ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់ខែ​មន្ត្រី​ជាប់កិច្ចសន្យា​ពី​៧១​ម៉ឺន​ដល់​៧៧​ម៉ឺន​រៀល

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​ជាប់កិច្ចសន្យា​ពី​ចំនួន​៧១​ម៉ឺន​រៀល​ដល់​៧៧​ម៉ឺន​រៀល ។ យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំខែ​ជូន​មន្ត្រី​ជាប់កិច្ចសន្យា​របស់​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​៤ មក​រា ឆ្នាំ​២០២៤ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ធិ​បតី ហ៊ុន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​ជាប់កិច្ចសន្យា​ពី​ចំនួន​៧១​ម៉ឺន​រៀល​ដល់​៧៧​ម៉ឺន​រៀល ។

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំខែ​ជូន​មន្ត្រី​ជាប់កិច្ចសន្យា​របស់​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​៤ មក​រា ឆ្នាំ​២០២៤ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា យោង​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋ​មន្ត្រីក្រសួង​មុខងារសាធារណៈ​មាត្រា​១ បាន​សម្រេច​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំខែ​ជូន​មន្ត្រី​ជាប់​កិច្ច​សន្យា​ពី​ចំនួន​៧១០០០០ (​ប្រាំពីរ​សែន​មួយ​ម៉ឺន​) រៀល ទៅ​៧៧០ ០០០ (​ប្រាំពីរ​សែន​ប្រាំពីរ​ម៉ឺន​)​រៀល ។

ការ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំខែ​ដូច​កំណត់​ខាងលើ ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ ត​ទៅ ។ អនុក្រឹត្យ​បាន​បន្ត​ថា ការ​ដំឡើង​ប្រាក់​កម្រៃ​ដូច​មាន​កំណត់​ក្នុង​មាត្រា​១​ខាងលើ ត្រូវ​អនុវត្ត​ចំពោះ​មន្ត្រី​ជាប់កិច្ចសន្យា ដែល​បម្រើ​ការងារ​នៅ​តាម​ក្រសួង ស្ថាប័ន ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​លេខ​២៦ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្តី​ពី​ការ​គ្រប់គ្រង​និង​ការ​ប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា ។

ចំណែក​មាត្រា​៣​បាន​ចែង​ថា អនុក្រឹត្យ​លេខ​០៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៣ ស្ដី​ពី​ការ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំខែ ជូន​មន្ត្រី​ជាប់កិច្ចសន្យា​ត្រូវ​ទុកជា​និរាករណ៍ ។ ជាមួយ​គ្នា​នោះ​ដែរ ខ្លឹម​សារ​ក្នុង​អនុក្រឹត្យ​បាន​ស្នើ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន ដែល​ពាក់ព័ន្ធ​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ តាម​ភារកិច្ច​រៀង​ៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ ៕

អត្ថបទសរសេរ ដោយ