ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ស្រុកស្រែ​ជនបទ ក៏​ដូច​ជា​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​មួយ​កន្លែង​នៅខេត្តសៀមរាប

6 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ គឺជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ស្រុកស្រែ​ជនបទ ក៏​ដូច​ជា​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​មួយ​កន្លែង​នៅ​ក្នុង​ខេត្តសៀមរាប ដែល​យើង​អាច​មក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ឬ​ក៏​មិត្តភក្តិ​បាន​យ៉ាង​សប្បាយ​រីករាយ ជា​ពិសេស គឺ ភ្ញៀវ​ទេសចរ​នឹង​ទទួល​បាន​អារម្មណ៍​មួយ​ដែល​ស្រស់ស្រាយ​សប្បាយ​បែប​ស្រុកស្រែ​ជនបទ​ធម្មជាតិ​ពិត​ៗ​តែ​ម្តង​។…

ខេត្តសៀមរាប ៖ សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ គឺជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ស្រុកស្រែ​ជនបទ ក៏​ដូច​ជា​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​មួយ​កន្លែង​នៅ​ក្នុង​ខេត្តសៀមរាប ដែល​យើង​អាច​មក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ឬ​ក៏​មិត្តភក្តិ​បាន​យ៉ាង​សប្បាយ​រីករាយ ជា​ពិសេស គឺ ភ្ញៀវ​ទេសចរ​នឹង​ទទួល​បាន​អារម្មណ៍​មួយ​ដែល​ស្រស់ស្រាយ​សប្បាយ​បែប​ស្រុកស្រែ​ជនបទ​ធម្មជាតិ​ពិត​ៗ​តែ​ម្តង​។ សហគមន៍​ទេសចរណ៍​នេះ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅ​ជិត​ប្រាសាទបាគង​តែ​ម្តង ។

លោក ឡែ​ម ប៉ាន់ តំណាង សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ បានឱ្យ​ដឹង​ថា នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០២៣ ចូល​២០២៤ នឹង​មក​ដល់ ហើយ​ក៏​ជា​ឱកាស​មួយ​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចេញ​ដើរ​កម្សាន្ត​ច្រើន ។ ដូចនេះ​ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវាកម្ម​ទេសចរណ៍​សហគមន៍​បាគង​ភូមិ​ខ្ញុំ គឺ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ សម្រាប់​បម្រើ​ជូន​ភ្ញៀវ​ទេសចរ​គ្រប់​សេវាកម្ម​ដែល​មាន​ដូច​ជា ការ​ជិះ​រទេះគោ ជិះទូក ពហុ​កីឡា សេវាកម្ម​ម្ហូបអាហារ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត ។

លោក​បន្ត​ថា ប​ច្ចប្ប​ន្ន​នេះ ស​ង្គេ​ត​ឃើញ​ថា ក្រៅពី​ប្រាសាទបុរាណ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ភ្ញៀវ​ទេសចរ​មានការ​ចាប់អារម្មណ៍​ច្រើន ក្នុង​ការ​មក​កម្សាន្ត​នៅ​តាម​សហគមន៍​ទេសចរណ៍​បែប​ធម្មជាតិ ស្រុកស្រែ​ជនបទ ជា​ពិសេស​នោះ គឺ​សេវាកម្ម​ជិះ​រទេះគោ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​បានឃើញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​តាម​ជនបទ និង​ទិដ្ឋភាព​ផ្សេង​ៗ អ្នក​នៅ​ទីក្រុង​ដែល​ធ្លាប់​បានឃើញ ។

លោក អ៊ឹ​ង គឹ​ម​ហួ ជា​ភ្ញៀវ​ទេសចរ​មក​ពី​ខេត្តបាត់ដំបង បានឱ្យ​ដឹង​ថា លោក​ពិតជា​មានការ​ពេញចិត្ត ក្នុង​ការ​មក​កម្សាន្ត នៅ​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​នេះ ព្រោះ​មាន​លក្ខណៈ​ធម្មជាតិ ហើយ​នៅ​ឱកាស​ឆ្លង​ឆ្នាំ​សកល​ខាង​មុខ​នេះ ភ្ញៀវ​ទេសចរ​គួរ​មក​កម្សាន្ត​នៅ​ទីនោះ នឹង​ធ្វើ​ឱ្យ​អារម្មណ៍​លោក​អ្នក​ប្លែក និង​បាន​សប្បាយ​រីករាយ​ជា​មិន​ខាន ។

ដោយឡែក​អ្នកស្រី កោត ឡៃ​ហៀ​ង មក​ពី​ខេត្តកំពង់ធំ ក៏​បាន​លើក​ឡើង​ដែរ​ថា សហគមន៍​ទេសចរណ៍ បាគង​ភូមិ​ខ្ញុំ គឺ​មាន​សកម្ម​ភាពល្អ​គឺ​៖ ទី​១. បាន​ផ្តល់​ប្រាក់ ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​ទី​២.​ភ្ញៀវ​ទេសចរ​ចូល​មក​ដល់ទី​នេះ គឺ​ស្រស់ស្រាយ​ជាមួយ​ស្រស់​ធម្មជាតិ​តែ​ម្តង ជា​ពិសេស​នោះ សហគមន៍​ទេសចរណ៍ បាគង​ភូមិ​ខ្ញុំ​នេះ បាន​ចូលរួម​ចំណែក​ថែរក្សា​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដែល​ក្មេង​ជំនាន់​នេះ​មិន​ធ្លាប់​បានដឹង ដូច​ជា​ការ​ជិះ​រទេះគោ​ជាដើម គឺ​ក្មេង​ៗ​ជំនាន់​នេះ​តិច​ណាស់​ដែល​បាន​ជិះ​រទេះគោ​។

នៅ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សលក​ខាង​មុខ​នេះ គួរតែ​មក​កម្សាន្ត​នៅ​ទី​នេះ នឹង​សាក​ជិះរទេះ គោ និង​ទស្សនា​ភូមិ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ