឪ​យាយ​ស្លា​.​ប់​ចោល​អស់ គ្មាន​បងប្អូន រៀន​ថ្នាក់​ទី​9D នៃ​វិទ្យាល័យ​សម្តេចឪ បាត់ដំបង​។ ជើង​ទាំង​ពីរ​ហើម រោគ​សើ​ស្បែក​ប្រចាំ​​កាយ​តាំងពី​តូច ទៅ​ពេទ្យ​នៅ​ខេត្តសៀមរាប ប្រហែល​សង្ឃឹម​ជា​។ គាត់​អាយុ​១៥​ឆ្នាំ​ហើយ ឃើញ​ហើយ​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន គួរ​ឱ្យ​អាណិត ខំ​មក​រៀន​នឹង​គេ​ដែរ ឯកោ គ្មាន​ភាព​កក់ក្តៅ​។ គាត់​ថា ចង់​មាន​ឪពុក​ម្តាយ​ដូច​គេ តែ​គាត់​មិន​អាច​ជ្រើសរើស​បាន ស្នាក់​នៅ​សាលា​ចិន បាន​អ្នកគ្រូ​នៅ​សាលា​ចិន​ផ្តល់​ថវិការ​មួយ​ចំនួន​ឱ្យ​រៀន​»​។

នេះ​ហើយ​ជា​ជី​វិ​.​ត ទោះបីជា​គ្មាន​សូ​ម្បី​តែ​ទីពឹង​ក៏​ដោយ ក៏​នាង​នៅ​តែម​ករៀន ព្រោះថា នាង​ពុំ​បាន​យក​ភាព​ឯការ​មក​រាំងស្ទះ​នោះ​ឡើយ ហើយ​មាន​តែ​ការ​សិក្សា​ប៉ុណ្ណោះ ទើប​ជា​រស្មី​ចំពោះ​រូប​នាង​។

ជា​ការ​ពិត​ណាស់ ក្រោយ​នាង​មាន​ជំងឺ ក៏​ដូច​ជា​ប្រវត្តិ​ជី​វិ​.​ត​គួរ​ឱ្យ​ស​ង្វេ​ក​នោះ ក៏​មាន​មហាជន​ជា​ច្រើន​​នាក់​បាន​ជួយ​ដល់​រូប​នាង តាម​គណនី​ខាងលើ​នោះ​ផង​ដែរ​។ ក្នុង​នោះ មហាជន​ខ្លះ​បាន​ធ្វើការ​លើក​ឡើង​ថា «​កូន​គេ​កូន​យើង អាណិត​ណាស់​កូនស្រី​អើយ​»​។ «​សូម​ចូលរួម​ផង​អ្នកគ្រូ មីង​ជួយ​ស៊ែរ​សង្ឃឹមថា នឹង​មាន​អ្នក​ចិត្ត​បុណ្យ​យក​ប្អូន​ទៅ​ព្យាបាល​»​។ និង​មហាជន​ខ្លះ​ទៀត​លើក​ឡើង​ថា «​ចង់​ជួយ​គាត់​ជា​ថវិការ​តិចតួច ទាក់ទង​តាម​ណា ក្មួយ​អើយ ខ្ញុំ​ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន ទឹកមុខ​គួរ​ឱ្យ​ស្រណោះ​ពន់ពេក​»​។

អ្នកខ្លះ​ទៀត ក៏​បាន​ធ្វើការ​លើក​ឡើង​ទៀត​ថា « គាត់​នៅ​បាត់ដំបង​មែន​ទេ អ្នកគ្រូ ខ្ញុំ​ចង់​ផ្ដល់​សម្លៀក​បំពាក់​ខ្ញុំ​ខ្លះ​ជូន​គាត់ ហើយនឹង​ថវិកា​តិចតួច​» រួច​គណនី​ខាងលើ ក៏​បាន​តប​ថា «​កូន​អាច​ជូន​គាត់​បាន គាត់​នៅ​រៀន​វិទ្យាល័យ​សម្តេចឪ​ខេត្តបាត់ដំបង​»​។

ពិតជា​បាន​បុណ្យ​ច្រើន​ណាស់ ក្រោយ​មាន​បង្ហោះ​ពី​គណនី​ខាងលើ​រួច​មក ឃើញ​ថា មាន​មហាជន​ច្រើន​បាន​ជួយ​ដល់​ក្មេង​ស្រី​ដែល​គេ​ស្គាល់​ថា គាត់​ពិតជា​លំបាក​ពិតមែន ដោយ​ទីជម្រក​ក៏​មិន​មាន គ្រួសារ​ក៏​អត់ សាច់ញាតិ​ក៏​គ្មាន​នោះ ហើយ​ថែម​ទាំង​រុំ​ព័ន្ធ​ដោយ​ជំងឺ​ទៀត​ផង​៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ