ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា មិន​អាច​បំភ្លេច​បាន​នូវ​មហា​សោ​.​ក​នា​.​ដ​កម្ម និង​គ្រោះ​ម​ហ​.​ន្ត​រា​.​យ​ដែល​កើតឡើង​តាម​ខ្សែ​ញា​.​ក់​របស់​បរទេស​ឡើយ

3 ខែ មុន
  • ភ្នំពេញ

ថ្លែង​ជា​សាធារណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ទោះបីជា​ពេលវេលា​បាន​កន្លង​ផុត​ទៅ​រាប់​សិប​ឆ្នាំ ក៏​កម្ពុជា មិន​អាច​បំភ្លេច​បាន​នូវ​

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ទោះបីជា​ពេលវេលា​បាន​កន្លង​ផុត​ទៅ​រាប់​សិប​ឆ្នាំ ក៏​កម្ពុជា មិន​អាច​បំភ្លេច​បាន​នូវ​មហា​សោ​.​ក​នា​.​ដ​កម្ម និង​គ្រោះ​ម​ហ​.​ន្ត​រា​.​យ ដែល​កើតឡើង​តាម​ខ្សែ​ញា​.​ក់​របស់​បរទេស ។

ក្នុង​ពិធី​មី​ទីង​រំលឹក​ខួប​លើក​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤ នៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​យ៉ាង ច្បាស់​ថា ៖ «​ទោះបីជា​ពេលវេលា​បាន​កន្លង​ផុត​ទៅ រាប់​សិប​ឆ្នាំ​ហើយ ក៏​យើង​ទាំងអស់​គា្ន​នៅ​តែ​ចង​ចាំ​ជា​និច្ច មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​មហា​សោ​.​ក​នា​.​ដ​កម្ម និង​គ្រោះ​មហន្តរាយ​ដែល​ប្រជាជាតិ​យើង បាន​ជួប​ប្រទះ​ចាប់ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៨​។

គួរ​រំលឹក​ថា រដ្ឋ​ប្រ​.​ហា​.​រ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ របស់​ពួក​ល​ន់នល់ តាម​ខ្សែ​ញា​.​ក់​របស់​បរទេស បាន​​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ត្រូវ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​យ៉ាង​សន្ធោសន្ធៅ​បំផុត ដែល​បាន​បំផ្លាញ​ខឿនសេដ្ឋកិច្ច​សង្គម ឱ្យ​វិនាស​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ និង​បាន​ស​ម្លា​.​ប់​ប្រជាជន​កម្ពុជា​អស់​ជិត​១​លាន​នាក់​»​។

សម្ដេច​តេ​ជោ​អ​តី​នាយក​រដ្ឋមន្ត្រី និង​ស្ថាបនិក​នយោបាយ​ឈ្នះ​ឈ្នះ បាន​លើក​ឡើង​ទៀត​ថា ជាមួយ​នឹង​ការ​ដួល​រំលំ នៃ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​ពួក​ល​ន់នល់ នា​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ប្រជាជន​កម្ពុជា សង្ឃឹមថា នឹង​បាន​រស់នៅ​ក្នុង​ឯករាជ្យ សន្តិភាព សេរីភាព ហើយ​រួម​គ្នា​កសាង​ទឹកដី​ឡើង​វិញ ប៉ុន្តែ​ក្តី​សង្ឃឹម​នេះ ត្រូវ​រលាយ​សូន្យ​តែ​មួយប៉ប្រិចភ្នែក អាស្រ័យ​ដោយ​ពួក​ប៉ុ​ល​ពត ដែល​ដណ្ដើម​បាន​អំណាច​ទាំងស្រុង បាន​អនុវត្ត​នយោបាយ​ប្រល័យពូជសាសន៍​ដ៏​.​ឃោរ​.​ឃៅ​.​បំផុត ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក៏​ដូច​ជា​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​។

សម្ដេច​បន្ត​ថា ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ប៉ុ​ល​ពត កម្ពុជា​ត្រូវ​បាន​ក្លា យ​ជា​គុ​.​កឥត​ជញ្ជាំង និង​ជា​វា​.​ល​ពិ​.​ឃា​.​ត ដែល​ក្រាល​ជោកជាំ​ដោយ​ឈា​.​ម និង​ទឹកភ្នែក​របស់​ប្រជាជន​។ រចនាសម្ព័ន្ធ​​សង្គម​ជាតិ ដែល​ទទួល​រង​វិ​នា​.​សកម្ម​ធ្ងន់ធ្ងរ ដោយសារ​សង្គ្រាម​៥​ឆ្នាំ រួច​មក​ហើយ​នោះ ត្រូវ​បំផ្លាញ​​ឱ្យ​រលាយ​ខ្ទេចខ្ទី​ដល់​ឬ​ស​គល់ សិទ្ធិ​សេរីភាព កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាជន ត្រូវ​បាន​បំបាត់​ចោល​ទាំងស្រុង ប្រជាជន​ក្លាយជា​ទា​.​ស​.​ក​.​រ ទទួល​រង​ទា​រុ​.​ណ​កម្ម​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវកា​.​ប់ស​ម្លា​.​ប់​យ៉ាង​ព្រៃផ្សៃ​បំផុត​។ ក្នុង​រយៈពេល​តែ​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ប្រជាជន​ជាង​៣​លាន​នាក់ ត្រូវ​ស​ម្លា​.​ប់​យ៉ាង​អយុត្តិធម៌​បំផុត រីឯ​អ្នក​នៅ​រស់​ក៏​រង់ចាំ តែ​ដល់​វេន​ត្រូវ​គេ​យក​ទៅ​ស​ម្លា​.​ប់​ដែរ​។

ប្រាកដ​ណាស់​ថា របប​ប៉ុ​ល​ពត បាន​រុញច្រាន​មាតុភូមិ និង​ប្រជាជាតិ​ខ្មែរ​ឱ្យ​ស្ថិត​នៅ​មាត់​រណ្ដៅ​នៃ​គ្រោះ​រលាយ​សូន្យ ប្រសិនបើ​គ្មាន​ការ​ជួយ​សង្គ្រោះ​ឱ្យទាន់​ពេ ល​ទេ​នោះ​។

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គូសបញ្ជាក់​ថា នៅ​ក្នុង​កាលៈទេសៈ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នេះ បណ្តា​កម្លាំង​អ្នក​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​សេស​សល់​ពី​ការ​កា​.​ប់ស​ម្លា​.​ប់​បាន​ផ្តាច់ខ្លួន​ចេញពី​របប​ប៉ុ​ល​ពត ដើម្បី​ធ្វើការ​តស៊ូ​សង្គ្រោះ​ជាតិ​ពី​របប​ដ៏​យ​.​ង់​ឃ្ន​.​ង​នេះ​។ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ខ្ញុំព្រះករុណា ខ្ញុំ​បាន​ចេញដំណើរ​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​តស៊ូ រំដោះជាតិ និង​បាន​បង្កើត​កងកម្លាំង​ប្រដាប់​អា​វុ​.​ធ​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​១៩៧៨, នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​១៩៧៨ កងទ័ព និង​ប្រជាជន​ទូ​ទាំង​ភូមិភាគ បូព៌ា​បាន​ក្រោកឈរ​ប្រឆាំង​នឹង​របប​ប៉ុ​ល​ពត ក្រោម​ការ​ដឹកនាំ​របស់​សម្តេច ហេង សំ​រិ​ន និង​សម្តេច ជា ស៊ី​ម ព្រមទាំង​កម្លាំង​តស៊ូ​ប្រឆាំង​ប៉ុ​ល​ពត ៣​ភាគី​ទៀត​។

ការ​រួបរួម​នៃ​កម្លាំង​ទាំង​៥​ភាគី​នេះ បាន​ផ្ដល់​ឱកាស​ដល់​ការ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នា​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ដែល​ជា​អង្គការ​ចាត់តាំង​នយោបាយ​តែ​មួយ​គត់​របស់​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ការ​តស៊ូ ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​។

សម្តេច​បាន​បន្ថែម​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​មានការ​គាំទ្រ​ពី​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស និង​ទទួល​បានការ​ជួយ​ឧបត្ថម្ភ សុន្ទរកថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​មី​ខ្ទីង​រំឭក​ខួប​លើក​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា យ៉ាង​ធំធេង​ទាន់​ពេលវេលា​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ព្រមទាំង​ការ​គាំទ្រ​ពី​កម្លាំង​ស្នេហា​សន្តិភាព និង​យុត្តិធម៌​នានា​នៅ​លើ​ពិភព​លោក បាន​វា​.​យ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ សម្រេច​បាន​ជ័យជម្នះ​ជា​ប្រវត្តិ​សា​ស្ត នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ដែល​ត្រូវ​បាន​ប្រជាជន​កម្ពុជា ប្រសិទ្ធ​នាម​ថា ជា «​ថ្ងៃកំណើត​ទី​២ របស់​ខ្លួន​»​។

សម្ដេច​បន្ថែម​ថា បន្ទាប់​ពី​ថ្ងៃជ័យ​ជម្នះ​៧​មក​រា -​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​- ដែល ជា​រដ្ឋ​របស់​ប្រជាជន និង​ដើម្បី​ប្រជាជន​ត្រូវ​បាន​បង្កើត​ឡើង​។ រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជា មា​និ​ត​កម្ពុជា ត្រូវ​គ្រប់គ្រង​ប្រទេស​ក្នុង​ស្ថានភាព​មាន សន្តិភាព​ផង និង​មាន​សង្គ្រាម​ផង ព្រមទាំង​ត្រូវ​មជ្ឈដ្ឋាន​ខាងក្រៅ​មួយ​ចំនួន​ហ៊ុម​ព័ទ្ធ​ខាង​សេដ្ឋកិច្ច និង​ឯកោ​ខាង​នយោបាយ​យ៉ាង​អយុត្តិធម៌​ថែម​ទៀត​។ ប៉ុន្តែ​ទោះ​បីជា​ត្រូវ​ជួប​ឧបសគ្គ និង​ការ​លំបាក​យ៉ាងណា​ក្តី ក៏​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា ដែល​បន្ទាប់​មក​បាន​ប្តូរ​ឈ្មោះ​ជា​រដ្ឋ​កម្ពុជា នៅ​ឆ្នាំ​១៩៨៩ បាន​បំពេញ​តួនាទី​ជា​ប្រវត្តិសាស្ត្រ របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ទប់ស្កាត់​ការ​ប៉ុនប៉ង​វិល​ត្រឡប់ នៃ​របប​ប្រល័យពូជសាសន៍ ដើម្បី​ការពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជាតិ និង​បុព្វហេតុ​ស្តារ និង​កសាង​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ឡើង​វិញ ពី​គំនរ​ផេះ​ផង់​ឱ្យ​មាន​ស្ថិរភាព​ជា​ជំហាន​ៗ និង​អាច​ឈាន​ទៅ​ពង្រឹងពង្រីក​ខ្លួន​បាន​តែ​ក្នុង​រយៈពេល​១០​ឆ្នាំ​តែ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ត្រូវ​បាន​ចុះហត្ថ​លេខា បន្ទាប់​ពី​ការ​ចរចា​សន្តិភាព​អស់​រយៈពេល​ច្រើន​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ការ​ចរចា​ដំបូង​រវាង​សម្ដេច​ព្រះ​នរោត្តម​សីហ​នុ ជាមួយ​ខ្ញុំព្រះករុណា​ខ្ញុំ នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​១៩៨៧​។ លើ​មូលដ្ឋាន​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ដែល​រដ្ឋ​កម្ពុជា សម្រេច​បាន​នេះ បាន​បង្កើត​នូវ​បុព្វបទ និង​លក្ខណសម្បត្តិ ចាំបាច់​នានា​ឱ្យ​កម្ពុជា បន្ត​ឈាន​ទៅ​មុខ​នៅ​លើ​មាគ៌ា​សន្តិភាព បង្រួបបង្រួម​ជាតិ ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍​។

ដើម្បី​សម្រេច​ទាំងស្រុង​នូវ​ដំណើរការ​ស្វែងរក​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា ខ្ញុំព្រះករុណា​ខ្ញុំ បាន​ដាក់​ចេញ និង​ដឹកនាំ​អនុវត្ត​ដោយ​ជោគ ជ័យ​នូវ​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​នាំ​មក​នូវ​សន្តិភាព​ពេញ លេញ និង​ការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី​ទាំងស្រុង ចាប់ពី​ចុងឆ្នាំ​១៩៩៨ មក​។ ជោគជ័យ​នៃ​នយោបាយ ឈ្នះ ឈ្នះ បាន​បញ្ចប់សង្គ្រាម ការ​បែ​.​ក​បា​.​ក់​ជាតិ និង​ការ​បែងចែក​ទឹកដី ដែល​កម្ពុជា​បាន​ឆ្លងកាត់​អស់ រយៈកាល​ជាង​៥០០​ឆ្នាំ ចុង​ក្រោយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។

សម្តេច​បញ្ជាក់​ថា ៖ «​សន្តិភាព​ដែល​កម្ពុជា សម្រេច​បាន​ដោយ​ខ្លួនឯង និង​ដោយ​គ្មាន​ការ​បង្ហូរ​ឈា​.​ម​នេះ បាន​និង​កំពុង​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​យ៉ាង​រឹង​មាំ​នៃ​ការ​អភិវឌ្ឍ​ស​សង្គម​-​សេដ្ឋកិច្ច និង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​កម្ពុជា ឱ្យ​សម្រេច​បាន​ជោគជ័យ​យ៉ាង​ធំធេង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ