ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិ​.​ច​សង្សារ​! រៀប​គំរោង​បបួល​នារី​២​នាក់​ទៅ​កន្លែង​ស្ងាត់ រួច​ប្ល​.​ន់​អស់ពី​ខ្លួន

3 ខែ មុន
  • ភ្នំពេញ

នារី​រង​គ្រោះ​២​នាក់​ត្រូវ​ចា​.​ញ់​បោ​.​ក​សង្សារ​របស់​ខ្លួន ដោយ​បបួល​ទៅ​កន្លែង​ស្ងាត់ រួច​រៀបចំ​គំរោងការ​ជាមួយ​បក្សពួក យក​ដំបង​មក​គំ​រា​.​ម​ប្ល​.​ន់​យក​ទូរស័ព្ទ ព្រមទាំង​លុយ​បាន​សម្រេច បន្ទាប់​មក​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​២​នាក់​ត្រូវ​ចា​.​ញ់​បោ​.​ក​សង្សារ​របស់​ខ្លួន ដោយ​បបួល​ទៅ​កន្លែង​ស្ងាត់ រួច​រៀបចំ​គំរោងការ​ជាមួយ​បក្សពួក យក​ដំបង​មក​គំ​រា​.​ម​ប្ល​.​ន់​យក​ទូរស័ព្ទ ព្រមទាំង​លុយ​បាន​សម្រេច បន្ទាប់​មក​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​បាត់​អស់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា នារី​រង​គ្រោះ​ខាងលើ ទី​១- ឈ្មោះ ធិ​ន ស្រី​និ​ច អាយុ​២០​ឆ្នាំ មុខរបរ​ផ្នែក​សាឡ​ន និង​ទី​២- ឈ្មោះ សោម ណា​លី​ន អាយុ​២១​ឆ្នាំ មុខរបរ​លក់​ផ្លែ​ឈើ ស្នាក់​នៅ​ម្ដុំ​ច្បារ​អំពៅ​ដូច​គ្នា​។ ចំណែក​​ទូរស័ព្ទ​ដែល​ជនសង្ស័យ​ប្ល​.​ន់​យក​ទៅ​នោះ ម៉ាក​អា​ហ្វូ​ន ១៣​ប្រូ​មេ​ក ១​គ្រឿង អាយ​ហ្វូ​ន​ស្វែ​ន ធម្មតា ១​គ្រឿង និង​លុយ​ជាង​១០០​ដុល្លារ​ផង​ដែរ​។

យោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​នារី​រង​គ្រោះ​ទាំង​២​នាក់ បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ដែល​ត្រូវជា​សង្សារ និង​បក្សពួក​ផ្សេង​ទៀត​បាន​អូស​ក្រឡា បម្រុង​ធ្វើ​ស៊ី​២​ដង​មក​ហើយ តែ​មិន​បាន​សម្រេច​។ លុះ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​ត្រូវជា​សង្ស័យ​ក៏​ទាក់​ទង​តាម​ទូរស័ព្ទ​មក​បបួល​លួងលោម​នារី​រង​គ្រោះ​ទាំង​២​នាក់​ម្ដងទៀត​ថា «​ទៅ​ដើរ​លេង​ចូល​ក្លឹ​ប​»​​។

ប្រភព​ដដែល​បន្ត​ថា «​បន្ទាប់​មក ជនសង្ស័យ​រៀប​គំរោងការ​ដោយ​ឱ្យ​គ្នីគ្នា​ម្នាក់​នៅ​ចាំ​កន្លែង​ដែល​គ្រោងទុក ហើយ​ជនសង្ស័យ​២​នាក់​ក៏​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង រួច​ធ្វើ​ដំណើរ​ទៅ​យក​នារី​រង​គ្រោះ​នៅ​ម្តុំ​ច្បារ​អំពៅ និង​ដឹក​មក​កន្លែង​កើតហេតុ រួច​ក៏​នាំ​គ្នា​ធ្វើ​សកម្មភាព​គំ​រា​.​ម ដោយ​យក​ដំបង​បម្រុង​វា​.​យ ប៉ុន្តែ​ពេល​នោះ​នារី​រង​គ្រោះ​ទាំង​២​នាក់​បាន​ប្រវា​.​យ​ប្រតប់​ជាមួយ​ដែរ តែ​មិន​ឈ្នះ​ក្រុម​ជនសង្ស័យ​ឡើយ​។ ណាមួយ​ខ្លាច ជនសង្ស័យ​វា​.​យ ក៏​ព្រមឱ្យ​ទូរស័ព្ទ​ម្នាក់​មួយ​គ្រឿង និង​លុយ​ជាង​១០០​ដុល្លារ​ទៅ លុះ​ពេល​បាន​លុយ និង​ទូរស័ព្ទ​ហើយ ក្រុម​ជនសង្ស័យ​ទាំងនោះ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ទៅ​បាត់​ស្រមោល​អស់​តែ​ម្ដង​ទៅ​»​។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​ក៏​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ហៅ​សាច់ញាតិ និង​ក្រុម​គ្រួសារ​មក​យក រួច​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ភ្លាម​ៗ​។ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្ដឹង​រួចរាល់​ហើយ ក៏​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​រកមុខ​សញ្ញា​ជនសង្ស័យ​ទាំងនោះ យក​មក​ផ្ដន្ទាទោស​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​បន្តពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ