ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ ភាគី​ច្រើន​ជា​បណ្តឹង​ទំនាស់​ដីធ្លី និង​បណ្តឹង​មិន​ទទួលយក​ការ​កាត់សេចក្តី​ពី​ស្ថាប័ន​តុលាការ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា បាន​គូសបញ្ជាក់​ថា ចាប់តាំងពី​ពេល​ចាប់ផ្តើម​ដំណើរការ​ពី​ថ្ងៃ​ទី​២១ ខែសីហា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៣ រដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា បាន​គូសបញ្ជាក់​ថា ចាប់តាំងពី​ពេល​ចាប់ផ្តើម​ដំណើរការ​ពី​ថ្ងៃ​ទី​២១ ខែសីហា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៣ រដ្ឋសភា នីតិកាល​ទី​៧ រហូត​ដល់​បិទ​សម័យប្រជុំ លើក​ទី​១ នីតិកាល​ទី​៧ មានរ យៈ​ពេល​៣​ខែ រដ្ឋសភា​បាន​ទទួល ពាក្យបណ្តឹង​ជាង​១០០​បណ្តឹង ក្នុង​នោះ ភាគី​ច្រើន​ជា​បណ្តឹង​ទំនាស់​ដីធ្លី និង​បណ្តឹង​មិន​ទទួលយក​ការ​កាត់ក្តី​របស់​ស្ថាប័ន​តុលាការ​។

ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៤ នៅ​វិមាន​រដ្ឋសភា យ៉ាង​ដូច្នេះ​ថា ៖ «​ក្នុង​រយៈពេល​បើក​សម័យប្រជុំ លើក​ទី​១ នី​តី​កាល​ទី​៧ រដ្ឋសភា ទទួល​បាន​បណ្តឹង​ចំនួន​១០៦​ពាក្យបណ្តឹង ក្នុង​នោះ​៨០%​ភាគរយ ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី និង​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​ការ​មិន​សុខចិត្ត​និង​ការ​សម្រេច​របស់​តុលាការ​» ។

ឯកឧត្តម​អ្នកនាំពាក្យ បាន​លើក​ឡើង​ថា បណ្តឹង​ដែល​ពលរដ្ឋ​ប្តឹង​មក​រដ្ឋសភា គឺ​គាត់​មិន​សុខចិត្ត នឹង​ការ​កាត់សេចក្តី​របស់​ស្ថាប័ន​តុលាការ ទើប​គាត់​ប្តឹង​មក​សភា​។ ជាង​នេះ ក៏​មាន​បណ្តឹង​ផ្សេង​ៗ​ទៀត ក្នុង​នោះ ក៏​មាន​សំណូមពរ​ឲ្យ​ជន​ពិការ ចូល​ធ្វើការ​កន្លែង​នេះ កន្លែង​នោះ និង​ជួយ​ឲ្យ​រដ្ឋសភា​ធ្វើ​នេះ ធ្វើ​នោះ ជាដើម ។

ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង បាន​គូសបញ្ជាក់​ថា ៖ «​អ៊ីចឹង ភាគី​ច្រើន គឺ​ទំនាស់​ដីធ្លី​នេះឯង ហើយ​ក្នុង​ចំណោម​បណ្តឹង​១០៦ គឺ​យើង​បាន​ដោះស្រាយ​បណ្តឹង​ខ្ទង់​៤៤​ភាគរយ​ហើយ ។ បាន​សេចក្តី​ថា ការ​ដោះស្រាយ នឹង​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាស់ មាន​ន័យ​ថា សមត្ថកិច្ច​ផ្លូវច្បាប់​ជា​អ្នក​ដោះស្រាយ​» ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​សំណើរ​រឿង​មិន​ចាត់ការ ឬ​ចាក់​ការ​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ។

ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​នោះ​ដែរ ឯកឧត្តម​អ្នកនាំពាក្យ បាន​អះអាង​ថា រដ្ឋសភា គឺ​ត្រូវ​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​រដ្ឋាភិបាល អនុវត្តន៍​នូវ​នយោបាយ​បញ្ច​កោណ​ខ្លួន ឲ្យ​ទទួល​បាន​ជោគជ័យ​។ នៅ​ក្នុង​ទិស​ដៅ​អាទិភាព​មួយ​ចំនួន ដូច​ជា​ការ​ធ្វើ​ច្បាប់ ការ​ចុះ​ដល់​មូលដ្ឋាន ដើម្បី​ពិនិត្យ​មើល​ផ្ទាល់​ថា តើ​មាន​បញ្ហា​អ្វី ដែល​រដ្ឋាភិបាល មិន​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា ៖ «​យើង​ចុះ​ទៅ​មូលដ្ឋាន ដើម្បី​ឲ្យ​មានការ​ដោះស្រាយ ហើយ​ចំពោះ​ការងារ​ផ្សេង​ទៀត គឺ​យើង​មាន​ការងារ​ការទូត​រដ្ឋសភា ដើម្បី​ជួយ​រដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​ការទូត​ផង​ដែរ​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្តម​បាន​លើក​ឡើង​ថា កម្ពុជា​មាន​ទំនាក់ទំនង​ការទូត ជាមួយ​បណ្តា​ប្រទេស​ជា​ច្រើន ហើយ​រដ្ឋសភា​មាន​ក្រុមការងារ​ការទូត​ដែល​ទាក់ទង ជាមួយ​បណ្តា​គ្រ ប់​ប្រទេស ដែល​ពេល​ខ្លះ​គេ​មិន​ទាក់ទង​ដល់​រដ្ឋាភិបាល គេ​ក៏​បាន​ទាក់ទង​មក​រដ្ឋ​ស ភា​មុន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ