ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​បដិសេធ​រាល់​ការ​ចូលរួម​ក្នុង​ការ​វា.យប្រហារ​នាវា​ក្នុង​សមុទ្រ​ក្រហម

4 ខែ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ អ៊ី​រ៉​ង់​ចេញ​មុខ​ប្រកាស​ភ្លាម​ៗ​ចំពោះ​ការ​ចោទប្រកាន់​របស់​អា​មេ​រិ​ក ដោយ​កាលពី​ថ្ងៃ​ទី​

ប្រទេស​អ៊ី​រ៉​ង់ ៖ អ៊ី​រ៉​ង់​ចេញ​មុខ​ប្រកាស​ភ្លាម​ៗ​ចំពោះ​ការ​ចោទប្រកាន់​របស់​អា​មេ​រិ​ក ដោយ​កាលពី​ថ្ងៃ​ទី​២៣​ធ្នូ ក្រុង​តេ​ហេ​រ៉​ង់ បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ដែល​ថា ខ្លួន​ចូលរួម​ដៃ​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ក្នុង​ការ​វាយប្រហារ​បណ្ដា​នាវា​ពាណិជ្ជកម្ម​ដែល​ចាត់​ទុក​ថា​ទាក់ទិន​នឹង​អ៊ី​​ស្រា​អែ​ល​ក្នុង​សមុទ្រ​ក្រហម​។

អនុរដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​​រ៉​ង់​លោក​អា​លី​បា​ហ័​រ​រី​ថ្លែង​ថា ការ​តស៊ូ​របស់​ក្រុម​ប្រដាប់​អាវុធ​ប្រឆាំង​អ៊ី​ស្រា​អែ​ល មាន​កងកម្លាំង​ផ្ទាល់​របស់​ខ្លួន ហើយ​អាច​ធ្វើ​សកម្មភាព​តាម​ការ​សម្រេច​និង​តាម​សមត្ថភាព​របស់​ពួក​គេ​។ អ្នកការទូត​អ៊ី​រ៉​ង់​រូប​នេះ​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​អះអាង​នានា​របស់​ពួក​លោក​ខាងលិច និង​ការ​លើក​ឡើង​របស់​លោកស្រី​ ADRIENNEWATSON អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​ក​ដែល​ថា ក្រុង​តេ​ហេ​រ៉​ង់​បាន​ផ្ដល់​បណ្ដា​ព័ត៌មាន​ដល់​ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ពី​ចលនា​របស់​បណ្ដា​នាវា​អា​មេ​រិ​ក​។

មុន​នេះ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់ លោក​ហូ​សាំង​អា​មៀ​អាប់​ឌុ​ល​ឡា​ហ៊ី​យ៉ា​ន​គូសបញ្ជាក់​ថា សហ​រដ្ឋអាមេរិក​ធ្លាប់​បាន​ស្នើ​ឲ្យ​អ៊ី​រ៉​ង់​ណែនាំ​ដល់​ពួក​ឧទ្ទាម​ហ៊ូ​ធី កុំ​ឲ្យ​វាយប្រហារ​លើ​បណ្ដា​ផលប្រយោជន៍​អា​មេ​រិ​ក​និង​អ៊ី​ស្រា​អែ​ល​ក្នុង​តំបន់​។ លោក​ថា​យើង​បាន​បញ្ជាក់​ច្បាស់​ប្រាប់​អា​មេ​រិ​កថា ក្រុម​ប្រដាប់​អាវុធ​ទាំងនោះ​ធ្វើ​សកម្មភាព​ដើម្បី​ផលប្រយោជន៍​របស់​ពួក​គេ​។ យើង​មិន​បាន​បញ្ជា​ដល់​ពួក​គេ​ហើយ​ក៏​នឹង​មិន​បញ្ជា​ឲ្យ​ពួក​គេ​បញ្ឈប់​ការ​វាយប្រហារ​ដែរ​។

ដោយ​អះអាង​ថា​ធ្វើ​សកម្មភាព​ជួយ​ដល់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ក្នុង​សង្គ្រាម​ពួក​គេ​ប្រឆាំង​អី​ុ​ស្រា​អែ​ល ពួក​ឧទ្ទាម​យេ​ម៉ែ​ន​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ បាន​ធ្វើការ​វាយប្រហារ​ជា​ច្រើន​ប្រឆាំង​បណ្ដា​នាវា​ពាណិជ្ជកម្ម​។ សេត​វិមាន​ចោទ​អ៊ី​រ៉​ង់​ថា​ជួយ​ផ្ដល់​ដល់​ពួក​ឧទ្ទាម​នោះ បណ្ដា​ឧបករណ៍​យោធា​ទំនើប​ៗ​និង​ជួយ​ដល់​ផ្នែក​ស៊ើប​ការណ៍​។ កាលពី​ថ្ងៃ​ទី​២៣​ធ្នូ ដ្រូ​ន​១​គ្រឿង​បាន​វាយប្រហារ​នាវា​ពាណិជ្ជកម្ម​១​គ្រឿងក្នុង​មហាសមុទ្រ​ឥណ្ឌា​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ទេ​។ នាវា​រង​ការ​វាយប្រហារ​នេះ​ទាក់ទិន​អ៊ី​​ស្រា​អែ​ល​។

តាម​មន្ទីរ​ប៉ង​តា​ហ្គោ​ន​ថា ពួក​ឧទ្ទាម​ហ៊ូ​ធី​ដែល​ត្រួតត្រា​ដែនដី​យេ​ម៉ែ​ន​ស្ទើរ​ទាំងស្រុង បាន​ធ្វើការ​វាយប្រហារ​ដោយ​ដ្រូ​ន​និង​មី​ស៊ី​ល​ជាង​១០០​លើក សំដៅលើ​នាវា​ពាណិជ្ជកម្ម​១០​គ្រឿង​ទាក់ទិន​នឹង​ប្រទេស​៣៥​។ ដើម្បី​ទប់ទល់​នឹង​ការ​គម្រាមកំហែង​នេះ​អា​មេ​រិ​ក​និង​បណ្ដា​សម្ព័ន្ធមិត្ត​បាន​បង្កើត​ក្រុមចម្រុះ​មួយ​មាន​ប្រទេស​១០​ចូលរួម​ដើម្បី​ការពារ​បណ្ដា​នាវា​ក្នុង​សមុទ្រ​ក្រហម​។ ការ​វាយប្រហារ​ផ្ទួន​ៗ​របស់​ពួក​ហ៊ូ​ធី​លើ​បណ្ដា​នាវា​ក្នុង​ផ្លូវ​សមុទ្រ​សំខាន់​នោះ បង្ខំ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ​ធំ​ៗ​លើ​ពិភព​លោក ផ្អាក​មិន​ឲ្យ​នាវា​ពួក​គ​បើក​កាត់​សមុទ្រ​នោះ រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ