ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​ហោច​ណាស់ អ្នកដំណើរ​១៧​នាក់ បាន​រង​របួស បន្ទាប់​ពី​យន្តហោះ Japan Airlines ប៉ះទង្គិច​ឆេះ

3 ខែ មុន

ទីក្រុង​តូ​ក្យូ ៖ យ៉ាង​ហោច​ណាស់ អ្នកដំណើរ​១៧​នាក់ បាន​រង​របួស នៅ​លើ​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន Japan Airlines ជើងហោះហើរ​លេខ 516…

ទីក្រុង​តូ​ក្យូ ៖ យ៉ាង​ហោច​ណាស់ អ្នកដំណើរ​១៧​នាក់ បាន​រង​របួស នៅ​លើ​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន Japan Airlines ជើងហោះហើរ​លេខ 516 បន្ទាប់​ពី​យន្តហោះ​ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​លើ​ផ្លូវ​រត់ នៃ​អាកាសយានដ្ឋាន Haneda នៅ​ថ្ងៃ​អង្គារ ទី​២ ខែមករា ឆ្នាំ​២០២៤ ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នេះ​បើ​យោង​តាម​ទូរទស្សន៍​ជប៉ុន NHK ដោយ​ស្រង់​សម្តី​មន្ត្រី​ពន្លត់​អគ្គិភ័យ​ក្នុង​តំបន់​ ។

ទូរទស្សន៍ NHK របស់​ប្រទេស​ជប៉ុន បាន​រាយការណ៍​ថា រថយន្ត​ពន្លត់អគ្គីភ័យ​ជាង​១០០​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ នៃ​អគ្គី​ភ័យ ស្រប​ពេល​ជើងហោះហើរ​ភាគច្រើន ត្រូវ​បាន​លុប​ចោល​ភ្លាម​ៗ ។

ទូរទស្សន៍ NHK បាន​រាយការណ៍​ទៀត​ថា សមាជិក​នាវិក ៥​នាក់ នៅ​លើ​យន្តហោះ​ខ្នាត​តូច​មួយ​គ្រឿង​របស់​ឆ្មាំ​ការពារ​សមុទ្រ​ជប៉ុន បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស នៅ​ពេល​ដែល​យន្តហោះ​នេះ បាន​បុក​ជាមួយ​យន្តហោះ Japan Airlines ។

តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន បាន​ប្រាប់​ថា ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន កំពុង​ស៊ើបអង្កេត​ព័ត៌មាន​លម្អិត និង​មូលហេតុ នៃ​ការ​ឆេះ​យន្តហោះ ។

ខ្សែ​វី​ដេ​អូ បង្ហាញ​យន្តហោះ​ដឹក​អ្នកដំណើរ​បាន​ឆេះ ខណៈ​យន្តហោះ​រំកិល​ចុះ​ពី​ផ្លូវ​។ អ្នកដំណើរ​ដែល​ស្ថិត​នៅ​ក្នុង​យន្តហោះ​កំពុង​ឆាបឆេះ​នោះ​ស្រែក​កងរំពង​ចេញពី​ក្នុង​យន្តហោះ ខណៈ​ដែល​មាន​ភ្លើង និង​ផ្សែងហុយ​ទ្រលោម​ទៅ​លើ​អាកាស​។ បន្ទាប់​មក​យន្តហោះ​នេះ ត្រូវ​ប្រើប្រាស់​ស្លាយ​សង្គ្រោះ​បន្ទាន់ ដើម្បី​អោយ​មនុស្ស​គេច​ចេញពី​គ្រោះ​មហន្តរាយ អ្នកខ្លះ​ចុះ​ដល់​ដី ហើយ​រត់​ប្រសាច​ពេញ​ដងផ្លូវ ខណៈ​ដែល​អ្នក​ពន្លត់អគ្គីភ័យ​ព្យាយាម​ពន្លត់​អណ្តាតភ្លើង ដែល​កំពុង​ឆាបឆេះ​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ