ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានបក្សប្រឆាំងកូរ៉េខាងត្បូងត្រូវគេ​វា.យ​ប្រហារ ខណៈចុះសំណេះសំណាលជាមួយអ្នកគាំទ្រ​

3 ខែ មុន

​កូរ៉េខាងត្បូង ​៖ ប្រធាន​គណបក្សប្រឆាំង​នៅ​កូរ៉េ​ខាងត្បូង លោក​លី​ជែ​ម្យុ​ង (Lee Jae-myung) ត្រូវ​

​កូរ៉េខាងត្បូង ​៖ ប្រធាន​គណបក្សប្រឆាំង​នៅ​កូរ៉េ​ខាងត្បូង លោក​លី​ជែ​ម្យុ​ង (Lee Jae-myung) ត្រូវ​បុរស​ម្នាក់​ចា.ក់​ត្រូវ​ចំ​កញ្ចឹងក បណ្ដាល​ឱ្យ​លោក​ដេក​ស្ដូកស្ដឹង​នៅ​នឹង​ដី​។ ទីភ្នាក់ងារ​ព័ត៌មាន​យុន​ហាប់​ផ្សាយ​ថា​នៅ​ពេល​លោក​លី​ចុះ​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​នៅ​ទីក្រុង​ពូ​សាន (Busan) ស្រាប់តែ​មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​មិនដឹង​មកពីណា​ទេ​បាន​យក​អាវុធ​មួយ​ប្រភេទ​ចា.ក់​ត្រូវ​ចំ​កញ្ចឹងក​របស់​លោក​លី​តែ​ម្ដង​។ តាម​រយៈ​រូបភាព​ដែល​គេ​ថត​បាន​នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​ថា​បុរស​ជា​ជន​ដៃដល់​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នកគាំទ្រ​លោក​លី ដោយ​ពាក់​ក្រដាស​នៅ​លើ​ក្បាល​ដាក់​ឈ្មោះ​របស់​លោក​។

លោក​លី​ជែ​ម្យុ​ង

បុរស​នោះ​ដើរ​សសៀរ​ៗ​ទៅ​ក្បែរ​លោក​លី និង​ស្នើ​សុំ​ឱ្យ​លោក​ចុះហត្ថលេខា ឬ​ចំណារ​ផ្សេង​ៗ​ទុកជា​អនុស្សាវរីយ៍​។ នៅ​ពេល​អង្គរក្ស​របស់​លោក​រាង​ភ្លេចត្រចៀក គាត់​ក៏​ដើរ​ចូល​កាន់តែ​កៀក និង​ចាក់​លោក​លី​តែ​ម្ដង​។ ប៉ុន្តែ​គាត់​មិន​អាចរ​ត់ទៅ​ណា​រួច​ទេ​ព្រោះ​កង​អង្គរក្ស និង​អ្នក​នៅ​ក្បែរ​នោះ​បាន​ផ្ដួល​គាត់​ទៅ​លើ​ដី និង​ចាប់ខ្លួន​គាត់​បាន​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​។

តាម​រយៈ​រូបភាព​ដែល​គេ​បង្ហោះ​ត​គ្នា គេ​ឃើញ​លោក​លី​ដេក​បាត់​មាត់​បាត់​ក​នៅ​លើ​ដី​, ភ្នែក​របស់​គាត់​បាន​បិទ​ទៅ​ហើយ​។ អ្នក​នៅ​ក្បែរ​នោះ​ខំ​យក​កន្សែងដៃ​បិទ​ផ្ទប់​កញ្ចឹងក​របស់​គាត់​ដើម្បី​ទប់​ឈាម​ដែល​ចេះ​តែ​ហូរ​មក​ឥត​ឈប់​។ ក្រោយមក មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ប្រាប់​ថា​នៅ​ពេល​នេះ​លោក​លី​អស់​អី​ហើយ​។ លោក​អាច​ដឹងខ្លួន​វិញ​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​។

សូម​ជម្រាប​ថា​លោក​លី​ជែ​ម្យុ​ង (Lee Jae-myung) វ័យ​អាយុ​៥៩​ឆ្នាំ ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​។ លោក​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០២៣ និង​ទទួល​បាន​សំឡេង​ឆ្នោត​យ៉ាង​ប្រកៀក​ប្រកិត​គ្នា​បំផុត​ទល់​នឹង​លោក​យូ​ន​សុខ​យូ​ល (Yoon Suk Yeol) ដែល​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​កំពុង​កាន់​អំណាច​សព្វថ្ងៃ​។

​លោក​យូ​ន​សុខ​យូ​ល

ក្រោយ​ហេតុការណ៍​នេះ លោក​យូ​ន​សុខ​យូ​ល​ប្រកាស​ថ្កោលទោស​ជា​ទម្ងន់​ចំពោះ​ការ​បង្ក​របួស​ស្នាម​ទៅ​លើ​ដៃគូ​នយោបាយ​របស់​លោក​។ លោក​ចាត់​ទុក​ថា​នេះ​ជា​ទ​ង្វើ​ដែល​មិន​អាច​ទទួលយក​បានជា​ដាច់ខាត​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ខុទ្ទកាល័យ​លោក​យូ​ន​សុខ​យូ​ល​។ លោក​សូម​សម្ដែង​ការ​ខ្វាយខ្វល់​ខ្លាំង​ចំពោះ​សុខទុក្ខ​របស់​លោក​លី និង​សូម​ឱ្យ​ក្រុម​គ្រូពេទ្យ​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ព្យាបាល​លោក​លី​ឱ្យ​បានជា​សះស្បើយ​ឡើង​វិញ​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

សព្វ​ថ្ងៃនេះ លោក​លី​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា​លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​មួយ​កាលដែល​លោក​នៅ​កាន់​តំណែង​ជា​អភិបាលក្រុង​សឹង​ណា​ម (Seongnam)​។ លោក​លី​បដិសេធ​ការ​ចោទប្រកាន់​នោះ​ដោយ​ចាត់​ទុក​ថា​វា​ជា​ការ​ប្រឌិត និង​ជា​រឿង​នយោបាយ​។ ពាក់ព័ន្ធ​នឹង​សំណុំរឿង​បង្ក​របួស​ស្នាម​ទៅ​លើ​លោក​លី​នៅ​ថ្ងៃនេះ ថ្វី​ដ្បិត​ប្រទេស​កូរ៉េ​ខាងត្បូង​រឹតត្បិត​ខ្លាំង​ទៅ​លើ​ការ​ប្រើប្រាស់​កាំភ្លើង ប៉ុន្តែ​ប្រទេស​នេះ​ក៏​ឧស្សាហ៍​កើត​មាន​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ផង​ដែរ​តាម​រយៈ​ការ​ប្រើប្រាស់​អាវុធ​ផ្សេង​ក្រៅពី​កាំភ្លើង​។

កាលពីមុន​, អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី​ប៉ាក់​ឃុន​ហេ (Park Geun-hye) កាលពី​លោកស្រី​នៅ​កាន់​តំណែង​ជា​ប្រធាន​គណបក្សប្រឆាំង ក៏​ធ្លាប់​ត្រូវ​គេ​បង្ក​របួស​ស្នាម​ផង​ដែរ​នៅ​ក្នុង​ការ​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​មួយ​កាលពី​ឆ្នាំ​២០០៦​។ កាលនោះ លោកស្រី​ត្រូវ​គេ​វាយប្រហារ​ដោយ​កាំបិត បណ្ដាល​ឱ្យ​ត្រូវ​របួស​ត្រង់​មុខ​របស់​លោកស្រី ហើយ​ត្រូវ​គ្រូពេទ្យ​ដេរ​អស់​ជា​ច្រើន​ថ្នេរ​៕ (ប្រភព​៖ The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ