ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​អូស្ត្រា​លី​ឈ្នះ​រឿង​ក្តី​អនុញ្ញាត​ឱ្យ​ប្រើ​ទឹក​ស្ពែម​អតីត​ប្តី​

14 ឆ្នាំ មុន

AFP ផ្សាយ​ថា​ ស្ត្រី​ជន​ជាតិ​អូស្ត្រា​លី​ម្នាក់​ឈ្នះ​ក្នុង​រឿង​ក្តី​ទាម​ទារ​សិទ្ធិ​ នឹង​មាន​កូន​ដោយ​ទឹក​ស្ពែម​​របស់​ប្តី​ដែល​ស្លា.ប់​នៅ​រដ្ឋ​ញូវ​សៅ​វែល​ជា​ រដ្ឋ​ហាម​ឃាត់​មិន​ឱ្យ​ប្រើ​បច្ចេក​វិទ្យា​ផ្នែក​ពេទ្យ​បែប​នោះ​។
នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​ថា លោក​ស្រី​ចូ​សេ​លីន អេត​វ៉ាដ អាយុ​៤០​ឆ្នាំ​ និង​ប្តី​របស់ខ្លួន​ធ្លាប់​បាន​ពិគ្រោះ​គ្នា​លើ​ការ​មា​កូន​ដោយ​វិធី​ សាស្ត្រ​ពេទ្យ​ក្រោយ​ពី​ពួ​ក​គេ​មិន​អាច​មាន​កូន​ដោយ​វិធី​សាស្ត្រ​ប្រក្រតី បាន។ ពួក​គេ​ទាំង​២​នាក់​មាន​កំណត់​ពេល​ចុះ​ហត្ថ​លេខា​យល់​ព្រម​ឱ្យ​មាន​ការ​ បង្កាត់​សិប្ប​និមិត្តកាល​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​ខាង​ប្តីបាន​ស្លា.ប់​ដោយ​ឧប្បត្តិ​ហេតុ​នៅ​កន្លែង​ធ្វើ​ការ​រយៈ​ពេល​ មួយ​ថ្ងៃ​មុន​ពេល​ចុះ​ហត្ថ​លេខា​។

AFP ផ្សាយ​ថា​ ស្ត្រី​ជន​ជាតិ​អូស្ត្រា​លី​ម្នាក់​ឈ្នះ​ក្នុង​រឿង​ក្តី​ទាម​ទារ​សិទ្ធិ​ នឹង​មាន​កូន​ដោយ​ទឹក​ស្ពែម​​របស់​ប្តី​ដែល​ស្លាប់​នៅ​រដ្ឋ​ញូវ​សៅ​វែល​ជា​រដ្ឋ​ហាម​ឃាត់​មិន​ឱ្យ​ប្រើ​បច្ចេក​វិទ្យា​ផ្នែក​ពេទ្យ​បែប​នោះ​។
នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​ថា លោក​ស្រី​ចូ​សេ​លីន អេត​វ៉ាដ អាយុ​៤០​ឆ្នាំ​ និង​ប្តី​របស់ខ្លួន​ធ្លាប់​បាន​ពិគ្រោះ​គ្នា​លើ​ការ​មា​កូន​ដោយ​វិធី​សាស្ត្រ​ពេទ្យ​ក្រោយ​ពី​ពួ​ក​គេ​មិន​អាច​មាន​កូន​ដោយ​វិធី​សាស្ត្រ​ប្រក្រតី បាន។ ពួក​គេ​ទាំង​២​នាក់​មាន​កំណត់​ពេល​ចុះ​ហត្ថ​លេខា​យល់​ព្រម​ឱ្យ​មាន​ការ​បង្កាត់​សិប្ប​និមិត្តកាល​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​ខាង​ប្តីបាន​ស្លាប់​ដោយ​ឧប្បត្តិ​ហេតុ​នៅ​កន្លែង​ធ្វើ​ការ​រយៈ​ពេល​មួយ​ថ្ងៃ​មុន​ពេល​ចុះ​ហត្ថ​លេខា​។

ទឹក​ស្ពែម​របស់​លោក​អេត​វ៉ាដ​ ត្រូវ​បាន​រក្សា​ទុក​ក្រោយ​ពី​ស្លាប់​ និង​ប្រពន្ធ​របស់​គាត់​បាន​តស៊ូលើ​រឿង​ក្តី​ដើម្បី​ឱ្យ​បាន​ទទួល​សិទ្ធិ​លើទឹក​​ស្ពែមនោះ​ ខណៈ​ពេល​លោក​រ៉ូ​ប៊ើត​ ហូម ចៅ​ក្រម​ក្នុង​រដ្ឋ​ញូវ​សៅ​វែល​ថ្លែង​ថា មាន​តែ​មធ្យោ​បាយ​២​ដែល​គេ​ត្រូវ​ចាត់​ចែង​លើ​រឿង​ក្តី​នេះ​ ទី១ គឺ​បំផ្លាញ​ស្ពែមនោះ​ចោល​ ឬមិន​ប្រគល់​ឱ្យ​លោក​ស្រី​ចូសេ​លិន​អេត​វ៉ាដ និង​​យល់​ស្រប​ជាមួយ​លោក​ស្រី​ថា នាង​គួរ​បានធ្វើ​ជា​ម្ចាស់​កេរ​មរតក​ប្តី​របស់​ខ្លួន​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ស្រី​ចូ​សេ​លីន​ អេត​វ៉ាដ​ មិន​អាច​បង្កាត់​សិប្ប​និមិត្ត​បាន​នៅ​ក្នុង​រដ្ឋ​ញូវ​សៅ​វែល​ ព្រោះ​រដ្ឋ​នោះ​​ហាម​មិន​ឱ្យ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បង្កាត់​សិប្ប​និមិត្ត​ ​ប្រសិន​បើ​មិន​បាន​ទទួល​ការ​យល់​ព្រម​ពី​ម្ចាស់​ស្ពែម។
លោក​ស្រី​ចូ​សេ​លីន អេត​វ៉ាដ បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា «ការ​សំរេច​របស់​តុលា​ការ​ គឺ​ជា​​ការ​កាត់​ក្តី​ដ៏​ត្រឹម​ត្រូវ។ ​ប្តី​របស់​ខ្ញុំ​នឹង​មាន​ភាព​ត្រេក​អរ​ ព្រោះ​យើង​បាន​ត្រៀម​​នឹង​មាន​បុត្រ​រួម​គ្នា»៕