ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ចាប់អារម្មណ៍​ពេញ​បណ្ដាញ​សង្គម ក្រោយ​ក្មេង​ស្រី​តូច​ម្នាក់​ច្រៀង​ចម្រៀង​១​បទ​ (​វី​ដេ​អូ​)

3 ខែ មុន
  • ភ្នំពេញ

កាលពី​ពេល​ថ្មី​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពេញ​បណ្តាញ​សង្គម​យក្ស Tik Tok ក្រោយ​ពេល​ក្មេង​ស្រី​ម្នាក់​បកស្រាយ​ចម្រៀង​ពោរពេញ​ទៅ​ដោយ​ថាមពល និង​ស្នាមញញឹម ហើយ​សម្លេង​វិញ​ក៏​បាន កាយវិការ​ក៏​សម

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពេញ​បណ្តាញ​សង្គម​យក្ស Tik Tok ក្រោយ​ពេល​ក្មេង​ស្រី​ម្នាក់​បកស្រាយ​ចម្រៀង​ពោរពេញ​ទៅ​ដោយ​ថាមពល និង​ស្នាមញញឹម ហើយ​សម្លេង​វិញ​ក៏​បាន កាយវិការ​ក៏​សម​ទៀត​។

ជា​ការ​ពិត​ណាស់ ចម្រៀង​អាច​ថា មេរៀន​មួយ​ដែល​អាច​អោយ​ក្មេង​ៗ​លំហែ​អារម្មណ៍ បញ្ចេញ​សមត្ថ​ភាព ទេព​កោសល្យ​ពី​ធម្មជាតិ ដូច​ជា​នាង​តូច​រូប​នេះ​ទៀត​សោត ពិតជា​ក្លាហាន ហើយ​នាង​អាច​ចេះ​ចាំ​ជា​ច្រើន​បទ ក្នុង​នោះ​មាន​ដូច​ជា​បទ «​កង្កែប​ចេញពី​សាលា​» បទ «​ស្អាត​ជា​និច្ច​» និង​បទ​ «អា​.​គី​.សុខន (ឆ្កែ) ​​ខ្ញុំ » ជាដើម​។ តាម​រយៈ​បទ​ទាំងនេះ ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​សំណាក់​មហាជន ដោយ​មើលឃើញ​ពី​សកម្មភាព​បង្រៀន ក៏​ដូច​ជា​ការ​អនុវត្តន៍​ដ៏​រស់​រវើក​ផង​ដែរ​។

គួរ​បញ្ជាក់​ដែរ​ថា តាម​រយៈ​សកម្មភាព​បង្ហាត់បង្រៀន​របស់​លោកគ្រូ គឺ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងច្រើន ចំពោះ​វី​ដេ​អូ​ដែល​លោកគ្រូ​ធ្វើការ​បង្ហោះ មិន​ថា​ការ​រាំច្រៀង ក៏​ដូច​ជា​ការ​ចែករំលែក​សិល្ប៍សាស្ត្រ​វិធី​ក្នុង​ការ​បង្រៀន​នោះ​ទេ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោកគ្រូ អ៊ឹម សុធា ដែល​ជា​គ្រូបង្រៀន​របស់​នាង​តូច​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ក្នុង​បណ្តាញ​សង្គម​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​នាង​តូច​ឈ្មោះ រិ​ទ្ធ ខៈ​យ៉ា​នី ដោយ​នាង​តូច​រូប​នេះ​មិន​ត្រឹមតែ​ពូកែ​តែ​ចម្រៀង និង​រាំ​នោះ​ទេ ពោល​គឺ​នាង​តូច​រវៀសរវៃ ហើយ​ក៏​ជា​សិស្ស​ពូកែ​ថែម​ទៀត​ផង​»​។

លោកគ្រូ​បន្ត​ថា «​នាង​តូច រិ​ទ្ធ ខៈ​យ៉ា​នី នាង​រៀន​នៅ​ថ្នាក់​ម​ត្តេ​យ្យ ក្នុង​សាលារៀន​ឧ​ប​សម្ព័ន្ធ​ដូន​ត្រិ​ត​កណ្តាល ដោយ​នាង​ជា​សិស្ស​ដែល​ឧស្សាហ៍​ព្យាយាម ហើយ​ក៏​ជា​សិស្ស​ដែល​ពូកែ​ជាងគេ​នៅ​ក្នុង​ថ្នាក់​ផង​ដែរ​។ ថែម​ទាំង​អាច​ច្រៀង​ចម្រៀង​ជា​ច្រើន​បទ ដូច​ជា ៖ បទ «​មេអំបៅ​», បទ «​ជីតា​ខ្ញុំ​», បទ «​សត្វ​ទីទុយ​», បទ «​កុក​មួយ​កុក​ពីរ​» និង​បទ​ជា​ច្រើន​ទៀត​ដូចដែល​បាន​រាប់រៀប​ខាងលើ​»​។

តាម​រយៈ​ចម្រៀង​នេះ​ទៀត​សោត លោកគ្រូ​កំលោះ​សង្ហា​រូប​នេះ ក៏​បាន​ប្រាប់​បន្ត​ថា «​លោក​បង្រៀន​ចម្រៀង​នេះ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន ពោល​គឺ​អាច​អោយ​កូនសិស្ស​លោកគ្រូ​ងាយ​ចង​ចាំ មិន​ថា​មេរៀន ឬ​ចម្រៀង​នោះ​ទេ​។ ក្រៅពី​នេះ ចម្រៀង​ក៏​ធ្វើ​អោយ​កូនសិស្ស​របស់​លោកគ្រូ​បំបាត់ទុក្ខ​កង្វល់​ផ្សេង​ៗ​ផង​ដែរ​»​។

លោកគ្រូ អ៊ឹម សុធា ដែល​ជា​គ្រូបង្រៀន​ប្អូន​តូច​ៗ បាន​បង្ហើប​ថា «​លោកគ្រូ​មានការ​លំបាក​តិចតួច​ដែរ ក្នុង​ការ​បង្រៀន ដោយសារ​កូនសិស្ស​ដែល​លោកគ្រូ​បង្រៀន​ភាគច្រើន​គឺ​តូច​ៗ ដូច្នេះ​ហើយ​អាច​ថា​ពិបាក​។ ប៉ុន្តែ​មិន​ថ្វី​ទេ អាច​ថា​នេះ​គឺ​ការងារ ហើយ​ត្រូវ​តែ​ខិតខំ​ធ្វើ​យ៉ាងណា​អោយ​សិស្ស​ទទួល​បាន​ចំណេះដឹង​ផ្សារ​ភ្ជាប់​ជាមួយ​ការ​សិក្សា​ផង​ដែរ​»​។

ជា​ចុង​ក្រោយ លោក អ៊ឹម សុធា ពិតជា​អរគុណ​ខ្លាំង​ណាស់ ចំពោះ​ការ​ចូល​ចិត្ត​អ្វី​ដែល​លោកគ្រូ​បាន​បង្រៀន ក៏​ដូច​ជា​ការ​ចែករំលែក​តាម​បណ្តាញ​សង្គម​។ លោកគ្រូ​ក៏​សំណូមពរ​ចំពោះ​ឪពុក​ម្តាយ​ទូទៅ ដោយ​កុំអោយ​កូន​ៗ​លេង​ទូរស័ព្ទ​ច្រើន​ពេក ហើយ​ជំនួស​ការ​លេង​ទូរស័ព្ទ​មក​ជា​ការ​បង្រៀន​កូន​បន្ថែម​នៅផ្ទះ​វិញ​៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

@user1101291499574

♬ សំឡេងដើម – លោកគ្រូ – លោកគ្រូ
@user1101291499574

ឪពុកម្ដាយទី២!👨🏻‍🏫

♬ original sound – Reak Smey Cctv – Eagles King
@user1101291499574

ការឆ្លើយតប​នឹង @user1891345089144

♬ សំឡេងដើម – លោកគ្រូ – លោកគ្រូ
@user1101291499574

មានន័យណាស់!❤️

♬ សំឡេងដើម – លោកគ្រូ – លោកគ្រូ
@user1101291499574

ការឆ្លើយតប​នឹង @ROTH 0974368877

♬ សំឡេងដើម – លោកគ្រូ – លោកគ្រូ
@user1101291499574

វគ្គ៣: កង្កែបពាក់មួក!🐸

♬ សំឡេងដើម – លោកគ្រូ – លោកគ្រូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ