ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សម្រុក​ទិញ​សម្លៀក​បំពាក់​មួយ​ទឹក និង​ខោអាវ​រងា ខណៈ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង

4 ខែ មុន
  • ប៉ៃលិន

បន្ទាប់​ពី​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា គេ​សង្កេត​ឃើញ​ក្មេង​ៗ និង​ចាស់​ៗ​មួយ​ចំនួន បាន​ងើប​តាំងពី​ព្រលឹម​បង្កាត់ភ្លើង​ដុត​កំ​ដៅ​រាង​កាយ​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ទាំង​ក្មេង ទាំង​ចាស់ និង​ប្រុស​ស្រី រួម​ជាមួយ​អ្នក​រត់​ម៉ូតូឌុប ក៏​នាំ​គ្នា​សម្រុក​ទៅ​ទិញ​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​នេះ បន្ទាប់​ពី​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា គេ​សង្កេត​ឃើញ​ក្មេង​ៗ និង​ចាស់​ៗ​មួយ​ចំនួន បាន​ងើប​តាំងពី​ព្រលឹម​បង្កាត់ភ្លើង​ដុត​កំ​ដៅ​រាង​កាយ​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ទាំង​ក្មេង ទាំង​ចាស់ និង​ប្រុស​ស្រី រួម​ជាមួយ​អ្នក​រត់​ម៉ូតូឌុប ក៏​នាំ​គ្នា​សម្រុក​ទៅ​ទិញ​សម្លៀក​បំពាក់​ជជុះ និង​ខោអាវ​បំបាត់​រងា​នៅ​ឯ​ទីផ្សារ ដោយ​ក្នុង​ម្នាក់​ៗ​ទិញ​ចាប់ពី​២​កំ​ប្លេ​ឡើង​ទៅ ដើម្បី​ពាក់​ខ្លួនឯង និង​ផ្ញើ​ជូន​ក្រុម​គ្រួសារ​នៅ​ឯ​ផ្ទះ​ផង​ដែរ​។

ចំណែក​ក្រុម​អាជីវករ ដែល​លក់ដូរ​សម្លៀក​បំពាក់​ទាំងនេះ ក៏​មានការ​មមារ​ញឹក ហើយ​ថែម​ទាំង​មាន​ទឹកមុខ​សប្បាយ​រីករាយ​ក្នុង​ចិត្ត ខណៈ​ពេល​ដែល​មាន​អតិថិជន​ចូល​ទៅ​ទិញ​ច្រើន​ខុស​ពី​ថ្ងៃ​ធម្មតា​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​មានឈ្មោះ ឌី​ណា ណៃ អាយុ​៣៦​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី រស់នៅ​ក្នុង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ប្រាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា «​បន្ទាប់​ពី​ចាប់ផ្តើម​ធ្លាក់​ខ្យល់​ត្រជាក់​ខ្លាំង​នា​ចុងខែ​១២​នេះ កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៣ ការ​លក់ដូរ​សម្លៀក​បំពាក់​របស់​គាត់​ដាច់​ខ្លាំង ដោយ​មានការ​លក់​កំរាលពូក សម្លៀក​បំពាក់​ក្មេង​ចាស់​ប្រុស​ស្រី​មួយ​ទឹក (​ក្បាល​គីប​) គ្រប់​ប្រភេទ ក្នុង​តម្លៃ​សមរម្យ ពោល​គឺ​អាវ​បំបាត់​រងារ ១​លក់​ត្រឹមតែ​តម្លៃ​៥០០០​រៀល​ទៅ​៨០០០​រៀល ខោជើងវែង ១​លក់​តម្លៃ​១​ម៉ឺន​រៀល​»​។

គាត់​បន្ត​ទៀត​ថា «​ការ​លក់ដូរ​ដែល​ដាច់​កាក់កប​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺជា​រដូវរងា​ខែធ្នូ ដែល​មាន​អតិថិជន​ចូល​ទៅ​ទិញ​យ៉ាងច្រើន​កុះករ ធ្វើ​ឱ្យ​រូប​គាត់​ស្ទើរតែ​លក់​មិន​ចង់​ទាន់ និង​គ្មាន​ពេល​សម្រាក​នោះ​ទេ​»​។

គាត់​បញ្ជាក់​ទៀត​ថា «​ថ្ងៃនេះ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​មាន​អ្នក​រត់​ម៉ូតូឌុប​ក៏​ចូល​ទៅ​ទិញ​សម្លៀក​បំពាក់​បំបាត់​រងារ​សម្រាប់​ខ្លួនឯង និង​ទិញ​ផ្ញើ​ប្រពន្ធ​កូន​នៅ​ឯ​ផ្ទះ​ផង​ដែរ​។ លើស​ពី​នេះ រហូត​ដល់​ពេល​ល្ងាច ក្រោយ​ពី​បិទ​តូប​នៅ​ផ្សា​រហើយ គាត់​ក៏​បន្ត​លក់ដូរ​ស្បែកជើង​នៅ​ឯ​សួន​កុមារ ក្បែរ​សាលាខេត្ត​ប៉ៃលិន​ផង​ដែរ ហើយ​ក៏​មាន​ម៉ូយ​ចូល​ទៅ​ទិញ​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​»​។

គាត់​បញ្ជាក់​បន្ត​ទៀត​ថា «​មិន​ត្រឹមតែ​តូប​លក់​សម្លៀក​បំពាក់​របស់​គាត់​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​តូប​លក់​ដូរ​របស់​អាជីវករ​នៅ​ក្បែរ​ៗ​នោះ ក៏​មាន​ម៉ូយ​ចូល​ទៅ​ទិញ​ច្រើន ធ្វើ​ឱ្យ​ម្ចាស់​តូប​សប្បាយ​រីករាយ​នៅ​ក្នុង​ការ​លក់ដូរ​ផង​ដែរ ហើយ​ក៏​បង្ហើប​ឱ្យ​ដឹង​ថា បើ​លក់ដាច់​ដូច​រដូវរងា​បែប​នេះ ពួក​គាត់​ពិតជា​ទទួល​បាន​កម្រៃ​ចំណេញ​ងាយស្រួល​ក្នុង​ការ​សង​ជំពាក់​បំណុល​គេ​ថែម​ទៀត​ផង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ