ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ធុន​យក្ស​​ដឹក​ធ្ងន់​​លើស​ចំណុះ​​រហូត​​បាក់​ភ្លៅ​អូស​បំផ្លាញ​​ផ្លូវ​​ជាតិ​​លេខ​១

12 ឆ្នាំ មុន

​ខេត្តស្វាយរៀង​ ៖ ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3A-0339 ផ្ទុកទំនិញ​​លើសទម្ងន់​​មួយគ្រឿង​ដែលបើក​បរ​ដោយ​​ឈ្មោះអ៊ឹង វ៉យ អាយុ​​​​៣៩ឆ្នាំ រស់នៅ​​​ភូមិ​​​៣ ​​ឃុំព្រែកខ្សោយ «ខ» ស្រុកពាម​រក៍ ខេត្ត​ព្រៃវែង បាន​​ក្រាប​លែង​​ទៅ​មុខ​​ដោយសារ​​បាក់​ភ្លៅ​​​កណ្តាល​​​កោសថ្នល់ ជាតិលេខ​១ ​ខូង​ជម្រៅ​២តឹក ​ផុត​​កៅស៊ូឃើញ​​ខ្សាច់​​

​ខេត្តស្វាយរៀង​ ៖ ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3A-0339 ផ្ទុកទំនិញ​​លើសទម្ងន់​​មួយគ្រឿង​ដែលបើក​បរ​ដោយ​​ឈ្មោះអ៊ឹង វ៉យ អាយុ​​​​៣៩ឆ្នាំ រស់នៅ​​​ភូមិ​​​៣ ​​ឃុំព្រែកខ្សោយ «ខ» ស្រុកពាម​រក៍ ខេត្ត​ព្រៃវែង បាន​​ក្រាប​លែង​​ទៅ​មុខ​​ដោយសារ​​បាក់​ភ្លៅ​​​កណ្តាល​​​កោសថ្នល់ ជាតិលេខ​១ ​ខូង​ជម្រៅ​២តឹក ​ផុត​​កៅស៊ូឃើញ​​ខ្សាច់​​ និងអូស​ចម្ងាយ​​ជិត​​​១០ម៉ែត្រ ។ ហេតុ​ការណ៍​នេះ​​​បានកើតឡើង​​កាលពី​ថ្ងៃទី​​២៥ ឧសភា ​​វេលាម៉ោង​​​៧​និង​១៥នាទី​​ព្រឹក​​​នៅ​លើ​​កំណាត់​ផ្លូវ​​ជាតិ​លេខ​១ ​ចំណុច​​ភូមិ​​​ដើមពោធិ៍​ ឃុំ​កណ្តៀង​​រាយ ស្រុក​​ស្វាយទាប ។ ​​

តាមព័ត៌មាន​ពី​​​សមត្ថកិច្ច​​​ប៉ូលិស​ចរាចរ​បាន​ឱ្យ​ដឹង​ថា ​​រថ​យន្ត​ខាង​លើ​​​មាន​​​ចំណុះ​​​១២តោន ​ក៏ប៉ុន្តែ​​ម្ចាស់​​​រថយន្ត​​​បានដឹកខ្សាច់​​​​មានទម្ងន់​​​រហូត​ដល់​​១៨តោន ទើប​បណ្តាល​ឱ្យ​​​​​​បាក់​ភ្លៅ​​​រថ​យន្ត​​​ចំ​កណ្តាល​​ញែកចេញជាពី​ និង​​​កោស​ចំ​កណ្តាល​​ថ្នល់​​ធ្វើ​​ឱ្យខូង​​​​កៅស៊ូ​​ក្រាល​ផ្លូវ​​​ប្រវែង​ជិត​​១០​ម៉ែត្រ ។ គណៈ​កម្មការ​ត្រួតពិនិត្យ​​​​បច្ចេកទេស​​​​យាន​យន្ត​បាន​​​ដក​ហូត​​​​សៀវភៅ​​​​ឈៀក​​អាជីវ​កម្ម​​ ប័ណ្ណ​បើក​បរ​​​ និងឃាត់ខ្លួន​​​អ្នកបើកបរ​​​យក​ទៅកាន់​មន្ទីរ​សាធារណការ និងដឹកជញ្ជូន​​​ខេត្ត ដើម្បី​​​​​អប់រំ ផាកពិន័យ និង​​បង​ថ្លៃ​​ធ្វើការ​ជួសជុល​ការ​ខូចខាត​​​ថ្នល់ជាតិ ។

​​ទោះបីជា​មាន​ការ​​​​រឹត​បន្តឹង​​​យ៉ាង​ណា​ក៏នៅតែ​​​​មាន​​រថយន្តដឹក​ទំនិញ​​ធុនធំ​មួយចំនួន​​ផ្ទុក​​ទំនិញ​​​​លើស​ច្បាប់កំណត់​​ដដែល​ ធ្វើ​ឱ្យសមត្ថកិច្ច​​​ពិបា​កត្រង់​ថា ​​​​រថយន្ត​​ខ្លះលួចកែច្នៃ​ មើលមួយភ្លែត​​​អាចច្រឡំ ​​ទើប​នៅមាន​ខ្វះ​ចន្លោះ ​​​ពេលមានគ្រោះថ្នាក់​​​មើល​​កំណត់ហេតុ​​ពេល​ថ្លឹ​ងជញ្ជីងទម្ងន់​​​១៨​តោន ​​ពេល​ពិនិត្យ​​សៀវភៅ​​បន្ទុក​​មាន​​​ត្រឹម​​​១២​តោន ប៉ុណ្ណោះ​ ។ ម្យ៉ាង​ទៀត​​​​ការ​ដឹក​ខ្សាច់ និង​ដឹកថ្ម ​ភាគ​​ច្រើន​​​តែងតែ​​​លើស​ទម្ងន់​​​ ដោយម្ចាស់​​​រថ​យន្ត​ត​កម្ពស់ទ្រុង​​​រថយន្ត​​ ដូច្នេះ​​ធ្វើ​​ឱ្យមាន​​ទម្ងន់​​​​​ធ្ងន់​លើស​​ការកំណត់​ ។ នេះ​សំណាង​ហើ​​យដែល​​​រថ​យន្ត​មិន​​ក្រឡាប់​​ បើ​​ពុំនោះទេ ពិតជា​​​ប៉ះពាល់​​ដល់អ្នក​​ធ្វើដំណើរ​​​​តាមផ្លូវ​​ថ្នល់​មិនខាន ៕